☸️២៦. ព្រាហ្មណវគ្គ មាន ៤២ គាថា
| ១. | ឆិន្ទ សោតំ បរក្កម្ម | កាមេ បនុទ ព្រាហ្មណ |
| សង្ខារានំ ខយំ ញត្វា | អកតញ្ញូសិ ព្រាហ្មណ ។ |
👉ម្នាលព្រាហ្មណ៍ អ្នកចូរខំប្រឹងកាត់តណ្ហាដូចខ្សែទឹក ចូរបន្ទោបង់កាមទាំងឡាយចេញ ម្នាលព្រាហ្មណ៍ អ្នកស្គាល់ច្បាស់នូវការអស់សង្ខារទាំងឡាយហើយ ឈ្មោះថា ជាអ្នកដឹងព្រះនិព្វាន ដែលបច្ច័យតាក់តែងមិនបាន ។
| ២. | យទា ទ្វយេសុ ធម្មេសុ | បារគូ ហោតិ ព្រាហ្មណោ |
| អថស្ស សព្វេ សំយោគា | អត្ថំ គច្ឆន្តិ ជានតោ ។ |
👉កាលណា ព្រាហ្មណ៍អ្នកដល់ត្រើយ ក្នុងធម៌ពីរប្រការ គឺសមថធម៌ និងវិបស្សនាធម៌ ក្នុងកាលណោះ កិលេសគ្រឿងប្រកបសត្វទុកទាំងអស់ របស់ព្រាហ្មណ៍អ្នកដឹងនោះ រមែងដល់នូវការតាំងនៅមិនបាន ។
| ៣. | យស្ស បារំ អបារំ វា | បារាបារំ ន វិជ្ជតិ |
| វីតទ្ទរំ វិសំយុត្តំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉ត្រើយក្ដី ទីមិនមែនត្រើយក្ដី ត្រើយនិងទីមិនមែនត្រើយក្ដី មិនមានដល់បុគ្គលណា តថាគតហៅបុគ្គលនោះ ដែលជាអ្នកមានសេចក្ដីក្រវល់ក្រវាយអស់ហើយ ជាអ្នកប្រាសចាកកិលេសថា ជាព្រាហ្មណ៍ ។
| ៤. | ឈាយឹ វិរជមាសីនំ | កតកិច្ចំ អនាសវំ |
| ឧត្តមត្ថំ អនុប្បត្តំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉តថាគតហៅបុគ្គលអ្នកចម្រើនឈាន មានធូលីគឺកាមអស់ហើយ អ្នកអង្គុយនៅឯកឯង អ្នកមានសោឡសកិច្ចធ្វើស្រេចហើយ មិនមានអាសវៈ ដល់នូវប្រយោជន៍ដ៏ខ្ពង់ខ្ពស់ ដោយលំដាប់ហើយនោះថា ជាព្រាហ្មណ៍ ។
| ៥. | ទិវា តបតិ អាទិច្ចោ | រត្តិមាភាតិ ចន្ទិមា |
| សន្នទ្ធោ ខត្តិយោ តបតិ | ឈាយី តបតិ ព្រាហ្មណោ | |
| អថ សព្វមហោរត្តំ | ពុទ្ធោ តបតិ តេជសា ។ |
👉ព្រះអាទិត្យរុងរឿង ក្នុងវេលាថ្ងៃ ព្រះចន្ទរុងរឿង ក្នុងវេលាយប់ ក្សត្រទ្រង់ប្រដាប់ពេញយសហើយ រមែងរុងរឿង សមណព្រាហ្មណ៍អ្នកមានឈាន រមែងរុងរឿង ឯព្រះសម្ពុទ្ធរមែងរុងរឿងដោយតេជះ រហូតថ្ងៃនិងយប់ទាំងអស់។
| ៦. | ពាហិតបាបោ ហិ ព្រាហ្មណោ | សមចរិយា សមណោតិ វុច្ចតិ |
| បព្វាជយមត្តនោ មលំ | តស្មា បព្វជិតោតិ វុច្ចតិ ។ |
👉អ្នកដែលមានបាបបន្សាត់ហើយ ឈ្មោះថា ព្រាហ្មណ៍ អ្នកដែលតថាគតហៅថាសមណៈ ព្រោះការប្រព្រឹត្តរម្ងាប់ អ្នកដែលដេញមន្ទិលនៃខ្លួន ហេតុនោះ ទើបតថាគតហៅថា បព្វជិត ។
| ៧. | ន ព្រាហ្មណស្ស បហរេយ្យ | នាស្ស មុញ្ចេថ ព្រាហ្មណោ |
