១៥. សុខវគ្គ

☸️១៥. សុខវគ្គ មាន​ ១២ គាថា
១.សុសុខំ វត ជីវាមវេរិនេសុ អវេរិនោ
វេរិនេសុ មនុស្សេសុវិហរាម អវេរិនោ ។

👉យើងជាអ្នកមិនមានពៀរ រស់នៅជាសុខពិត ក្នុងពួកមនុស្សមានពៀរ​ កាលពួកមនុស្សមាន​ពៀរ យើង​ជា​អ្នក​មិន​មាន​ពៀរ ។​

២.សុសុខំ វត ជីវាមអាតុរេសុ អនាតុរា
អាតុរេសុ មនុស្សេសុវិហរាម អនាតុរា ។

👉យើងជាអ្នកមិនមានសេចក្ដីក្ដៅក្រហាយ ( ដោយកិលេស ) រស់នៅជាសុខពិត ក្នុងពួក​មនុស្ស​ មាន​សេចក្ដី​ក្ដៅ​ក្រហាយ​ កាលពួកមនុស្សមានសេចក្ដីក្ដៅក្រហាយ​ យើង​ជាអ្នក​មិន​មាន​សេចក្ដីក្ដៅក្រហាយ ។

៣.សុសុខំ វត ជីវាមឧស្សុកេសុ អនុស្សុកា
ឧស្សុកេសុ មនុស្សេសុវិហរាម អនុស្សុកា ។

👉យើងជាអ្នកមិនមានសេចក្ដីខ្វល់ខ្វាយក្នុងការស្វែងរក​ រស់នៅជាសុខពិត ក្នុងពួកមនុស្ស​មាន​សេចក្ដី​ខ្វល់ខ្វាយ​ កាល​ពួកមនុស្សមានសេចក្ដីខ្វល់ខ្វាយ​ យើង​ជាអ្នកមិន​មានសេចក្ដី​ខ្វល់​ខ្វាយ ។

៤.សុសុខំ វត ជីវាមយេសន្នោ នត្ថិ កិញ្ចនំ
បីតិភក្ខា ភវិស្សាមទេវា អាភស្សរា យថា ។

👉យើងមិនមានកង្វល់​ តែងរស់នៅជាសុខពិត​ ( ព្រោះ ) យើងមានបីតិជាអាហារ ដូចពួកទេវតាជាន់អាភស្សរៈ ។

៥.ជយំ វេរំ បសវតិទុក្ខំ សេតិ បរាជិតោ
ឧបសន្តោ សុខំ សេតិហិត្វា ជយបរាជយំ ។

👉បុគ្គលអ្នកឈ្នះ​ តែងប្រសព្វនូវពៀរ បុគ្គលអ្នកចាញ់​ តែងដេកជាទុក្ខ​ ចំណែកបុគ្គលលះបង់ការឈ្នះ និង​ការ​ចាញ់​ហើយ​ ជាអ្នកស្ងប់រម្ងាប់​ ទើបដេកជាសុខ ។

៦.នត្ថិ រាគសមោ អគ្គិនត្ថិ ទោសសមោ កលិ
នត្ថិ ខន្ធសមា ទុក្ខានត្ថិ សន្តិបរំ សុខំ ។

👉ភ្លើងស្មើដោយរាគៈ​ មិនមាន ទោសកំហុសស្មើដោយទោសៈ​ មិនមាន ទុក្ខទាំងឡាយ​ស្មើ​ដោយ​ខន្ធ​ មិនមាន សុខ​ក្រៅ​ពីសេចក្ដីស្ងប់​ មិនមាន ។

៧.ជិឃច្ឆាបរមា រោគាសង្ខារា បរមា ទុខា
ឯតំ ញត្វា យថាភូតំនិព្វានំ បរមំ សុខំ ។

👉សេចក្ដីស្រេកឃ្លាន​ ជារោគយ៉ាងក្រៃលែង​ សង្ខារទាំងឡាយ​ ​ជាទុក្ខយ៉ាងក្រៃលែង​ ( អ្នក​ប្រាជ្ញ ) ​ដឹង​ច្បាស់​នូវ​សេចក្ដី​នុ៎ះតាមពិតហើយ​ ( រមែងធ្វើឲ្យជាក់ច្បាស់ )​ នូវព្រះនិព្វាន​ ដែលជាសុខយ៉ាង​ក្រៃ​លែង ។

៨.អារោគ្យបរមា លាភាសន្តុដ្ឋិ បរមំ ធនំ
វិស្សាសបរមា ញាតីនិព្វានំ បរមំ សុខំ ។

👉ការមិនមានរោគ​ ជាលាភយ៉ាងក្រៃលែង​ សេចក្ដីសន្ដោស​ ជាទ្រព្យយ៉ាងក្រៃលែង​ សេចក្ដី​ស្និទ្ធ​ស្នាល​ ជា​ញាតិ​យ៉ាង​ក្រៃលែង ព្រះនិព្វាន​ ជាសុខយ៉ាងក្រៃលែង ។

