“សីលរបស់សាមណេរ”
សីលរបស់អនុបសម្បន្ន បានដល់សីល ១០ របស់សាមណេរ។ វិន័យរបស់សាមណេរគឺ សិក្ខាបទ ១០ ទណ្ឌកម្ម ១០ នាសនង្គ ១០ សេក្ខិយវត្ត ៧៥ លោកវជ្ជសិក្ខាបទ ៤៩។
👉សិក្ខាបទ ១០ របស់សាមណេរគឺ
- បាណាតិបាតា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
- អទិន្នាទានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
- អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌មិនប្រសើរ គឺសេពនូវមេថុនធម្ម។
- មុសាវាទា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
- សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
- វិកាលភោជនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស។
- នច្ចគីតវាទិតវិសូកទស្សនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមើលនូវល្បែងដែលជាសត្រូវដល់កុសលធម៌។
- មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាទ្រទ្រង់ និងប្រដាប់តាក់តែង និងស្អិតស្អាង (រាងកាយ) ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។
- ឧច្ចាសយនមហាសយនា វេរមណី ចេតនា ជាហេតុវៀរចាកទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ។
- ជាតរូបរជតប្បដិគ្គហនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាទទួលកាន់យកនូវមាស និងប្រាក់ ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យទទួលកាន់យកហើយត្រេកអរចំពោះមាស និងប្រាក់នោះ។
👉ទណ្ឌកម្ម ១០
- វិកាលភោគី ហោតិ សាមណេរបរិភោគនូវភោជនាហារក្នុងកាលខុស។
- នច្ចាទិវិសូកទស្សិកោ ហោតិ សាមណេរ រាំច្រៀង ប្រគំ និងមើលនូវល្បែងដែលជាសត្រូវដល់កុសលធម៌។
- មាលាទិធារណាទិកោ ហោតិ សាមណេរទ្រទ្រង់ និងប្រដាប់តាក់តែងស្អិតស្អាងរាងកាយ ដោយផ្កាកម្រង និងគ្រឿងលាបផ្សេងៗ។
- ឧច្ចាសយនាទិកោ ហោតិ សាមណេរដេក អង្គុយលើទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងទីសេនាសនៈដ៏ប្រសើរ។
- ជាតរូបរជតបដិគ្គហណាទិកោ ហោតិ សាមណេរទទួលកាន់យកនូវមាស និងប្រាក់ និងរូបិយគ្រប់បែប ដែលគេសន្មតប្រើទិញដូរជំនួសមាសប្រាក់ក្នុងប្រទេសនោះៗ ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យទទួលកាន់យក ហើយត្រេកអរចំពោះមាសប្រាក់រូបិយនោះ។
- ភិក្ខូនំ អលាភាយ បរិសក្កតិ សាមណេរព្យាយាមដើម្បីនឹងឲ្យសាបសូន្យលាភរបស់ភិក្ខុទាំងឡាយ។
- ភិក្ខូនំ អនត្ថាយ បរិសក្កតិ សាមណេរព្យាយាមដើម្បីនឹងមិនឲ្យជាប្រយោជន៍ដល់ភិក្ខុទាំងឡាយ។
- ភិក្ខូនំ អនាវាសាយ បរិសក្កតិ សាមណេរព្យាយាមដើម្បីនឹងមិនឲ្យភិក្ខុទាំងឡាយបានលំនៅ។
- ភិក្ខុំ អក្កោសតិ បរិភាសតិ សាមណេរជេរប្រទេចភិក្ខុ។
- ភិក្ខូ ភិក្ខូហិ ភេទេតិ សាមណេរញុំាងភិក្ខុទាំងឡាយឲ្យបែកចាកភិក្ខុទាំងឡាយ។
👉នាសនង្គ ១០
- បាណាតិបាតី ហោតិ សាមណេរធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង (គឺសម្លាប់សត្វ)។
- អទិន្នាទាយី ហោតិ សាមណេរកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
- អព្រហ្មចារី ហោតិ សាមណេរប្រព្រឹត្តនូវធម៌មិនប្រសើរ (គឺសេពមេថុនធម្ម)។
- មុសាវាទី ហោតិ សាមណេរពោលនូវពាក្យកុហក។
- មជ្ជបាយី ហោតិ សាមណេរផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
- ពុទ្ធស្ស អវណ្ណំ ភាសតិ សាមណេរពោលតិះដៀលព្រះពុទ្ធ។
- ធម្មស្ស អវណ្ណំ ភាសតិ សាមណេរពោលតិះដៀលព្រះធម៌។
- សង្ឃស្ស អវណ្ណំ ភាសតិ សាមណេរពោលតិះដៀលព្រះសង្ឃ។
- មិច្ឆាទិដ្ឋិកោ ហោតិ សាមណេរមានទិដ្ឋិខុស។
- ភិក្ខុនីទុស្សកោ ហោតិ សាមណេរទ្រុស្តនាងភិក្ខុនី។
សេក្ខិយវត្ត ៧៥
👉សារុប្បទី១ មាន២៦
