១៦. បិយវគ្គ

☸️១៦. បិយវគ្គ មាន​ ១២ គាថា
១.អយោគេ យុញ្ជមត្តានំយោគស្មិញ្ច អយោជយំ
អត្ថំ ហិត្វា បិយគ្គាហីបិហេតត្តានុយោគិនំ ។

👉បុគ្គលកាលប្រកបខ្លួនទុក​ ក្នុងអំពើដែលមិនគួរប្រកប​ មិនប្រកបខ្លួនក្នុងអំពើដែលគួរប្រកប លះ​បង់​ប្រយោជន៍​ចេញ​ហើយ​ កាន់យកតាមគាប់ចិត្ត រមែងស្រឡាញ់បុគ្គលអ្នកប្រកប​តាម​ខ្លួន ។

២.មា បិយេហិ សមាគញ្ឆិអប្បិយេហិ កុទាចនំ
បិយានំ អទស្សនំ ទុក្ខំអប្បិយានញ្ច ទស្សនំ ។

👉កុំគប់រកសត្វនិងសង្ខារទាំងឡាយ​ ដែលជាទីស្រឡាញ់​ និងមិនជាទីស្រឡាញ់ក្នុងកាលណាៗ ឡើយ​ ព្រោះ​ថា​ការ​មិន​ចួបប្រសព្វសត្វ​ និងសង្ខារជាទីស្រឡាញ់ក្ដី​ ការចួបប្រសព្វ​សត្វ​ និង​សង្ខារ​មិនជាទីស្រឡាញ់ក្ដី ជា​ហេតុ​នាំ​មក​នូវ​សេចក្តី​ទុក្ខ ។

៣.តស្មា បិយំ ន កយិរាថបិយាបាយោ ហិ បាបកោ
គន្ថា តេសំ ន វិជ្ជន្តិយេសំ នត្ថិ បិយាបិយំ ។

👉ព្រោះហេតុនោះ បុគ្គលមិនគួរធ្វើសត្វ​ និងសង្ខារឲ្យជាទីស្រឡាញ់​ ព្រោះការព្រាត់ប្រាស​ចាក​សត្វ​ និង​សង្ខារ​ជាទី​ស្រឡាញ់​ ជាសភាពអាក្រក់​ ការស្រឡាញ់និងការស្អប់ មិនមានដល់ពួក​ជនណា​ កិលេស​ជា​គ្រឿង​ចាក់​ស្រែះ​ទាំង​ឡាយ តែងមិនមានដល់ពួកជននោះ ។

៤.បិយតោ ជាយតេ សោកោបិយតោ ជាយតេ ភយំ
បិយតោ វិប្បមុត្តស្សនត្ថិ សោកោ កុតោ ភយំ ។

👉សេចក្តីសោក កើតអំពីសេចក្តីស្រឡាញ់ ភ័យ កើតអំពីសេចក្តីស្រឡាញ់ កាលបើរួចស្រឡះចាកសេចក្តីស្រឡាញ់​ហើយ សេចក្តីសោក ក៏លែង​មាន ភ័យនឹងមានមកអំពីណា ។

៥.បេមតោ ជាយតេ សោកោបេមតោ ជាយតេ ភយំ
បេមតោ វិប្បមុត្តស្សនត្ថិ សោកោ កុតោ ភយំ ។

👉សេចក្តីសោក កើតអំពីសេចក្តីស្រឡាញ់ ភ័យ កើតអំពីសេចក្តីស្រឡាញ់ កាលបើរួចស្រឡះចាកសេចក្តីស្រឡាញ់​ហើយ សេចក្តីសោក ក៏លែង​មាន ភ័យនឹងមានមកអំពីណា ។

៦.រតិយា ជាយតេ សោកោរតិយា ជាយតេ ភយំ
រតិយា វិប្បមុត្តស្សនត្ថិ សោកោ កុតោ ភយំ ។

👉សេចក្តីសោក កើតអំពីតម្រេក ភ័យ កើតអំពីតម្រេក កាលបើរួចស្រឡះចាកតម្រេកហើយ សេចក្តីសោក ក៏លែង​មាន ភ័យនឹងមានមកអំពីណា ។

៧.កាមតោ ជាយតេ សោកោកាមតោ ជាយតេ ភយំ
កាមតោ វិប្បមុត្តស្សនត្ថិ សោកោ កុតោ ភយំ ។

👉សេចក្តីសោក កើតអំពីកាម ភ័យ កើតអំពីកាម កាលបើរួចស្រឡះចាកកាមហើយ សេចក្តីសោក ក៏លែង​មាន ភ័យនឹងមានមកអំពីណា ។