| ធិ ព្រហ្មណស្ស ហន្តារំ | តតោ ធិ យស្ស មុញ្ចតិ ។ |
👉ព្រាហ្មណ៍មិនគប្បីប្រហារប្រហារព្រាហ្មណ៍ទេ ( ចំណែក ) ព្រាហ្មណ៍ ( ដែលត្រូវគេប្រហារហើយ ) មិនគប្បីចងពៀរចំពោះព្រាហ្មណ៍នោះ តថាគតតិះដៀលព្រាហ្មណ៍ដែលប្រហារព្រាហ្មណ៍ ព្រាហ្មណ៍ណា ចងពៀរចំពោះព្រាហ្មណ៍នោះ តថាគតតិះដៀលព្រាហ្មណ៍នោះ ក្រៃលែងជាងនោះទៅទៀត ។
| ៨. | ន ព្រាហ្មណស្សេតទកិញ្ចិ សេយ្យោ | យទានិសេធោ មនសោ បិយេហិ |
| យតោ យតោ ហឹសមនោ និវត្តតិ | តតោ តតោ សម្មតិមេវ ទុក្ខំ ។ |
👉ការហាមឃាត់ចិត្ត ចាកអារម្មណ៍ជាទីស្រឡាញ់ របស់ព្រាហ្មណ៍នោះ មិនមែនប្រសើរបន្ដិចបន្ដួចទេ ចិត្តដែលគិតបៀតបៀនគេ ងាកចេញចាកវត្ថុណា ៗ សេចក្ដីទុក្ខព្រោះវត្ថុនោះៗ ក៏រម្ងាប់ទៅបាន ។
| ៩. | យស្ស កាយេន វាចាយ | មនសា នត្ថិ ទុក្កដំ |
| សំវុតំ តីហិ ឋានេហិ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉អំពើអាក្រក់ដោយទ្វារកាយ ទ្វារវាចា ទ្វារចិត្ត របស់បុគ្គលណា មិនមានទេ តថាគតហៅបុគ្គលដែលបានសង្រួមដោយឋាន ទាំង ៣ នោះថា ជាព្រាហ្មណ៍ ។
| ១០. | យម្ហា ធម្មំ វិជានេយ្យ | សម្មាសម្ពុទ្ធទេសិតំ |
| សក្កច្ចំ តំ នមស្សេយ្យ | អគ្គិហុត្តំវ ព្រាហ្មណោ ។ |
👉បុគ្គលចេះធម៌អាថ៌ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងហើយ អំពីសំណាក់គ្រូណា គប្បីនមស្ការគ្រូនោះ ដោយគោរព ដូចព្រាហ្មណ៍ដែលគោរពការបូជាភ្លើង ដូច្នោះដែរ ។
| ១១. | ន ជដាហិ ន គោត្តេន | ន ជច្ចា ហោតិ ព្រាហ្មណោ |
| យម្ហិ សច្ចញ្ច ធម្មោ ច | សោ សុចិ សោ ច ព្រាហ្មណោ ។ |
👉បុគ្គលដែលឈ្មោះថា ព្រាហ្មណ៍ ព្រោះផ្នូងសក់ក៏មិនមែន ព្រោះគោត្រក៏មិនមែន ព្រោះជាតិក៏មិនមែន សច្ចៈផង ធម៌ផង មានក្នុងបុគ្គលណា បុគ្គលនោះឈ្មោះថា អ្នកស្អាតផង បុគ្គលនោះឈ្មោះថា ព្រាហ្មណ៍ផង ។
| ១២. | កិន្ដេ ជដាហិ ទុម្មេធ | កិន្ដេ អជិនសាដិយា |
| អព្ភន្តរន្ដេ គហនំ | ពាហិរំ បរិមជ្ជសិ ។ |
👉នែអ្នកអប្បប្រាជ្ញាអើយ អ្នកមានប្រយោជន៍អ្វី ដោយការទុកផ្នួងសក់ អ្នកមានប្រយោជន៍អ្វី ដោយការទ្រទ្រង់សំពត់ស្បែកខ្លា បើសន្ដានខាងក្នុងរបស់អ្នក សឹងសាំញ៉ាំដោយរាគាទិក្កិលេស អ្នកឈ្មោះថា ដុសខាត់តែកាយខាងក្រៅទេ ។
| ១៣. | បំសុកូលធរំ ជន្តុំ | កិសន្ធមនិសន្ថតំ |
| ឯកំ វនស្មឹ ឈាយន្តំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉តថាគតហៅបុគ្គលអ្នកទ្រទ្រង់សំពត់បំសុកូល មានកាយស្គម មានខ្លួនរវាមដោយសរសៃ ជាបុគ្គលឯកឯង ចម្រើនឈានក្នុងព្រៃនោះថា ជាព្រាហ្មណ៍ ។
