២៥. ភិក្ខុវគ្គ

☸️២៥. ភិក្ខុវគ្គ មាន​ ២៣ គាថា
១.ចក្ខុនា សំវរោ សាធុសាធុ សោតេន សំវរោ
ឃានេន សំវរោ សាធុសាធុ ជិវ្ហាយ សំវរោ ។

👉ការសង្រួមភ្នែកប្រពៃ ការសង្រួមត្រចៀកប្រពៃ ការសង្រួមច្រមុះប្រពៃ​ ការសង្រួម​អណ្ដាត​ប្រពៃ ។

២.កាយេន សំវរោ សាធុសាធុ វាចាយ សំវរោ
មនសា សំវរោ សាធុសាធុ សព្វត្ថ សំវរោ
សព្វត្ថ សំវុតោ ភិក្ខុសព្វទុក្ខា បមុច្ចតិ ។

👉ការសង្រួមកាយប្រពៃ ការសង្រួមវាចាប្រពៃ ការសង្រួមចិត្តប្រពៃ​ ការសង្រួមទាំងអស់ប្រពៃ ភិក្ខុ​សង្រួម​ហើយ​ ក្នុង​ទ្វារទាំងអស់​ តែងរួចស្រឡះចាកទុក្ខទាំងពួង ។

៣.ហត្ថសញ្ញតោ បាទសញ្ញតោវាចាសញ្ញតោ សញ្ញតត្តមោ
អជ្ឈត្តរតោ សមាហិតោឯកោ សន្តុសិតោ តមាហុ ភិក្ខុំ ។

👉ជនណា សង្រួមដៃ សង្រួមជើង សង្រួមវាចា សង្រួមអត្តភាព​ ជាអ្នកត្រេកអរក្នុងការចម្រើន​កម្មដ្ឋាន​ ដែល​មាន​ក្នុង​ខ្លួន​ ជាហេតុមានចិត្តតម្កល់មាំ ជាអ្នកនៅឯកឯង តែងមានចិត្តត្រេកអរ​ក្នុង​ធម៌​ បណ្ឌិត​ទាំង​ឡាយ​ ហៅ​ជន​នោះ​ថា​ ភិក្ខុ ។

៤.យោ មុខសញ្ញតោ ភិក្ខុមន្តភាណី អនុទ្ធតោ
អត្ថំ ធម្មញ្ច ទីបេតិមធុរំ តស្ស ភាសិតំ ។

👉ភិក្ខុណា សង្រួមមាត់ ជាអ្នកពោលដោយបញ្ញា មានចិត្តមិនរាយមាយ​ សំដែងអត្ថផង ធម៌ផងបាន​ ភាសិត​របស់​ភិក្ខុ​នោះ​ ទើបឈ្មោះថា​ ពីរោះ ។

៥.ធម្មារាមោ ធម្មរតោធម្មំ អនុវិចិន្តយំ
ធម្មំ អនុស្សរំ ភិក្ខុសទ្ធម្មា ន បរិហាយតិ ។

👉ភិក្ខុមានធម៌ជាទីត្រេកអរ ត្រេកអរហើយក្នុងធម៌ ពិចារណាធម៌​ រឭកធម៌រឿយៗ រមែងមិនសាប​សូន្យ​​ ចាក​ព្រះ​សទ្ធម្មឡើយ ។

៦.សលាភំ នាតិមញ្ញេយ្យនាញ្ញេសំ បិហយំ ចរេ
ញ្ញេសំ បិហយំ ភិក្ខុសមាធឹ នាធិគច្ឆតិ ។

👉ភិក្ខុមិនគប្បីមើលងាយលាភរបស់ខ្លួន មិនគប្បីប្រព្រឹត្តចង់បានលាភរបស់ភិក្ខុដទៃ បើចង់បាន​លាភ​របស់​ភិក្ខុ​ដទៃ​ រមែង​មិនបានសមាធិឡើយ ។

