ភិក្ខុវគ្គ
មាន១២រឿង – ២៣គាថា
☸️១០. រឿង ព្រះនង្គលកូដត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះនង្គលកូដត្ថេរ ។ ព្រះថេរៈរូបនេះ កាលពីនៅជាគ្រហស្ថ ជាឣ្នកក្រីក្រលំបាកខ្លាំងណាស់ ស្លៀកពាក់ខោឣាវដាច់ដាច ដើរស៊ីឈ្នួលគេមកចិញ្ចឹមជីវិត, ថ្ងៃមួយ បានឃើញទោស ក្នុងឃរាវាស ក៏បានចូលទៅបួស ក្នុងព្រះពុទ្ធសាសនា តែបានទុកដាក់នង្គ័ល និង សំពត់ឣាវ ដែលចាស់ដាច់ដាចនោះ យ៉ាងល្អ ក្នុងទីកន្លែងមួយ, កាលបើសេចក្តីឣន្ទះឣន្ទែងចង់សឹក កើតឡើងហើយ ក៏ទៅមើលនង្គ័ល និង សំពត់ខោឣាវ ដែលខ្លួនបានទុក ក្នុងទីនោះ ហើយបានទូន្មានខ្លួន រហូតដល់បាត់សេចក្តីឣន្ទះឣន្ទែងចង់សឹក ស្រេចហើយ ទើបត្រឡប់មកវិញ ។
ភិក្ខុទាំងឡាយ បានឃើញយ៉ាងនេះហើយ ក៏នាំគ្នាទៅសួរព្រះថេរៈ ថា “ហេតុអ្វីបានជាលោកឯង និមន្តទៅកន្លែងនោះ ញឹកញាប់ម៉្លេះ?” ។ ព្រះថេរៈ បានឆ្លើយថា “ខ្ញុំទៅរកលោកឣាចារ្យរបស់ខ្ញុំ” ។
ក្រោយមក ព្រះសន្តកាយត្ថេរ បានសម្រេចនូវឣរហត្តផល ហើយមិនបាននិមន្តទៅកន្លែងនោះទៀតទេ ។ ភិក្ខុទាំងឡាយ បានសួរព្រះថេរៈ ទៀតថា “ហេតុអ្វីបានជាលោកឯង មិននិមន្តទៅរកលោកឣាចារ្យ ដូចជាកាលពីមុនទៀត?” ។ ព្រះថេរៈ បានឆ្លើយថា “ឥឡូវនេះ ខ្ញុំ ឈប់ជាប់ជំពាក់ ជាមួយនឹងលោកឣាចារ្យនោះ ទៀតហើយ សេចក្តីជាប់ជំពាក់នោះ ខ្ញុំ ក៏បានកាត់ផ្តាច់ចោលឣស់ហើយ” ។
ភិក្ខុទាំងឡាយ បានចោទព្រះថេរៈ ថា “ព្រះថេរៈ ពោលឣួតនូវព្រះឣរហត្តផល” ហើយបានចូលទៅក្រាបទូលដល់ព្រះសាស្តា ។
ព្រះសាស្តា ទ្រង់ត្រាស់ធានា ថា “ព្រះសន្តកាយត្ថេរ បាន ពោលត្រឹមត្រូវហើយ” ស្រេចហើយ ទ្រង់ត្រាស់ព្រះគាថានេះ ថា ៖ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះសន្តកាយត្ថេរ ។ ព្រះថេរៈ ជាឣ្នកមានកាយស្ងប់ មានមារយាទដ៏ត្រឹមត្រូវល្អ ព្រោះនិស្ស័យធ្លាប់បានកើតជារាជសីហ៍ ។ ធម្មតារាជសីហ៍ មុននឹងដេក តែងតែកំណត់ឣាការនៃកាយ លុះក្រោកឡើង ដឹងឣាការនោះខុសធម្មតា ក្នុងពេលដេកលក់ ទើបបានដាស់តឿនទូន្មានខ្លួនឯង ថា “នេះមិនសមគួរទេ” បើឃើញនូវឣាការនៃកាយនៅជាប្រក្រតី ទើបក្រោកឡើង ស្រែកបន្លឺសីហនាទ ៣ ដង ហើយទៅស្វែងរកចំណី តាមសេចក្តីត្រូវការ ។ ភិក្ខុទាំងឡាយ បានឃើញនូវកាយសមាចារ របស់ព្រះថេរៈហើយ ទើបទៅក្រាបទូលដល់ព្រះសាស្តា ។ ព្រះសាស្តាទ្រង់ត្រាស់ទូន្មានដល់ពួកភិក្ខុទាំងនោះ ឲ្យយកធ្វើជាគំរូតាមព្រះសន្តកាយត្ថេរ ហើយត្រាស់នូវព្រះគាថានេះថា ៖
| ២០. | អត្តនា ចោទយត្តានំ | បដិមំសេតមត្តនា |
| សោ អត្តគុត្តោ សតិមា | សុខំ ភិក្ខុ វិហាហិសិ ។ |
👉អ្នកចូរដាស់តឿនខ្លួនឯង ដោយខ្លួនឯង ចូរពិនិត្យខ្លួន ដោយខ្លួនឯង ម្នាលភិក្ខុ អ្នកនោះ បើមានស្មារតី រក្សាខ្លួនទុកហើយ នឹងនៅជាសុខ ។
| ២១. | អត្តា ហិ អត្តនោ នាថោ | អត្តាវ អត្តនោ គតិ |
| តស្មា សំយម អត្តានំ | អស្សំ ភទ្រំវ វាណិជោ ។ |
👉មែនពិត ខ្លួនជាទីពឹងរបស់ខ្លួន ខ្លួនឯង ជាគតិរបស់ខ្លួន ព្រោះហេតុនោះ អ្នកចូររវាំងខ្លួន ដូចពាណិជរវាំងសេះដ៏ល្អ ។