| ១៤. | ន ចាហំ ព្រាហ្មណំ ព្រូមិ | យោនិជំ មត្តិសម្ភវំ |
| ភោវាទិ នាម សោ ហោតិ | សចេ ហោតិ សកិញ្ចនោ | |
| អកិញ្ចនំ អនាទានំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉តថាគតនឹងហៅអ្នកកើតអំពីកំណើត អ្នកកើតក្នុងផ្ទៃនៃព្រាហ្មណ៍ជាមាតា ថាជាព្រាហ្មណ៍ក៏ទេ បុគ្គលនោះ គ្រាន់តែបាននាមថា ភោវាទី ព្រោះបុគ្គលនោះឯង ជាអ្នកមានកិលេសគ្រឿងកង្វល់នៅឡើយ តថាគតហៅបុគ្គលអ្នកមិនមានកិលេសគ្រឿងកង្វល់ អ្នកមិនមានសេចក្ដីប្រកាន់មាំនោះឯង ថាជាព្រាហ្មណ៍ ។
| ១៥. | សព្វសំយោជនំ ឆេត្វា | យោ វេ ន បរិតស្សតិ |
| សង្គាតិគំ វិសំយុត្តំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉បុគ្គលណា កាត់សញ្ញោជនៈទាំងអស់បាន មិនតក់ស្លុត តថាគតហៅបុគ្គលនោះ ដែលគ្មានកិលេសជាគ្រឿងចំពាក់ អ្នករួចស្រឡះចាកកិលេសថា ជាព្រាហ្មណ៍ ។
| ១៦. | ឆេត្វា នទ្ធឹ វរត្តញ្ច | សន្ធានំ សហនុក្កមំ |
| ឧក្ខិត្តបលិឃំ ពុទ្ធំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉តថាគតហៅបុគ្គលដែលកាត់សេចក្ដីក្រោធ ដូចពួរផង កាត់តណ្ហាដូចព្រ័ត្រផង កាត់ទិដ្ឋិ ៦២ ដូចទី-ត ព្រមទាំងអនុស័យ ដូចអ្នកដើរតាមផង អ្នកមានអវិជ្ជា ដូចសរសរខឿនដកចោលហើយ អ្នកត្រាស់ដឹងសច្ចៈ ៤ នោះឯង ថាជាព្រាហ្មណ៍ ។
| ១៧. | អក្កោសំ វធពន្ធញ្ច | អទុដ្ឋោ យោ តិតិក្ខតិ |
| ខន្តីពលំ ពលានីកំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉បុគ្គលណាមិនប្រទូស្ដ អត់សង្កត់ពាក្យជេរផង ការបៀតបៀន និងការចងផងបាន ទើបតថាគតហៅបុគ្គលដែលមានខន្ដិជាពលៈ មានខន្ដិជារេហ៍ពលនោះផងថា ជាព្រាហ្មណ៍ ។
| ១៨. | អក្កោធនំ វត្តវន្តំ | សីលវន្តំ អនុស្សទំ |
| ទន្តំ អន្តិមសារីរំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉តថាគតហៅបុគ្គល ដែលមិនមានសេចក្ដីក្រោធ មានធុតង្គវត្ត មានចតុប្បារិសុទ្ធិសីល មិនមានតណ្ហា គ្រឿងប៉ោងចិត្ត មានឥន្ទ្រីយទូន្មានហើយ មានសរីរៈឋិតនៅក្នុងទីបំផុតនោះថា ជាព្រាហ្មណ៍ ។
| ១៩. | វារិ បោក្ខរបត្តេវ | អារគ្គេរិវ សាសបោ |
| យោ ន លិម្បតិ កាមេសុ | យោ ន លិម្បតិ កាមេសុ |
👉បុគ្គលណា មានចិត្តមិនបានជាប់នៅក្នុងកាមទាំងឡាយ ដូចទឹកលើស្លឹកឈូក ឬដូចគ្រាប់ស្ពៃ លើចុងដែកស្រួច តថាគតហៅបុគ្គលនោះថា ជាព្រាហ្មណ៍ ។
