១០. ឣសទិសទាន

លោកវគ្គ

មាន១១រឿង – ១១គាថា

☸️១០. រឿង ឣសទិសទាន

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវឣសទិសទាន របស់ព្រះបាទបសេនទិកោសល ។ គ្រាដំបូង ព្រះបាទបសេនទិកោសល ទ្រង់បានថ្វាយទាន ប្រណាំងប្រជែងគ្នា ជាមួយប្រជាជន ហើយបានឈ្នះគ្នាម្តងម្នាក់ ។ ក្នុងទីបំផុត ព្រះរាជា ទ្រង់ថ្វាយទាន ដែលពួកប្រជាជនមិនឣាចធ្វើ ឲ្យដូចជាព្រះឣង្គបាន គឺទ្រង់បានបរិច្ចាគនូវព្រះរាជទ្រព្យ ក្នុងមួយថ្ងៃ ឣស់ដល់ទៅ ១៤ កោដិ និង របស់របរ ដែលមានតម្លៃ ផ្សេងៗ ទៀត ជាច្រើន ។

ក្នុងសម័យនោះ មានឣាមាត្យ ២ នាក់ គឺ កាឡឣាមាត្យ និង ជុណ្ហឣាមាត្យ ។ កាឡឣាមាត្យ មិនមានចិត្តត្រេកឣរនឹងទានព្រះរាជាទេ ។ ចំណែកជុណ្ហឣាមាត្យវិញ ជាឣ្នកមានចិត្តជ្រះថ្លា ចំពោះទាននោះណាស់ ។ ព្រះសាស្តា ទ្រង់ជ្រាបវារចិត្ត របស់ឣាមាត្យទាំងពីរនាក់នោះ ទ្រង់ព្រះពិចារណា ថា “បើតថាគត ធ្វើនូវការឣនុមោទនា ឲ្យសមគួរដល់ទានរបស់ព្រះរាជាហើយ, ក្បាលរបស់កាឡឣាមាត្យ នឹងបែកជា ៧ ចំណែក, ឯជុណ្ហឣាមាត្យ នឹងតាំងនៅ ក្នុងសោតាបត្តិផល” ទ្រង់មានព្រះមហាករុណាគុណ ចំពោះកាឡឣាមាត្យ ទើបទ្រង់សម្តែងតែគាថា ៤ បាទ ទ្រង់ឣនុមោទនាស្រេចហើយ ស្តេចយាងត្រឡប់ទៅកាន់ព្រះវិហារវិញ ។

ព្រះបាទបសេនទិកោសល ទ្រង់ព្រះពិរោធ យ៉ាងខ្លាំង ទ្រង់ស្តេចយាង តាមក្រោយព្រះសាស្តា ដើម្បីក្រាបទូលសួរព្រះឣង្គឣំពីហេតុនុ៎ះ ។

ព្រះសាស្តា ទ្រង់ត្រាស់ពន្យល់ឣំពីរឿងរ៉ាវ របស់ឣាមាត្យទាំងពីរនាក់នោះ ដើម្បីឲ្យព្រះរាជាជ្រាបច្បាស់ ។ ព្រះរាជា ទ្រង់បាននិរទេសកាឡឣាមាត្យ ឲ្យចេញអំពីព្រះនគរ ហើយទ្រង់ព្រះរាជទានទ្រព្យសម្បត្តិ ជាច្រើន ដល់ជុណ្ហឣាមាត្យ ក្រោយមក ទ្រង់ក្រាបទូលរឿងនេះ ថ្វាយព្រះសាស្តាទ្រង់ជ្រាប ។ ព្រះសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១០.ឯកធម្មមអតីតស្សមុសាវាទិស្ស ជន្តុនោ
វិតិណ្ណបរលោកស្សនត្ថិ បាបំ អការិយំ ។

👉បុគ្គលប្រព្រឹត្តកន្លង ( ពាក្យសច្ចៈ ) ដែលជាធម៌ឯក និយាយតែពាក្យកុហក មានបរលោក​លះ​ចោល​​ហើយ​ ឈ្មោះ​ថា​ មិនធ្វើអំពើបាប មិនមែនឡើយ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១១

📜 ១៣-លោកវគ្គរឿង

📜១. ទហរភិក្ខុ
📜២. ព្រះបាទសុទ្ធោទនៈ
📜៣. វិបស្សកភិក្ខុ
📜៤. ឣភ័យរាជកុមារ
📜៥. ព្រះសម្មជ្ជនត្ថេរ
📜៦. ព្រះឣង្គុលិមាលត្ថេរ
📜៧. ធីតាជាងតម្បាញ
📜៨. ភិក្ខុសាមសិបរូប
📜៩. នាងចិញ្ចមាណវិកា
📜១០. ឣសទិសទាន
📜១១. នាយកាលៈ