១. នាងសុន្ទរី

និរយវគ្គ

មាន៩រឿង – ១៤គាថា

☸️១. រឿង នាងសុន្ទរី

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងសុន្ទរីបរិព្វាជិកា ។ នាងបានរួមគំនិតជាមួយនឹងពួកតិរ្ថិយ ដើម្បីនឹងធ្វើឧបាយកល ដូចជាខ្លួននាងបាននៅ ក្នុងកុដិ ជាមួយនឹងព្រះសាស្តា ក្នុងរាត្រីស្ងាត់ បានធ្វើ ឲ្យពួកប្រជាជន មានសេចក្តីសង្ស័យ ហើយពោលតិះដៀលព្រះឣង្គដោយប្រការផ្សេងៗ ។

ពូកឣញ្ញតិរ្ថិយ មានគោលបំណង ចង់នឹងបង្កើតរឿងរ៉ាវ ឲ្យធំជាងនេះទៅទៀត ទើបបានជួលពួកឣ្នកប្រម៉ឹក ឲ្យទៅសម្លាប់នូវនាងសុន្ទរីនោះចោលហើយ បានឲ្យគេយកសពនាងទៅកប់ទុក ជិតព្រះគន្ធកុដិ របស់ព្រះសាស្តា ស្រេចហើយ ពួកឣញ្ញតិរ្ថិយទាំងនោះ បានធ្វើបន្លំ ដូចជាដើររកសពខ្មោចនាងសុន្ទរី លុះបានឃើញហើយ បានចោទព្រះសាស្តា ថា “ព្រះឣង្គ បានសម្លាប់នាងសុន្ទរីចោល ដើម្បីកុំឲ្យបែកការណ៍” ។

ព្រះរាជា ក្រុងសាវត្ថី ទ្រង់បានស៊ើបឣង្កិតរករឿងពិត លុះទ្រង់ជ្រាបច្បាស់ហើយ ទើបទ្រង់ដាក់ទោស ដល់ពួកតិរ្ថិយទាំងនោះ ទៅតាមទោសានុទោស របស់ខ្លួន ។ ភិក្ខុទាំងឡាយ បានយករឿងនោះទៅក្រាបទូល ដល់ព្រះសាស្តា ។ ព្រះសម្មាសម្ពុទ្ធ បរមគ្រូ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១.អភូតវាទី និរយំ ឧបេតិយោ វាបិ កត្វា ន ករោមិ ចាហ
ឧភោបិ តេ បេច្ច សមា ភវន្តិនិហីនកម្មា មនុជា បរត្ថ ។

👉បុគ្គលពោលពាក្យមិនពិត​ ឬបុគ្គលណាធ្វើ​ ( អំពើអាក្រក់ )​ ហើយនិយាយថា អញមិនធ្វើទេ បុគ្គល​នោះ​ រមែង​ទៅ​កាន់​នរក ជនទាំងពីរនាក់ ដែលមានអំពើទាបថោកស្មើគ្នានោះ​ លុះលះលោក​នេះទៅហើយ រមែង​ជា​អ្នក​ស្មើ​គ្នា​ ដោយ​គតិក្នុងលោកខាងមុខទៀត ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ២២-និរយវគ្គរឿង

📜១. នាងសុន្ទរី
📜២. សត្វត្រូវទុក្ខបៀតបៀន
📜៣. វគ្គុមុទាតីរិយភិក្ខុ
📜៤. ខេមកសេដ្ឋីបុត្រ
📜៥. ទុព្វចភិក្ខុ
📜៦. ស្រីឣ្នកច្រណែន
📜៧. ឣាគន្តុកភិក្ខុ
📜៨. ពួកនិគ្រន្ថ
📜៩. តិរ្ថិយសាវ័ក