៧.អប្បលាភោបិ ចេ ភិក្ខុសលាភំ នាតិមញ្ញតិ
តំ វេ ទេវា បសំសន្តិសុទ្ធាជីវមតន្ទិតំ ។

👉បើភិក្ខុសូម្បីមានលាភតិច មិនមើលងាយលាភរបស់ខ្លួន​ ទេវតានិងមនុស្សទាំងឡាយ តែង​សរសើរ​ភិក្ខុ​នោះ​ឯង​ ដែល​ជាអ្នកមានព្យាយាម​ ជាគ្រឿងអាស្រ័យរស់នៅ ដោយបរិសុទ្ធ​ ជា​អ្នកមិនខ្ជិលច្រអូស ។

៨.សព្វសោ នាមរូបស្មឹយស្ស នត្ថិ មមាយិតំ
អសតា ច ន សោចតិស វេ ភិក្ខូតិ វុច្ចតិ ។

👉បុគ្គលណា​ មិនមានសេចក្ដីប្រកាន់ក្នុងនាមនិងរូប​ ជារបស់អញដោយប្រការទាំងពួង មួយទៀត បុគ្គលណា មិន​សោក​ស្ដាយ​ ព្រោះនាមនិងរូបមិនមាន បុគ្គលនោះឯង​ តថាគតហៅថា ភិក្ខុ ។

៩.មេត្តាវិហារី យោ ភិក្ខុបសន្នោ ពុទ្ធសាសនេ
អធិគច្ឆេ បទំ សន្តំសង្ខារូបសមំ សុខំ ។

👉ភិក្ខុណា​ នៅដោយអំណាចមេត្តា ជ្រះថា្លក្នុងព្រះពុទ្ធសាសនា​ ភិក្ខុនោះ​ រមែងបានបទដ៍ស្ងប់ ជាទីរម្ងាប់នូវសង្ខារ នាំ​មកនូវសេចក្ដីសុខ ។

១០.សិញ្ច ភិក្ខុ ឥមំ នាវំសិត្តា តេ លហុមេស្សតិ
ឆេត្វា រាគញ្ច ទោសញ្ចតតោ និព្វានមេហិសិ ។

👉ម្នាលភិក្ខុ ចូរអ្នកស្ដារទូកគឺអត្តភាពនេះ ទូកដែលអ្នកស្ដារហើយ​ នឹងដល់ត្រើយឆាប់ អ្នកកាត់​រាគៈ និង​ទោសៈ​បាន​ហើយ​​ អំពីនោះនឹងអាចដល់នូវព្រះនិព្វាន ។

១១.បញ្ច ឆិន្ទេ បញ្ច ជហេបញ្ច ចុត្តរិ ភាវយេ
បញ្ចសង្គាតិគោ ភិក្ខុមុឱឃតិណ្ណោតិ វុច្ចតិ ។

👉ភិក្ខុគប្បីកាត់ឱរម្ភាគិយសំយោជនៈ ៥ ផង​ គប្បីលះបង់ឧទ្ធម្ភាគិយសំយោជនៈ ៥ ផង គប្បី​ចម្រើនឥន្ទ្រិយ ៥ ត​ទៅ​ ភិក្ខុអ្នកកន្លងកិលេសជាគ្រឿងជំពាក់ ៥ ( រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ )​ បានហើយ ទើបតថាគតហៅថា អ្នកឆ្លងអន្លង់បាន ។

១២.ឈាយ ភិក្ខុ មា ច បមាទោមា តេ កាមគុណេ ភមស្សុ ចិត្តំ
មា លោហគុឡំ គិលី បមត្តោមា កន្ទិ ទុក្ខមិទន្តិ ឌយ្ហមានោ ។

👉ម្នាលភិក្ខុ ចូរអ្នកពិនិត្យផង ចូរជាអ្នកកុំប្រមាទផង ចិត្តរបស់អ្នកចូរកុំវិលទៅរកកាមគុណ​ឡើយ អ្នកចូរកុំប្រមាទ ទំពា​ស៊ីនូវដុំលោហៈ​ កុំឲ្យជាអ្នកកាលភ្លើងឆេះហើយ កន្ទក់កន្ទេញ​ថា នេះទុក្ខ ដូច្នេះឡើយ ។

១៣.នត្ថិ ឈានំ អបញ្ញស្សនត្ថិ​ បញ្ញា អឈាយិនោ
យម្ហិ ឈានញ្ច បញ្ញា ចស វេ និព្វានសន្តិកេ ។

