សង្ខារ

សង្ខារ គឺធម្មជាតិដែលមានបច្ច័យប្រជុំតាក់តែង។ មួយទៀត សង្ខារ គឺធម្មជាតិ​ដែល​តាក់តែង​នូវសង្ខតធម៌។ ន័យម្យ៉ាងទៀតថា ធម្មជាតិណាតាក់តែងនូវរូប វេទនា សញ្ញា សង្ខារទាំងឡាយ តាក់តែងនូវវិញ្ញាណ ធម្មជាតិនោះ​ឈ្មោះថា សង្ខារ។

សេចក្តីអធិប្បាយ

សង្ខារ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅជំនួសនូវសង្ខតធម៌ទាំងអស់ ជាបរមត្ថ សង្ខារ មិនមែន​សត្វ បុគ្គល មនុស្ស ទេវតា ជាដើម សង្ខារ គឺត្រឹមតែជាសភាវធម៌ ដែលកើតឡើង និងរលត់​ទៅវិញតាមហេតុបច្ច័យប៉ុណ្ណោះ។

ក្នុងទីនេះ សង្ខារ គេសំដៅយកន័យ ២គឺ

  1. សង្ខារ គឺធម្មជាតិដែលបច្ច័យប្រជុំតាក់តែងក្នុងទីជាមួយគ្នា សំដៅយក​សង្ខារ ២យ៉ាងគឺ ឧបាទិន្នកសង្ខារ និងអនុបាទិន្នកសង្ខារ។
    • សង្ខារដែលមានវិញ្ញាណគ្រប់គ្រង ហៅថា ឧបាទិន្នកសង្ខារ បានដល់អត្តភាព​របស់​មនុស្ស សត្វ ទេវតា ព្រហ្ម ជាដើម។ បច្ច័យរបស់សង្ខារនេះ មាន៤ គឺ អវិជ្ជា តណ្ហា កម្ម អាហារ។
    • សង្ខារដែលគ្មានវិញ្ញាណគ្រប់គ្រង ហៅថា អនុបាទិន្នកសង្ខារ បានដល់ វត្ថុដែល​លោក​បញ្ញត្តិ ដូចជា កុដិ វិហារ សាលា កន្ទេល មុង ផ្កាឈូកជាដើម ដែលអាស្រ័យនៅ​ក្នុង​លោកធាតុ។ បច្ច័យរបស់សង្ខារនេះ មានដូចជា វល្លិ៍ ដីឥដ្ឋ ជាងអ្នកសាងសង់ ជាដើម ទើបកើតឡើងបាន។
  2. សង្ខារដែលមានន័យថា ធម្មជាតិអ្នកតាក់តែងនូវសង្ខតធម៌ (បញ្ចក្ខន្ធ) ក្នុងទីនេះ សំដៅ​យក​សង្ខារ ៣យ៉ាងគឺ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ អនេញ្ជាភិសង្ខារ។
    • បុញ្ញាភិសង្ខារ សង្ខារជាបុណ្យ បានដល់កុសលចេតនាទាំង ១៣ គឺ កាមាវចរកុសលចេតនា ៨ និងរូបាវចរកុសលចេតនា ៥។
    • អបុញ្ញាភិសង្ខារ សង្ខារមិនមែនបុណ្យ បានដល់អកុសលចេតនាទាំង ១២ គឺ​លោភមូល ៨ ទោសមូល ២ មោហមូល២។
    • អនេញ្ជាភិសង្ខារ សង្ខារមិនញាប់ញ័រ បានដល់រូបាវចរកុសលចេតនា ៤។

កុសលាកុសលចេតនាទាំង ២៩នេះ តាក់តែងសត្វលោកឲ្យកើតក្នុង​សុគតិភព និង​ទុគ្គតិភព ហៅថា សង្ខារ។

ខ្យល់ដកដង្ហើមចេញចូល ដែលកើតអំពីចិត្ត ក៏ហៅថា សង្ខារ គឺកាយសង្ខារ ព្រោះអវយវៈ មានជើងដៃ ឬសរីរៈទាំងមូល ដែលកម្រើកញាប់ញ័រទៅបាន អាស្រ័យមានខ្យល់​អស្សាសបស្សាសៈ​នេះ តាក់តែងឲ្យកម្រើកឡើង។

👉ប្រភពៈ វិបស្សនាធុរៈ

កំពុងផ្ទុកប្រតិទិនខ្មែរ...

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៣៨

📝 វិបស្សនាធុរៈ

📝កថាវត្ថុ១០
📝កម្មដ្ឋាន៤០
📝កម្មបថ១០
📝កសិណ១០
📝កាយគតាសតិ
📝គោចរ ៣ យ៉ាង
📝ចរិត៦យ៉ាង
📝ជំនួញខុស ៥ប្រការ
📝តិរច្ឆានវិជ្ជា
📝តួវិបស្សនាបញ្ញា
📝ត្រៃលក្ខណ៍
📝ទោសនៃសីលវិបត្តិ
📝ធុតង្គ
📝និមិត្តរបស់កម្មដ្ឋាន
📝បច្ចយសន្និស្សិតសីល
📝បច្ចវេក្ខណៈ១៦
📝បរិញ្ញា ៣
📝បរិភោគ៤យ៉ាង
📝បលិពោធ ១០យ៉ាង
📝បាបធម៌ ៥ យ៉ាង
📝បុញ្ញកិរិយាវត្ថុ
📝ពោធិបក្ខិយធម៌
📝ព្រហ្មវិហារធម៌៤
📝ភិក្ខុសីល
📝មេថុនសំយោគ
📝វសី ៥យ៉ាង
📝សង្ខារ
📝សង្ឃគុណ
📝សិក្ខាបទ៦
📝សីលរបស់គ្រហស្ថ
📝សីលរបស់​សាមណេរ
📝សុទ្ធិកថា
📝សំវរធម៌
📝អនុស្សតិ១០
📝អសុភ១០
📝អានាបានស្សតិកម្មដ្ឋាន
📝អារុប្ប៤
📝អាហារេបដិកូលសញ្ញា