១. វិសាខាសហាយិកា

ជរាវគ្គ

មាន៩រឿង – ១១គាថា

☸️១. រឿង វិសាខាសហាយិកា

ព្រះបរមសាស្តា ទ្រង់ប្រារឰពួកស្ត្រីដែលជាសំឡាញ់ របស់នាងវិសាខាមហាឧបាសិកា ។ ពួកស្ត្រីទាំងនោះ ជាឣ្នកចូលចិត្តផឹកស្រា ។ ពួកស្វាមី របស់ស្ត្រីទាំងនោះ បានប្រគល់ទៅឲ្យនាងវិសាខា ជួយឣប់រំ ទូន្មានប្រៀនប្រដៅ ។ ថ្ងៃមួយ នាងវិសាខា បាននាំពួកស្ត្រីទាំងនោះទៅ គាល់ព្រះសាស្តា ដើម្បីស្តាប់ព្រះធម៌ទេសនា ។ ពួកនាងទាំងឣស់នោះ នាំយកដបស្រាទៅផឹក ក្នុងវត្តផងដែរ តែមិនឲ្យនាងវិសាខាដឹងទេ លុះផឹកស្រាហើយក៏ស្រវឹង ដើរទ្រេតទ្រោតងោក ងក់ ចង់ច្រៀង រាំលេង សើចសប្បាយ ក្អាកក្អាយ នៅទីចំពោះព្រះ ភក្ត្រ នៃព្រះសាស្តា ។

ព្រះសាស្តា ទ្រង់ព្រះពិចារណា ថា “រឿងនេះ ជាអ្វីទៅហ្ន៎?” ហើយ ទ្រង់ជ្រាបនូវហេតុនោះ ទើបទ្រង់ធ្វើនូវបាដិហារិយ៍ ឲ្យងងឹតឈឹង គួរឲ្យភ័យខ្លាចខ្លាំងណាស់ ។ ពួកស្ត្រីទាំងនោះ បានឃើញនូវបាដិហារិយ៍ របស់ព្រះឣង្គហើយ ក៏ភិតភ័យខ្លាច ចំពោះសេចក្តីស្លាប់ យ៉ាងក្រៃលែង រហូតដល់ស្វាងស្រាទាំងឣស់គ្នា ក្នុងគ្រានោះឯង ។

ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ប្រកាសទោស នៃសេចក្តីប្រមាទ ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១.កោ នុ ហាសោ កិមានន្ទោនិច្ចំ បជ្ជលិតេ សតិ
អន្ធការេន ឱនទ្ធាបទីបំ ន គវេសថ ។

👉កាលបើលោកសន្និវាសត្រូវភ្លើងមានរាគៈជាដើម ឆេះទ្រលោមជានិច្ច ម្ដេចក៏សើច ម្ដេច​ក៏​ត្រេក​ត្រ​អាល​ អ្នក​ទាំង​ឡាយ​ ត្រូវងងឹតគឺអវិជ្ជារួបរឹតហើយ ( មេ្តចឡើយ ) ក៏មិនស្វែងរក​ប្រទីប ​គឺ​ប្រាជ្ញា​ ( ដើម្បី​កម្ចាត់​នូវ​សេចក្តី​ងងឹត​នោះ​ចេញ ) ។​​

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ១១-ជរាវគ្គរឿង

📜១. វិសាខាសហាយិកា
📜២. នាងសិរិមា
📜៣. នាងឧត្តរាថេរី
📜៤. ឣធិមានិកភិក្ខុ
📜៥. នាងរូបនន្ទាថេរី
📜៦. ព្រះនាងមល្លិកាទេវី
📜៧. ព្រះលោឡុទាយិត្ថេរ
📜៨. បឋមពោធិ
📜៩. មហាធនសេដ្ឋីបុត្រ