☸️១៩. ធម្មដ្ឋវគ្គ មាន ១៧ គាថា
| ១. | ន តេន ហោតិ ធម្មដ្ឋោ | យេនត្ថំ សហសា នយេ |
| យោ ច អត្ថំ អនត្ថញ្ច | ឧភោ និច្ឆេយ្យ បណ្ឌិតោ ។ |
👉បុគ្គលកាត់សេចក្ដីដោយអាក្រក់ ដោយសារហេតុណា ឈ្មោះថា ជាអ្នកតាំងនៅក្នុងធម៌ ដោយហេតុនោះ មិនទាន់បានទេ លុះត្រាតែបុគ្គលណា ជាបណ្ឌិតកាត់សេចក្ដីទាំងពីរ ។
| ២. | អសាហសេន ធម្មេន | សមេន នយតី បរេ |
| ធម្មស្ស គុត្តោ មេធាវី | ធម្មដ្ឋោតិ បវុច្ចតិ ។ |
👉គឺសេចក្ដីពិត និងសេចក្ដីមិនពិត ណែនាំជនទាំងឡាយដទៃ ដោយមិនអាក្រក់ ដោយសារធម៌តាមសមគួរ ( ដល់ទោស ) បុគ្គលនោះ ឈ្មោះថា ជាអ្នកមានប្រាជ្ញា រក្សាធម៌ ទើបហៅថា អ្នកតាំងនៅក្នុងធម៌ ។
| ៣. | ន តេន បណ្ឌិតោ ហោតិ | យាវតា ពហុ ភាសតិ |
| ខេមី អវេរី អភយោ | បណ្ឌិតោតិ បវុច្ចតិ ។ |
👉បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណា ឈ្មោះថា ជាបណ្ឌិត ដោយហេតុមានប្រមាណប៉ុណ្ណោះ មិនទាន់បានទេ លុះត្រាតែបុគ្គលដែលមានសេចក្ដីក្សេម មិនមានពៀរ មិនមានភ័យ ទើបហៅថា បណ្ឌិតបាន ។
| ៤. | ន តាវតា ធម្មធរោ | យាវតា ពហុ ភាសតិ |
| យោ ច អប្បម្បិ សុត្វាន | ធម្មំ កាយេន បស្សតិ | |
| ស វេ ធម្មធរោ ហោតិ | យោ ធម្មំ នប្បមជ្ជតិ ។ |
👉បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណោះ ឈ្មោះថា ជាអ្នកទ្រទ្រង់ធម៌ ដោយហេតុមានប្រមាណប៉ុណ្ណោះមិនទាន់បានទេ លុះត្រាតែបុគ្គលណា ស្ដាប់ពុទ្ធវចនៈសូម្បីមានប្រមាណតិច ហើយឃើញធម៌ដោយនាមកាយគឺចិត្តបាន បុគ្គលនោះ ទើបឈ្មោះថា ជាអ្នកទ្រទ្រង់ធម៌ បុគ្គលណា មិនមើលងាយធម៌បុគ្គលនោះឯងឈ្មោះថា ជាអ្នកទ្រទ្រង់ធម៌ ។
| ៥. | ន តេន ថេរោ សោ ហោតិ | យេនស្ស បលិតំ សិរោ |
| បរិបក្កោ វយោ តស្ស | មោឃជិណ្ណោតិ វុច្ចតិ ។ |
👉បុគ្គលមានក្បាលស្កូវហើយ ដោយហេតុណា ឈ្មោះថា ជាថេរៈ ដោយហេតុនោះមិនទាន់បានទេ វ័យរបស់បុគ្គលនោះចាស់ជ្រុលហើយ ហៅថា ចាស់ជាមោឃៈ ។
| ៦. | យម្ហិ សច្ចញ្ច ធម្មោ ច | អហឹសា សញ្ញមោ ទមោ |
| ស វេ វន្តមលោ ធីរោ | ថេរោឥតិ បវុច្ចតិ ។ |
👉លុះត្រាតែសច្ចៈផង ធម៌ផង ការមិនបៀតបៀនផង ការសង្រួមផង ការទូន្មានខ្លួនឯងផង មានក្នុងបុគ្គលណា បុគ្គលនោះឯង ជាអ្នកមានមន្ទិលខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា ទើបហៅថា ថេរៈ ។
| ៧. | ន វាក្ករណមត្តេន | វណ្ណបោក្ខរតាយ វា |
| សាធុរូបោ នរោ ហោតិ | ឥស្សុកី មច្ឆរី សឋោ ។ |
👉បុគ្គលមានសេចក្ដីឫស្យា មានសេចក្ដីកំណាញ់ ជាអ្នកអួតអាង ឈ្មោះថា ជាមនុស្សល្អ ដោយហេតុត្រឹមតែធ្វើការនិយាយពាក្យល្អ ។
| ៨. | យស្ស ចេតំ សមុច្ឆិន្នំ | មូលឃច្ចំ សមូហតំ |
| ស វន្តទោសោ មេធាវី | សាធុរូបោតិ វុច្ចតិ ។ |
👉លុះត្រាតែទោសជាតិ មានឫស្យាជាដើមនេះ បុគ្គលណា បានផ្ដាច់ផ្ដិលដកឡើង ធ្វើឲ្យមានឫសគល់ដាច់ហើយ បុគ្គលនោះ ជាអ្នកមានទោសខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា ទើបហៅថា ជាមនុស្សល្អបាន ។
| ៩. | ន មុណ្ឌកេន សមណោ | អព្វតោ អលិកំ ភណំ |
