១១. ព្រះវក្កលិត្ថេរ

ភិក្ខុវគ្គ

មាន១២រឿង – ២៣គាថា

☸️១១. រឿង ព្រះវក្កលិត្ថេរ

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះវក្កលិត្ថេរ ។ ពេលដែលព្រះថេរៈ នៅជាគ្រហស្ថ លោកបានឃើញនូវរូបសម្បត្តិ របស់ព្រះសាស្តា ដែលស្អាត គួរជាទីស្រឡាញ់ខ្លាំងណាស់ ទើបបានចូលទៅបួស ដោយនឹកគិត ថា “ឣញនឹងបានឃើញរូបសម្បត្តិដ៏ល្អរបស់ព្រះពុទ្ធ ជារៀងរាល់ថ្ងៃ” ។ លុះបួសរួចហើយ ព្រះវក្កលិ មិនបានរៀនធម៌ឣាថ៌អ្វីសោះ ចាំមើលតែរូបសម្បត្តិ របស់ព្រះពុទ្ធ តែម៉្យាងប៉ុណ្ណោះ ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ត្រាស់ទូន្មានថា “ម្នាលវក្កលិ ឣ្នកបានចូលមកបួស ចាំមើលតែរូបកាយដែលស្អុយរលួយ គួរខ្ពើមនេះ តើបានប្រយោជន៍អ្វី ឣ្នកណាឃើញធម៌ ឣ្នកនោះ ទើបឈ្មោះថា ឃើញតថាគត ឣ្នកណា ឃើញនូវតថាគត ឣ្នកនោះ ទើបឈ្មោះថា ឃើញនូវធម៌” ។

ព្រះវក្កលិ មិនព្រមស្តាប់ព្រះពុទ្ធដីកា របស់ព្រះសម្មាសម្ពុទ្ធឡើយ ចាំមើលតែព្រះវរកាយ របស់ព្រះឣង្គ រៀងរាល់ថ្ងៃ ។ ព្រះ សាស្តា ទ្រង់ត្រាស់បណ្តេញព្រះវក្កលិចេញ ។ ព្រះវក្កលិ ខូចចិត្តយ៉ាងខ្លាំង គិតថា “ព្រះពុទ្ធ មិនស្រឡាញ់ខ្លួន” ទើបឡើងទៅ លើកំពូលភ្នំគិជ្ឈកូដ ដើម្បីលោតទម្លាក់ខ្លួនឲ្យស្លាប់ ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបទ្រង់បានបញ្ចោញនូវព្រះរស្មីទៅ ទ្រង់សម្តែងព្រះវរកាយ ឲ្យព្រះវក្កលិឃើញហើយ ត្រាស់ហៅព្រះវក្កលិ ដើម្បីឲ្យព្រះវក្កលិ កើតបីតិបាមោជ្ជៈហើយ ត្រាស់នូវព្រះគាថានេះ ថា ៖

២២.បាមោជ្ជពហុលោ ភិក្ខុបសន្នោ ​ ពុទ្ធសាសនេ
អធិគច្ឆេ បទំ សន្តំសង្ខារូបសមំ សុខំ ។

👉ភិក្ខុអ្នកក្រាស់ដោយសេចក្ដីរីករាយ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា​ រមែងបាន​នូវ​បទដ៏​ស្ងប់​​ ជា​ទី​រម្ងាប់​នូវសង្ខារ នាំ​មក​នូវ​សេចក្ដីសុខ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ២៥-ភិក្ខុវគ្គរឿង

📜១. បញ្ចភិក្ខុ
📜២. ភិក្ខុសម្លាប់ហង្ស
📜៣. កោកាលិកភិក្ខុ
📜៤. ព្រះធម្មារាមត្ថេរ
📜៥. ឣញ្ញត្រវិបក្ខកភិក្ខុ
📜៦. បញ្ចគ្គទាយកព្រាហ្មណ៍
📜៧. សម្ពហុលភិក្ខុ
📜៨. ភិក្ខុប្រាំរយរូប
📜៩. ព្រះសន្តកាយត្ថេរ
📜១០. ព្រះនង្គលកូដត្ថេរ
📜១១. ព្រះវក្កលិត្ថេរ
📜១២. សុមនសាមណេរ