👉ការពិនិត្យមិនមាន​ ដល់បុគ្គលអ្នកមិនមានប្រាជ្ញា​ ជ្រាជ្ញាមិនមានដល់បុគ្គលអ្នកមិនពិនិត្យ ការ​ពិនិត្យ​ និង​ប្រាជ្ញា​មាន​ក្នុងបុគ្គលណា បុគ្គលនោះឯង ឈ្មោះថា ឋិតនៅក្នុងទីជិតនៃព្រះ​និព្វាន ។

១៤.សុញ្ញាគារំ បវិដ្ឋស្សសន្តចិត្តស្ស ភិក្ខុនោ
អមានុសី រតិ ហោតិសម្មា ធម្មំ វិបស្សតោ ។

👉សេចក្ដីត្រេកអរ ដែលមិនមែនជារបស់មនុស្ស​ រមែងមានដល់ភិក្ខុអ្នកចូលទៅកាន់ផ្ទះស្ងាត់ អ្នក​មាន​ចិត្ត​រម្ងាប់​ អ្នក​ឃើញធម៌​ ដោយប្រពៃ ។

១៥.យតោ យតោ សម្មសតិខន្ធានំ ឧទយព្វយំ
លភតិ បីតិបាមោជ្ជំអមតំ តំ វិជានតំ ។

👉ភិក្ខុពិចារណាការកើតឡើង​ និងការវិនាសខន្ធទាំងឡាយ ក្នុងកាលណា​ ក្នុងកាលនោះ ភិក្ខុនោះ​​​ រមែង​បាន​បីតិ​ និង​បាមោជ្ជៈ បីតិនិងបាមោជ្ជៈនោះ​ ឈ្មោះថា ជាអមតធម៌របស់បណ្ឌិត អ្នកដឹង​ធម៌ទាំងឡាយ ។

១៦.តត្រាយមាទិ ភវតិឥធ បញ្ញស្ស ភិក្ខុនោ
ឥន្ទ្រិយគុត្តិ សន្តុដ្ឋិបាតិមោក្ខេ ច សំវរោ ។

👉គុណ​ ៣​ ប្រការនេះ គឺការរក្សាឥន្ទ្រិយ ១ សេចក្ដីសន្ដោស ១​ ការសង្រួមក្នុងបាតិមោក្ខ​ ១ ជា​ខាង​ដើម​នៃ​ព្រះ​និព្វាន​នោះ​ តែងមានដល់ភិក្ខុអ្នកមានបញ្ញា​ ក្នុងសាសនានេះ ។

១៧.មិត្តេ ភជស្សុ កល្យាណេសុទ្ធាជីវេ អតន្ទិតេ
បដិសន្ថារវុត្យស្សអាចារកុសលោ សិយា
តតោ បាមោជ្ជពហុលោទុក្ខស្សន្តំ ករិស្សសិ ។

👉( ម្នាលភិក្ខុ ) អ្នកចូរគប់រកកល្យាណមិត្ត​ អ្នកមានព្យាយាមជាគ្រឿងរស់ដោយបរិសុទ្ធ ជាអ្នកមិន​ខ្ជិល​ច្រអូស​ ភិក្ខុ​គប្បី​ជាអ្នកប្រព្រឹត្តធ្វើបដិសន្ថារៈ គប្បីជាអ្នកឈ្លាសក្នុងអាចារៈ​ ព្រោះហេតុ​ទាំងពីរនោះ អ្នក​នឹង​មាន​បាមោជ្ជៈ​ច្រើន​ នឹងធ្វើទីបំផុតទុក្ខបាន ។

១៨.វស្សិកា វិយ បុប្ផានិមទ្ទវានិ បមុញ្ចតិ
ឯវំ រាគញ្ច ទោសញ្ចវិប្បមុញ្ចេថ ភិក្ខវោ ។

👉ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីជម្រុះរាគៈ និងទោសៈចេញ​ ដូចម្លិះជម្រុះផ្កាម្លិះទាំង​ឡាយ ដែល​ស្វិត​ហើយ​ ដូច្នោះ ។