៩.បវិវេករសំ បិត្វារសំ ឧបសមស្ស ច
និទ្ទរោ ហោតិ និប្បាបោធម្មបីតិរសំ បិវំ ។

👉ភិក្ខុផឹករសវិវេកផង រសព្រះនិព្វានផង ជាទីរម្ងាប់កិលេសផង​ ផឹករសបីតិ​ ដែលកើតអំពីធម៌ផង ទើប​ជា​អ្នក​មិន​មាន​សេចក្ដីក្រវល់ក្រវាយ​ មិនមានសេចក្ដីសៅហ្មងឡើយ ។

១០.សាហុ ទស្សនមរិយានំសន្និវាសោ សទា សុខោ
អទស្សនេន ពាលានំនិច្ចមេវ សុខី សិយា ។

👉ការ​ចួប​ប្រទះ​ព្រះអរិយបុគ្គល​ទាំងឡាយ​ ជា​ការ​ល្អ​ ការ​នៅ​រួម​ជាមួយ​ព្រះអរិយបុគ្គល​ទាំងឡាយ​ ជា​ហេតុ​នាំ​ឲ្យ​កើត​សេចក្ដីសុខសព្វកាល​ បុគ្គលគប្បីមានសេចក្ដីសុខអស់កាលជានិច្ចបាន​ ព្រោះ​មិន​ចួប​ប្រទះ​បុគ្គលពាលទាំង​ឡាយ ។

១១.ពាលសង្គតចារី ហិទីឃមទ្ធាន សោចតិ
ទុក្ខោ ពាលេហិ សំវាសោអមិត្តេនេវ សព្វទា
ធីរោ ច សុខសំវាសោញាតីនំវ សមាគមោ ។

👉បុគ្គលអ្នកប្រព្រឹត្តសេពគប់​ ដោយជនពាល​ រមែងសោកស្ដាយអស់កាលយូរអង្វែង ការ​នៅ​រួម​ជា​មួយ​នឹង​ជន​ពាល​ រមែង​ជាទុក្ខក្រៃលែង ដូច​ការ​នៅ​រួម​ជាមួយ​សត្រូវ​ ចំណែក​ការ​នៅ​រួម​ជាមួយ​នឹង​ធីរជន​ រមែង​នាំមកនូវ​សុខ​ ដូច​ការ​ជួបជុំនៃពួកញាតិ ។

១២.តស្មា ហិ ធីរញ្ច បញ្ញញ្ច ពហុស្សុតញ្ចធោរយ្ហសីលំ វតវន្តមរិយំ
តំ តាទិសំ សប្បុរិសំ សុមេធំភជេថ នក្ខត្តបថំវ ចន្ទិមា ។

👉ព្រោះហេតុនោះឯង បុគ្គលគួរសេពគប់សប្បុរស​ ជាអ្នកមាំមួនផង​ មានបញ្ញាផង មានសេចក្ដី​ចេះ​ដឹង​ច្រើន​ផង​ មាន​កិរិយានាំទៅនូវធុរៈជាប្រក្រតីផង មានសីលវ័ត​ និងធុតង្គវត្តផង​ ជា​អ្នកឆ្ងាយចាកកិលេសផង មាន​បញ្ញា​ល្អ​ផង ប្រាកដដូច្នោះ ៗ​ ឲ្យដូចព្រះចន្ទគប់នូវផ្លូវ​នក្ខត្តឫក្ស​ ។

ចប់សុខវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ២៦

📘 ធម្មបទគាថាម្ភៃប្រាំមួយវគ្គ

📘១. យមកវគ្គ
📘២. អប្បមាទវគ្គ
📘៣-ចិត្តវគ្គ
📘៤. បុប្ផវគ្គ
📘៥. ពាលវគ្គ
📘៦. បណ្ឌិតវគ្គ
📘៧. អរហន្តវគ្គ
📘៨. សហស្សវគ្គ
📘៩. បាបវគ្គ
📘១០. ទណ្ឌវគ្គ
📘១១. ជរាវគ្គ
📘១២. អត្តវគ្គ
📘១៣. លោកវគ្គ
📘១៤. ពុទ្ធវគ្គ
📘១៥. សុខវគ្គ
📘១៦. បិយវគ្គ
📘១៧. កោធវគ្គ
📘១៨. មលវគ្គ
📘១៩. ធម្មដ្ឋវគ្គ
📘២០. មគ្គវគ្គ
📘២១. បកិណ្ណកវគ្គ
📘២២. និរយវគ្គ
📘២៣. នាគវគ្គ
📘២៤. តណ្ហាវគ្គ
📘២៥. ភិក្ខុវគ្គ
📘២៦. ព្រាហ្មណវគ្គ