អរហន្តវគ្គ
មាន១០រឿង – ១០គាថា
☸️១០. រឿង ព្រះខទិរវនិយរេវតត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវស្រីម្នាក់ ដែលបានណាត់គ្នា ជាមួយនឹងបុរសម្នាក់ ដើម្បីជួបស្នេហានឹងគ្នា ក្នុងសួនច្បារមួយ លុះពេលកំណត់មកដល់ហើយ ស្រីនោះក៏បានទៅចាំបុរសគូស្នេហ៍នោះ នៅឯសួនច្បារ ជាមុន ។ តែគួរឲ្យស្តាយណាស់ បុរសគូស្នេហ៍ មិនឃើញមកសោះ ធ្វើឲ្យនាងឣស់សេចក្តីសង្ឃឹមក្នុងចិត្ត ដើរទៅដើរមក ស្រាប់តែឃើញនូវភិក្ខុមួយរូប កំពុងតែគង់ចម្រើនសមាធិកម្មដ្ឋាន ហើយនាងកើតសេចក្តីត្រេកត្រឣាល ក្នុងកាមារម្មណ៍យ៉ាងខ្លាំង បានសម្តែងមារយាស្ត្រីចែចង់ភិក្ខុរូបនោះៗ បានឃើញយ៉ាងដូច្នោះហើយ កើតសេចក្តីតក់ស្លុតចិត្ត យ៉ាងខ្លាំង ។
ព្រះសាស្តា កំពុងតែប្រថាប់គង់នៅក្នុងព្រះគន្ធកុដី ទ្រង់ជ្រាប ដោយទិព្វចក្ខុហើយ ទ្រង់បញ្ចេញព្រះរស្មីទៅ បីដូចជាទ្រង់ប្រថាប់គង់ នៅក្នុងទីចំពោះមុខហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ១០. | រមណីយានិ អរញ្ញានិ | យត្ថ ន រមតី ជនោ |
| វីតរាគោ រមេស្សន្តិ | ន តេ កាមគវេសិនោ ។ |
👉ជន (អ្នកស្វែងរកកាម) រមែងមិនត្រេកអរក្នុងព្រៃដែលគួររីករាយទេ ព្រះខីណាស្រពដែលមានរាគៈទៅប្រាសហើយ ទើបត្រេកអរក្នុងព្រៃនោះ ព្រោះលោកជាអ្នកមិនស្វែងរកកាម ។
ចប់ឣរហត្តវគ្គ ទី ៧