| ២០. | យោ ទុក្ខស្ស បជានាតិ | ឥធេវ ខយមត្តនោ |
| បន្នភារំ វិសំយុត្តំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉បុគ្គលណា ក្នុងសាសនានេះឯង ដឹងច្បាស់នូវការអស់ទុក្ខរបស់ខ្លួន តថាគតហៅបុគ្គលនោះ ដែលមានខន្ធភារដាក់ចុះហើយ ដែលរួចស្រឡះចាកកិលេសទាំងឡាយថា ជាព្រាហ្មណ៍ ។
| ២១. | គម្ភីរបញ្ញំ មេធាវឹ | មគ្គាមគ្គស្ស កោវិទំ |
| ឧត្តមត្ថំ អនុប្បត្តំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉តថាគតហៅបុគ្គលអ្នកមានប្រាជ្ញាជ្រៅ មានប្រាជ្ញាជាគ្រឿងទម្លាយកិលេស អ្នកឈ្លាស ក្នុងផ្លូវ និងមិនមែនផ្លូវ បានសម្រេចប្រយោជន៍ដ័ខ្ពង់ខ្ពស់នោះ ថាជាព្រាហ្មណ៍ ។
| ២២. | អសំសដ្ឋំ គហដ្ឋេហិ | អនាគារេហិ ចូភយំ |
| អនោកសារឹ អប្បិច្ឆំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉តថាគតហៅបុគ្គលដែលមិនច្រឡំ ដោយជនទាំងឡាយពីរពួក គឺគ្រហស្ថ ១ បព្វជិត ១ ជាអ្នកត្រាច់ទៅ ដោយមិនមានសេចក្ដីអាល័យ មានសេចក្ដីប្រាថ្នាតិចនោះ ថាជាព្រាហ្មណ៍ ។
| ២៣. | និធាយ ទណ្ឌំ ភូតេសុ | តសេសុ ថាវរេសុ ច |
| យោ ន ហន្តិ ន ឃាតេតិ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉បុគ្គលណា ដាក់ចុះនូវអាជ្ញា ក្នុងសត្វទាំងឡាយ ដែលនៅតក់ស្លុតក្ដី ដែលមាំមួន គឺមិនមានតក់ស្លុតក្ដី មិនបៀតបៀនដោយខ្លួនឯង មិនប្រើគេឲ្យបៀតបៀន តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។
| ២៤. | អវិរុទ្ធំ វិរុទ្ធេសុ | អត្តទណ្ឌេសុ និព្វុតំ |
| សាទានេសុ អនាទានំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉តថាគតហៅបុគ្គលអ្នកដែលមិនខឹង ចំពោះពួកជនដែលខឹងហើយ អ្នករំលត់ចំពោះពួកជនដែលមានអាជ្ញាក្នុងខ្លួន អ្នកមិនមានសេចក្ដីប្រកាន់ ចំពោះពួកជនដែលមានសេចក្ដីប្រកាន់នោះ ថាជាព្រាហ្មណ៍ ។
| ២៥. | យស្ស រាគោ ច ទោសោ ច | មានោ មក្ខោ ច បាតិតោ |
| សាសបោរិវ អារគ្គា | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉រាគៈ ទោសៈ មានះ និងមក្ខៈ ដែលបុគ្គលណា បានជម្រុះចេញហើយ ដូចគ្រាប់ស្ពៃដែលជ្រុះចុះ អំពីចុងដែកស្រួច តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។
| ២៦. | អកក្កសំ វិញ្ញាបនឹ | គិរំ សច្ចំ ឧទីរយេ |