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងស្លៀកអោយបរិមណ្ឌល គឺស្លៀកស្បង់គ្រងចីពរអោយត្រឹមត្រូវ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងដណ្ដប់ អោយបរិមណ្ឌល គឺស្លៀកស្បង់គ្រងចីពរអោយត្រឹមត្រូវ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងបិទបាំងកាយគឺឃ្លុំអោយត្រឹមត្រូវដើរទៅក្នុងចន្លោះផ្ទះ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងបិទបាំងកាយគឺឃ្លុំអោ យត្រឹមត្រូវអង្គុយនៅក្នុងចន្លោះផ្ទះ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងសង្រួមអោយល្អដើរ ទៅក្នុងចន្លោះផ្ទះ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងសង្រួមអោយល្អអង្គុយ នៅក្នុងចន្លោះផ្ទះ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមានភ្នែកសំលឹងចុះ ក្រោមដើរទៅ ក្នុងចន្លោះផ្ទះ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមានភ្នែកសំលឹងចុះ ក្រោមអង្គុយនៅក្នុងចន្លោះផ្ទះ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសើយចីវរដើរទៅក្នុងចន្លោះផ្ទះ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនសើយចីវរអង្គុយក្នុងចន្លោះផ្ទះ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនសើចខ្លាំងដើរទៅក្នុងចេន្លោះផ្ទះ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសើចខ្លាំង អង្គុយនៅក្នុងចន្លោះផ្ទះ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងនិយាយតិចៗដើរទៅក្នុងចន្លោះផ្ទះ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងនិយាយតិចៗអង្គុយនៅក្នុងចន្លោះផ្ទះ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនគ្រលែងកាយដើរទៅក្នុងចន្លោះផ្ទះ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនគ្រលែងកាយអង្គុយក្នុងចន្លោះផ្ទះ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនបង់បោយនិងមិនឆ្កាដៃដើរទៅក្នុងចន្លោះផ្ទះ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនបង់បោយនិងមិនឆ្កាដៃអង្គុយនៅក្នុងចន្លោះផ្ទះ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនអង្រួនក្បាលដើរទៅក្នុងចន្លោះផ្ទះ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនអង្រួនក្បាលអង្គុយនៅក្នុងចន្លោះផ្ទះ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនស្ទឹមចង្កេះដើរទៅក្នុងចន្លោះផ្ទះ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនស្ទឹមចង្កេះអង្គុយនៅក្នុងចន្លោះផ្ទះ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនទទូរក្បាលដើរទៅក្នុងចន្លោះផ្ទះ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនទទូរក្បាលអង្គុយនៅក្នុងចន្លោះផ្ទះ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនដើរចំអើតជើងក្នុងចន្លោះផ្ទះ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនអង្គុយត្របោមក្បាលជង្គង់ក្នុងចន្លោះផ្ទះ។
👉ភោជនប្បដិសំយុត្ដទី២ មាន៣០
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងទទួលបិណ្ឌបាតដោយគោរព។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងទទួលបិណ្ឌបាត និងសំគាល់តែក្នុងបាត។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងទទួលបិណ្ឌបាតអោយល្មមនិងសម្ល។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងទទួលបិណ្ឌបាតអោយស្មើតែត្រឹមសណ្ដាប់មាត់ បាត។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងឆាន់បិណ្ឌបាតដោយគោរព។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញកាលឆាន់បិណ្ឌបាតនឹងសំគាល់តែក្នុងបាត។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញអាត្មាអញនឹងឆាន់បិណ្ឌបាតវាចអោយស្មើ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងឆាន់បិណ្ឌបាតអោយល្មមនិងសម្ល។
- សាមណេរគប្បីធ្វើសេចក្តីសិក្សាថា អាត្មាអញនឹងមិនច្រមចុះត្រង់កំពូលបាយ ហើយឆាន់បិណ្ឌបាត។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនកាយបាយលុបសម្ល ឬម្ហូបគោក (៣)ព្រោះអាស្រ័យសេចក្ដីល្មោភច្រើន។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញមិនមានជំងឺ នឹងមិនសូមសម្លឬបាយដើម្បីប្រយោជន៍ខ្លួនមកឆាន់។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនសំលឹងមើលបាតភិក្ខុដទៃ ដោយប្រុងនឹង លើកទោសគេ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនធ្វើពំនូតបាយអោយធំហួសពេក។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងធ្វើពំនូតបាយអោយបរិមណ្ឌល