១៩.សន្តកាយោ សន្តវាចោសន្តវា សុសមាហិតោ
វន្តលោកាមិសោ ភិក្ខុឧបសន្តោតិ វុច្ចតិ ។

👉ភិក្ខុអ្នកមានកាយរម្ងាប់ហើយ មានវាចារម្ងាប់ហើយ​ មានចិត្តរម្ងាប់ហើយ មានចិត្តតម្កល់មាំ​ហើយ មាន​អាមិសៈក្នុងលោកខ្ជាក់ចោលហើយ ទើបតថាគតហៅថា អ្នកស្ងប់រម្ងាប់ ។

២០.អត្តនា ចោទយត្តានំបដិមំសេតមត្តនា
សោ អត្តគុត្តោ សតិមាសុខំ ភិក្ខុ វិហាហិសិ ។

👉អ្នកចូរដាស់តឿនខ្លួនឯង​ ដោយខ្លួនឯង ចូរពិនិត្យខ្លួន​ ដោយខ្លួនឯង​ ម្នាលភិក្ខុ អ្នកនោះ​ បើមានស្មារតី រក្សា​ខ្លួន​ទុក​ហើយ នឹងនៅជាសុខ ។

២១.អត្តា ហិ អត្តនោ នាថោអត្តាវ អត្តនោ គតិ
តស្មា សំយម អត្តានំអស្សំ ភទ្រំវ វាណិជោ ។

👉មែនពិត​ ខ្លួនជាទីពឹងរបស់ខ្លួន ខ្លួនឯង​ ជាគតិរបស់ខ្លួន ព្រោះហេតុនោះ​ អ្នកចូររវាំងខ្លួន ដូច​ពាណិជ​រវាំង​សេះ​ដ៏​ល្អ ។

២២.បាមោជ្ជពហុលោ ភិក្ខុបសន្នោ ​ ពុទ្ធសាសនេ
អធិគច្ឆេ បទំ សន្តំសង្ខារូបសមំ សុខំ ។

👉ភិក្ខុអ្នកក្រាស់ដោយសេចក្ដីរីករាយ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា​ រមែងបាន​នូវ​បទដ៏​ស្ងប់​​ ជា​ទី​រម្ងាប់​នូវសង្ខារ នាំ​មក​នូវ​សេចក្ដីសុខ ។

២៣.យោ ហវេ ទហរោ ភិក្ខុយុញ្ជតិ ពុទ្ធសាសនេ
សោមំ លោកំ បភាសេតិអព្ភា មុត្តោវ ចន្ទិមា ។

👉ភិក្ខុណា​ នៅកំលោះ ប្រឹងប្រែងក្នុងព្រះពុទ្ធសាសនា​ ភិក្ខុនោះ​ រមែងញ៉ាំងលោកនេះ ឲ្យភ្លឺស្វាង​បាន​ ដូច​ព្រះ​ចន្ទ​ដែល​រះផុតអំពីពពក ។

ចប់ភិក្ខុវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ២៦

📘 ធម្មបទគាថាម្ភៃប្រាំមួយវគ្គ

📘១. យមកវគ្គ
📘២. អប្បមាទវគ្គ
📘៣-ចិត្តវគ្គ
📘៤. បុប្ផវគ្គ
📘៥. ពាលវគ្គ
📘៦. បណ្ឌិតវគ្គ
📘៧. អរហន្តវគ្គ
📘៨. សហស្សវគ្គ
📘៩. បាបវគ្គ
📘១០. ទណ្ឌវគ្គ
📘១១. ជរាវគ្គ
📘១២. អត្តវគ្គ
📘១៣. លោកវគ្គ
📘១៤. ពុទ្ធវគ្គ
📘១៥. សុខវគ្គ
📘១៦. បិយវគ្គ
📘១៧. កោធវគ្គ
📘១៨. មលវគ្គ
📘១៩. ធម្មដ្ឋវគ្គ
📘២០. មគ្គវគ្គ
📘២១. បកិណ្ណកវគ្គ
📘២២. និរយវគ្គ
📘២៣. នាគវគ្គ
📘២៤. តណ្ហាវគ្គ
📘២៥. ភិក្ខុវគ្គ
📘២៦. ព្រាហ្មណវគ្គ