១១. គោធិកត្ថេរបរិនិព្វាន

បុប្ផវគ្គ

មាន១២រឿង – ១៦គាថា

☸️១១. រឿង គោធិកត្ថេរបរិនិព្វាន

👉ព្រះបរមសាស្តា ទ្រង់ប្រារឰការបរិនិព្វាន របស់ព្រះគោធិកត្ថេរ ។ ព្រះថេរៈ បានចម្រើនឈានឲ្យកើតឡើងហើយ ក៏វិនាសបាត់ទៅវិញ ឣស់រយៈពេល ៦ ដង ដោយឣំណាចរោគ ដែលកើតមាននៅក្នុងរាងកាយ, ព្រះថេរៈ បានត្រិះរិះថា “គតិ របស់ឣ្នកដែលមានឈានវិនាសទៅហើយ ជាគតិមិនទៀងទាត់ទេ” ក្នុងលើកទី ៧ លោកបានញ៉ាំងឈាន ឲ្យកើតឡើងហើយ ទើបយកកាំបិតកោរ មកឣារ-ក របស់ខ្លួនឯងហើយ ខិតខំបំពេញវិបស្សនាកម្មដ្ឋាន រហូតដល់បានសម្រេចព្រះឣរហត្តផល ហើយបានបរិនិព្វាន ក្នុងទីបំផុតនោះឯង ។

ក្នុងពេលព្រះថេរៈ ប្រារឰនឹងឣារ-ក ខ្លួនឯងនោះ, មារាធិរាជ ចូលទៅហាមឃាត់ ដោយប្រការផ្សេងៗ លុះដឹងថា មិនបានផល ក៏ចូលទៅក្រាបថ្វាយបង្គំ ទូលថ្វាយដល់ព្រះសាស្តាទ្រង់ជ្រាប ។ ព្រះ សាស្តា ទ្រង់ជ្រាបហើយ ក៏មិនបានហាមឃាត់ព្រះថេរៈដែរ ។

ក្នុងពេលដែលព្រះថេរៈបរិនិព្វានហើយ, មារាធិរាជ បានដើរស្វែងរក នូវបដិសន្ធិវិញ្ញាណ របស់ព្រះថេរៈ សព្វទិសទី តែពុំបានចួបប្រទះឡើយ ទើបចូលទៅក្រាបទូលសួរព្រះសាស្តា ។

ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១៤.តេសំ  សម្បន្នសីលានំអប្បមាទវិហារិនំ
សម្មទញ្ញា  វិមុត្តានំមារោ  មគ្គំ  ន  វិន្ទតិ  ។

👉មារាធិរាជ (ទុកជាខំស្វែងរក) ក៏មិនជួបនូវផ្លូវរបស់លោកអ្នកមានសីលបរិបូណ៌ មានប្រក្រតីនៅដោយសេចក្តី​មិនប្រមាទ បានរួចផុតស្រឡះហើយ (ចាកធម៌ជាគ្រឿងសៅហ្មង) ព្រោះដឹងច្បាស់តាមហេតុ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ០៤-បុប្ផវគ្គរឿង

📜១. បឋវីបសុតបញ្ចសតភិក្ខុ
📜២. មរីចិកម្មដ្ឋានិកត្ថេរ
📜៣. ព្រះបាទវិឌូឌភៈ
📜៤. នាងបដិបូជិកា
📜៥. មច្ឆរិយកោសិយសេដ្ឋី
📜៦. បាដិកាជីវក
📜៧. ឆត្តបាណិឧបាសក
📜៨. នាងវិសាខា
📜៩. ឣានន្ទត្ថេរប្បញ្ហា
📜១០. មហាកស្សបបិណ្ឌបាត
📜១១. គោធិកត្ថេរបរិនិព្វាន
📜១២. នាយគរហទិន្ន