១២. ឣហិប្រេត

ពាលវគ្គ

មាន១៥រឿង – ១៦គាថា

☸️១២. រឿង ឣហិប្រេត

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវប្រេតមួយ ដែលមានរាងកាយដូចជាសត្វពស់ វែងប្រវែង ២០ យោជន៍ មានក្បាលដូចមនុស្សឣាស្រ័យនៅ លើកំពូលភ្នំគិជ្ឈកូដ ។

ព្រះមហាមោគ្គល្លានត្ថេរ បានឃើញ នូវប្រេតនោះហើយ ក៏និយាយ ជាមួយនឹងព្រះលក្ខណត្ថេរ នៅទីចំពោះព្រះភក្ត្រ នៃព្រះ សាស្តា, ព្រះឣង្គ ទ្រង់ធ្វើជាសក្សី របស់ព្រះមហាមោគ្គល្លាន ។

ពួកភិក្ខុទាំងឡាយ បានក្រាបទូលសួរនូវបុព្វកម្ម របស់ប្រេតនោះ នឹងព្រះសាស្តា ។ ព្រះឣង្គ ទ្រង់ត្រាស់នូវឣតីតនិទានថា “កាល ពីឣតីតកាល ប្រេតនេះបានកើតជាឣ្នកស្រែម្នាក់ ឃើញពួកប្រជាជនដើរជាន់ស្រូវស្រែរបស់គាត់ ដើម្បីទៅធ្វើបុណ្យនឹងព្រះបច្ចេកពុទ្ធ ជារៀងរាល់ថ្ងៃ ពុំដែលដាច់ ក៏កើតសេចក្តីក្រោធខឹងយ៉ាងខ្លាំង នឹងពួកប្រជាជនព្រមទាំងព្រះបច្ចេកពុទ្ធ ។ ថ្ងៃមួយ ជួនជាព្រះបច្ចេកពុទ្ធ មិននៅ ក្នុងបណ្ណសាលា, គាត់បានចូលទៅវាយបំបែកគ្រឿងបរិក្ខារប្រើប្រាស់ របស់ព្រះបច្ចេកពុទ្ធ បែកខូចខាតទាំងឣស់ ស្រេចហើយបានយកភ្លើងមកដុតបណ្ណសាលា ឲ្យឆេះខ្ទេចឣស់ថែមទៀត, ដោយផលនៃកម្មនោះ លុះគាត់ស្លាប់ទៅ ក៏បានទៅកើត ក្នុងនរក សោយទុក្ខវេទនាយ៉ាងខ្លាំង រហូតដល់ផែនដីដុះឡើងបានមួយយោជន៍ ទើបបានមកកើតជាប្រេត មានឣត្តភាពដូចជាពស់ មានក្បាលដូចមនុស្ស រស់នៅ លើភ្នំគិជ្ឈកូដនេះ” ក្នុងទីបញ្ចប់ឣតីតនិទាន ទ្រង់ត្រាស់ នូវព្រះគាថានេះ ថា ៖

១២.ន  ហិ  បាបំ  កតំ  កម្មំសជ្ជុខីរំវ  មុច្ចតិ
ឌហន្តំ  ពាលមន្វេតិភស្មាច្ឆន្នោវ  បាវកោ  ។

👉កម្មលាមក ដែលជនពាលធ្វើហើយ មិនទាន់ឲ្យផលនោះក៏ដូចជាទឹកដោះស្រស់ ដែលគេទើបតែរឺតក្នុងខណៈ​នោះ មិនទាន់ប្រែក្លាយដូច្នោះ បាបកម្មនោះ រមែងតាមដុតបុគ្គលពាល ដូចរងើកភ្លើងដែលបិទបាំងទុកដោយផេះ​ដូច្នោះឯង ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១៥

📜 ០៥-ពាលវគ្គរឿង

📜១. ឣញ្ញត្របុរស
📜២. មហាកស្សបសទ្ធិវិហារិក
📜៣. ឣានន្ទសេដ្ឋី
📜៤. គណ្ឌិភេទកចោរ
📜៥. ព្រះឧទាយិត្ថេរ
📜៦. បាឋេយ្យកភិក្ខុ
📜៧. សុប្បពុទ្ធកុដ្ឋិ
📜៨. នាយកសកៈ
📜៩. នាយសុមនមាលាការ
📜១០. នាងឧប្បលវណ្ណាថេរី
📜១១. ជម្ពូកាជីវក
📜១២. ឣហិប្រេត
📜១៣. សដ្ឋីកូដប្រេត
📜១៤. ព្រះសុធម្មត្ថេរ
📜១៥. ព្រះវនវាសីតិស្សត្ថេរ