៨.តណ្ហាយ ជាយតេ សោកោតណ្ហាយ ជាយតេ ភយំ
តណ្ហាយ វិប្បមុត្តស្សនត្ថិ សោកោ កុតោ ភយំ ។

👉សេចក្ដីសោក​ កើតអំពីតណ្ហា ភ័យ​ កើតអំពីតណ្ហា​ កាលបើរួចស្រឡះចាកតណ្ហាហើយ សេចក្ដី​សោក​ ក៏​លែង​មាន​ ភ័យនឹងមានមកពីណា ។​

៩.សីលទស្សនសម្បន្នំធម្មដ្ឋំ សច្ចវេទិនំ
អត្តនោ កម្ម កុព្វានំតំ ជនោ កុរុតេ បិយំ ។

👉ជនតែងធ្វើបុគ្គលដែលបរិបូណ៌ដោយសីល និងការឃើញត្រូវ ឋិតនៅក្នុងធម៌ ពោលសច្ចធម៌ ជា​ប្រក្រតី​ ធ្វើ​កម្ម​ជា​របស់​ខ្លួននោះ​ ឲ្យជាទីស្រឡាញ់ ។

១០.ឆន្ទជាតោ អនក្ខាតេមនសា ច ផុដោ សិយា
កាមេសុ ច អប្បដិពទ្ធចិត្តោឧទ្ធំសោតោតិ វុច្ចតិ ។

👉បុគ្គលអ្នកមានសេចក្ដីប្រាថ្នា​ ចំពោះព្រះនិព្វាន​ ដែលគេនិយាយប្រាប់គ្នាមិនបានផង​ ជាអ្នក​មាន​មគ្គចិត្ត​ និង​ផលចិត្ត​ប៉ះពាល់ហើយផង​ មាន​ចិត្ត​មិន​ប្រតិព័ទ្ធ​ក្នុង​កាម​ផង​ តថាគត​ហៅថា​ ជា​អ្នក​មាន​ខ្សែ​មគ្គ​ប្រព្រឹត្ត​ទៅ​ក្នុង​ខាង​លើ ។

១១.ចិរប្បវាសឹ បុរិសំទូរតោ សោត្ថិមាគតំ
ញាតិមិត្តា សុហជ្ជា ចអភិនន្ទន្តិ អាគតំ ។

👉ពួកញាតិក្ដី មិត្រក្ដី សម្លាញ់ក្ដី រមែងត្រេកអរនឹងបុរស​ ដែលឃ្លាតគ្នាអស់កាលយូរមក​ អំពី​ចម្ងាយ​ ដោយសួស្ដី មកដល់ហើយ ។

១២.តថេវ កតបុញ្ញម្បិតថេវ កតបុញ្ញម្បិ
បុញ្ញានិ បដិគណ្ហន្តិបិយំ ញាតីវ អាគតំ ។

👉យ៉ាងណាមិញ បុណ្យទាំងឡាយ​ តែងទទួលបុគ្គលដែលបានធ្វើបុណ្យ​ ច្យុតអំពីមនុស្សនេះ ទៅ​កាន់​លោក​ខាង​មុខ ដូចញាតិទាំងឡាយ​ ទទួលបុរសជាទីស្រឡាញ់​ ទើបមកដល់ ដូច្នោះ​ឯង​ ។

ចប់បិយវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ២៦

📘 ធម្មបទគាថាម្ភៃប្រាំមួយវគ្គ

📘១. យមកវគ្គ
📘២. អប្បមាទវគ្គ
📘៣-ចិត្តវគ្គ
📘៤. បុប្ផវគ្គ
📘៥. ពាលវគ្គ
📘៦. បណ្ឌិតវគ្គ
📘៧. អរហន្តវគ្គ
📘៨. សហស្សវគ្គ
📘៩. បាបវគ្គ
📘១០. ទណ្ឌវគ្គ
📘១១. ជរាវគ្គ
📘១២. អត្តវគ្គ
📘១៣. លោកវគ្គ
📘១៤. ពុទ្ធវគ្គ
📘១៥. សុខវគ្គ
📘១៦. បិយវគ្គ
📘១៧. កោធវគ្គ
📘១៨. មលវគ្គ
📘១៩. ធម្មដ្ឋវគ្គ
📘២០. មគ្គវគ្គ
📘២១. បកិណ្ណកវគ្គ
📘២២. និរយវគ្គ
📘២៣. នាគវគ្គ
📘២៤. តណ្ហាវគ្គ
📘២៥. ភិក្ខុវគ្គ
📘២៦. ព្រាហ្មណវគ្គ