១. ទហរភិក្ខុ

លោកវគ្គ

មាន១១រឿង – ១១គាថា

☸️១. រឿង ទហរភិក្ខុ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុកំលោះមួយរូប ដែលបាន ឈ្លោះជាមួយចៅ របស់នាងវិសាខា បានជេរគ្នាទៅវិញទៅមក ថា “ដាច់ក្បាល” ចៅរបស់នាងវិសាខា បានទៅប្រាប់ជីដូនរបស់ខ្លួន ។ នាងវិសាខា បាននិយាយពន្យល់ ដើម្បីកុំឲ្យមានការឈ្លោះប្រកែកគ្នា តទៅទៀត ។ ភិក្ខុកំលោះ បានចោទនាងវិសខា ថា “បានចូលដៃជើងជាមួយនឹងចៅរបស់ខ្លួនឯង” ។ គ្រានោះ ព្រះឧបជ្ឈាយ៍ របស់ភិក្ខុ កំលោះនោះ បាននិមន្តមក ដើម្បីសួររឿងហេតុនោះ លុះបានជ្រាបរឿងពិតច្បាស់ហើយ ទើបបានទូន្មានប្រៀនប្រដៅ ដលភិក្ខុកំលោះនោះជាច្រើន, តែភិក្ខុកំលោះនោះ មិនព្រមស្តាប់បង្គាប់ ថែមទាំងបានចោទព្រះឧបជ្ឈាយ៍ថា “ចូលដៃជើងជាមួយនាងវិសាខា ទៀតផង ។

គ្រានោះ ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញនូវឧបនិស្ស័យ នៃសោតាបត្តិផល របស់ភិក្ខុកំលោះនោះ ហើយទ្រង់ស្តេចយាងទៅ ក្នុងទីនោះ ទ្រង់ត្រាស់សួរថា “នេះជារឿងអ្វី?” ។ នាងវិសាខា បានក្រាបទូលរឿងនោះ តាំងតែឣំពីដើម រហូតដល់ចប់ ។

ព្រះសាស្តា ទ្រង់បានបណ្តោយទៅតាមភិក្ខុកំលោះនោះ ទ្រង់ ត្រាស់ទៅកាន់នាងវិសាខា ថា “ម្នាលនាងវិសាខា ចុះហេតុដូចម្តេច បានជាចៅរបស់នាង ជេរសាវ័ក របស់តថាគត?” ។

ខណៈនោះឯង ភិក្ខុកំលោះនោះ បានស្ទុះក្រោកឡើងភ្លាមហើយ លើកឣញ្ជលីបង្គំទូល ថា “បពិត្រព្រះឣង្គដ៏ចម្រើន ព្រះឣង្គមិនទ្រង់ជ្រាបនូវព្រះឧបជ្ឈាយ៍របស់ខ្ញុំព្រះករុណា និងនាងវិសាខាទេ” ។ ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ត្រាស់នូវព្រះគាថានេះ ថា ៖

១.ហីនំ ធម្មំ ន សេវេយ្យរបមាទេន ន សំវសេ
មិច្ឆាទិដ្ឋិំ ន សេវេយ្យន សិយា លោកវឌ្ឍនោ ។​

👉បុគ្គលមិនគួរសេពធម៌ថោកទាប មិនគួរនៅដោយសេចក្ដីប្រមាទ មិនគួរសេពមិច្ឆាទិដ្ឋិ មិនគួរ​ជា​មនុស្ស​ចង្អៀត​លោក​ឡើយ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១១

📜 ១៣-លោកវគ្គរឿង

📜១. ទហរភិក្ខុ
📜២. ព្រះបាទសុទ្ធោទនៈ
📜៣. វិបស្សកភិក្ខុ
📜៤. ឣភ័យរាជកុមារ
📜៥. ព្រះសម្មជ្ជនត្ថេរ
📜៦. ព្រះឣង្គុលិមាលត្ថេរ
📜៧. ធីតាជាងតម្បាញ
📜៨. ភិក្ខុសាមសិបរូប
📜៩. នាងចិញ្ចមាណវិកា
📜១០. ឣសទិសទាន
📜១១. នាយកាលៈ