គឺអោយមូល។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញកាលបើពំនូតបាយមិនទាន់ដល់មាត់និងមិនហា មាត់ចាំ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញកាលឆាន់ នឹងមិនញាត់ម្រាមដៃទាំងអស់អោយចូលក្នុងមាត់។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិននិយាយ ទាំងពំនូតបាយនៅក្នុងមាត់។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងឆាន់បោះដុំបាយទៅក្នុងមាត់។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនឆាន់ខាំកាត់ ពំនូតបាយមួយកំណាត់ម្ដង។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនឆាន់បៀម ពំនូតបាយក្នុងថ្ពាល់។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនឆាន់រលាស់ដៃ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនឆាន់ធ្វើគ្រាប់បាយអោយជ្រុះរោយរាយ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនឆាន់លៀនអណ្ដាត។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនឆាន់ ធ្វើសូរអោយលឺផ្ចាប់ៗ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនឆាន់ ធ្វើសូរអោយលឺគ្រូក។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនឆាន់ លិទ្ធដៃ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនឆាន់ លិទ្ធបាត។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនឆាន់ លិទ្ធបបូរមាត់។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនយកដៃប្រឡាក់ដោយអាមិសទទួលចាប់ភោជនៈទឹក
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនចាក់ទឹកលាងបាត្រទាំងគ្រាប់បាយ ក្នុងចន្លោះផ្ទះ។
👉ធម្មទេសនាបដិសំយុត្ដ ទី៣ មាន១៦
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សគ្មានជំងឺ មានឆត្រក្នុងដៃ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សគ្មានជំងឺ មានឈើច្រត់ឬដំបងក្នុងដៃ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សមានសស្រ្ដាក្នុងដៃ។
- ៤សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សមានអាវុធក្នុងដៃ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សពាក់ទ្រនាប់ជើង។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សពាក់ស្បែកជើង។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សនៅលើយាន។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សនៅលើដំណេក។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សអង្គុយត្របោមក្បាលជង្គង់។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សជូតឈ្នួតក្បាល។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សទទូរក្បាល។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនអង្គុយផ្ទាល់ នឹងផែនដីសំដែងធម៌ដល់មនុស្សគ្មានជំងឺ ដែល អង្គុយលើអាសនៈ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនអង្គុយលើអាសនៈទាមសំដែងធម៌ដល់មនុស្សគ្មានជំងឺ អង្គុយលើអាសនៈខ្ពស់។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនឈរសំដែងធម៌ ដល់មនុស្សគ្មានជំងឺអង្គុយ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនដើរខាងក្រោយ សំដែងធម៌ដល់មនុស្សគ្មានជំងឺដែលដើរខាងមុខ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនដើរខាងក្រៅផ្លូវ សំដែងធម៌ដល់មនុស្សគ្មានជំងឺដែលដើរក្នុងផ្លូវ។
👉បកិណ្ណកទី៤ មាន៣
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញគ្មានជំងឺ នឹងមិនឈរបន្ទោបង់អុច្ចារៈរឺបស្សាវៈ។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញគ្មានជំងឺ និងមិនបន្ទោបង់ អុច្ចារៈឬបស្សាវៈឬស្ដោះទឹកមាត់លើស្មៅស្រស់ឬឈើស្រស់។
- សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនបន្ទោបង់ អុច្ចារៈឬបស្សាវៈឬស្ដោះទឹកមាត់លើទឹក។
(បិ.១២,ឃ.១៦៧) លោកវជ្ជសិក្ខាបទ ៤៩
👉ប្រភពៈ វិបស្សនាធុរៈ
កំពុងផ្ទុកប្រតិទិនខ្មែរ...