| ឥច្ឆាលោភសមាបន្នោ | សមណោ កឹ ភវិស្សតិ ។ |
👉បុគ្គលមិនបានឈ្មោះថា ជាសមណៈ ដោយភាពជាអ្នកមានក្បាលត្រងោលទេ បុគ្គលអ្នកមិនមានសីលវ័ត និងធុតង្គវត្ត ពោលតែពាក្យឡេះឡោះ ប្រកបដោយសេចក្ដីប្រាថ្នានឹងលោភៈ ឈ្មោះថា ជាសមណៈដូចម្ដេចបាន ។
| ១០. | យោ ច សមេតិ បាបានិ | អណុំថូលានិ សព្វសោ |
| សមិតត្តា ហិ បាបានំ | សមណោតិ បវុច្ចតិ ។ |
👉លុះត្រាតែបុគ្គលណា រម្ងាប់បាបទាំងឡាយ ទាំងតូចទាំងធំ ដោយប្រការទាំងពួងបាន ទើបហៅថា សមណៈ ព្រោះបាបទាំងឡាយ ដែលបុគ្គលនោះរម្ងាប់បានហើយ ។
| ១១. | ន តេន ភិក្ខុ សោ ហោតិ | យាវតា ភិក្ខតេ បរេ |
| វិស្សំ ធម្មំ សមាទាយ | ភិក្ខុ ហោតិ ន តាវតា ។ |
👉បុគ្គលណា ដើរសូមជនទាំងឡាយដទៃ ដោយហេតុត្រឹមណា បុគ្គលនោះ មិនបានឈ្មោះថា ជាភិក្ខុ ដោយហេតុត្រឹមណោះទេ បុគ្គលសមាទានធម៌ជាពិស ឈ្មោះថា ជាភិក្ខុដោយហេតុត្រឹមតែការដើរសូមប៉ុណ្ណោះមិនទាន់បានទេ ។
| ១២. | យោធ បុញ្ញញ្ច បាបញ្ច | វាហេត្វា ព្រហ្មចរិយវា |
| សង្ខាយ លោកេ ចរតិ | ស វេ ភិក្ខូតិ វុច្ចតិ ។ |
👉លុះត្រាតែបុគ្គលណា ក្នុងលោកនេះ បន្សាត់បុណ្យនិងបាបចេញហើយ ជាអ្នកមានការប្រព្រឹត្តដ៏ប្រសើរ ត្រាច់ទៅក្នុងលោក ដោយសេចក្ដីចេះដឹង បុគ្គលនោះឯង ទើបហៅថា ជាភិក្ខុ ។
| ១៣. | ន មោនេន មុនិ ហោតិ | មូឡ្ហរូបោ អវិទ្ទសុ |
| យោ ច តុលំវ បគ្គយ្ហ | វរមាទាយ បណ្ឌិតោ ។ |
👉បុគ្គលមានសេចក្ដីវង្វេង ជាធម្មតា មិនមានការចេះដឹង មិនបានឈ្មោះថា ជាមុនី ដោយភាពជាអ្នកស្ងៀមទេ លុះត្រាតែបុគ្គលណា ជាបណ្ឌិតកាន់យកធម៌ដ៏ប្រសើរ វៀរចាកបាបទាំងឡាយ ។
| ១៤. | បាបានិ បរិវជ្ជេតិ | ស មុនី តេន សោ មុនិ |
| យោ មុនាតិ ឧភោ លោកេ | មុនិ តេន បវុច្ចតិ ។ |
👉ដូចបុគ្គលកាន់ជញ្ជីងហើយថ្លឹងដូច្នោះ បុគ្គលនោះ ទើបឈ្មោះថា ជាមុនី ដោយភាពជាអ្នកស្ងៀមនោះបាន បុគ្គលណា ដឹងប្រយោជន៍ទាំងពីរក្នុងលោក បុគ្គលនោះ ហៅថាមុនី ដោយហេតុនោះ ។
| ១៥. | ន តេន អរិយោ ហោតិ | យេន បាណានិ ហឹសតិ |
| អហឹសា សព្វបាណានំ | អរិយោតិ បវុច្ចតិ ។ |
👉បុគ្គលបៀតបៀនសត្វទាំងឡាយ ដោយហេតុណា មិនបានឈ្មោះថា ជាអរិយៈ ដោយហេតុនោះទេ បុគ្គលដែលតថាគតហៅថា អរិយៈ ព្រោះមិនបៀតបៀនសត្វទាំងពួង ។
| ១៦. | ន សីលព្វតមត្តេន | ពាហុសច្ចេន វា បន |
| អថ វា សមាធិលាភេន | វិវិត្តសយនេន វា ។ |
👉មា្នលភិក្ខុ បើភិក្ខុមិនទាន់ដល់នូវការអស់អាសវៈទេ កុំអាលទុកចិត្តដោយគុណត្រឹមតែសីលនិងវ័ត ឬដោយភាពជាអ្នកចេះដឹងច្រើនឡើយ ។
| ១៧. | ផុសាមិ នេក្ខម្មសុខំ | អបុថុជ្ជនសេវិតំ |
| ភិក្ខុ វិស្សាសមាបាទិ | អប្បត្តោ អាសវក្ខយំ ។ |
👉មួយទៀត ដោយការបានសមាធិ ឬដោយការដេកក្នុងទីស្ងាត់ ឬក៏ដោយគុណមានប្រមាណប៉ុណ្ណេះថា អាត្មាអញ ពាល់ត្រូវនេក្ខម្មសុខ ដែលបុថុជ្ជនមិនដែលជួបប្រសព្វ ដូច្នេះឡើយ ។
ចប់ធម្មដ្ឋវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារនៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ។
🔸គាថាធម្មបទ ជាភាសាអង់គ្លេស DhammapAda
ចំនួនវគ្គក្នុងគម្ពីរធម្មបទ