| យាយ នាភិសជេ កញ្ចិ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉បុគ្គលណា ពោលពាក្យមិនអាក្រក់ ពាក្យជាហេតុឲ្យដឹងសេចក្ដីបាន ជាពាក្យពិត ជាពាក្យដែលមិនធ្វើអ្នកណាឲ្យទាស់ចិត្ត តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។
| ២៧. | យោធ ទីឃំ វា រស្សំ វា | អណុំ ថូលំ សុភាសុភំ |
| លោកេ អទិន្នំ នាទិយតិ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉បុគ្គលណា មិនកាន់យករបស់វែងឬខ្លី តូចឬធំ ល្អឬអាក្រក់ ដែលគេមិនបានឲ្យហើយ ក្នុងលោកនេះ ថាជាព្រាហ្មណ៍ ។
| ២៨. | អាសា យស្ស ន វិជ្ជន្តិ | អស្មឹ លោកេ បរម្ហិ ច |
| និរាសាសំ វិសំយុត្តំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉អ្នកណា មិនមានសេចក្ដីប្រាថ្នាក្នុងលោកនេះផង ក្នុងលោកខាងមុខផង តថាគតហៅបុគ្គលនោះ ដែលមិនមានសេចក្ដីប្រាថ្នា ដែលផុតស្រឡះចាកកិលេស ថាជាព្រាហ្មណ៍ ។
| ២៩. | យស្សាលយា ន វិជ្ជន្តិ | អញ្ញាយ អកថំកថី |
| អមតោគធំ អនុប្បត្តំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉អ្នកណាមិនមានសេចក្ដីអាល័យ គឺតណ្ហា មិនមានសេចក្ដីសង្ស័យក្នុងអ្វីសោះ ព្រោះដឹងច្បាស់នូវធម៌ តថាគតហៅបុគ្គលនោះ ដែលមិនមានចិត្តចុះស៊ប់កាន់ព្រះនិព្វាន ដែលមានព្រះអរហន្ដដល់ហើយ ដោយលំដាប់ ថាជាព្រាហ្មណ៍ ។
| ៣០. | យោធ បុញ្ញញ្ច បាបញ្ច | ឧភោ សង្គំ ឧបច្ចគា |
| អសោកំ វិរជំ សុទ្ធំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉បុគ្គលណាក្នុងលោកនេះ លះបង់បុណ្យនិងបាបទាំងពីរ និងកិលេសជាគ្រឿងចំពាក់ចេញហើយ តថាគតហៅបុគ្គលនោះ ដែលជាអ្នកមិនមានសេចក្ដីសោក មានធូលីគឺកិលេសអស់ហើយ ជាអ្នកបរិសុទ្ធ ថាជាព្រាហ្មណ៍ ។
| ៣១. | ចន្ទំវ វិមលំ សុទ្ធំ | វិប្បសន្នមនាវិលំ |
| នន្ទីភវបរិក្ខីណំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉តថាគតហៅបុគ្គលដែលមិនមានសេចក្ដីសៅហ្មង ដូចព្រះចន្ទ្រប្រាសចាកមន្ទិល ជាអ្នកបរិសុទ្ធ មានចិត្តជ្រះថ្លា មិនកករល្អក់ អស់សេចក្ដីត្រេកអរក្នុងភពហើយនោះ ថាជាព្រាហ្មណ៍ ។
| ៣២. | យោ ឥមំ បលិបថំ ទុគ្គំ | សំសារំ មោហមច្ចគា |
| តិណ្ណោ បារគតោ ឈាយី | អនេជោ អកថំកថី | |
| អនុបាទាយ និព្វុតោ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉បុគ្គលណា កន្លងផ្លូវវាងគឺរាគៈ និងភក់ ដែលគេឆ្លងបានដោយកម្រ គឺកិលេស និងសង្សារវដ្ដ និងមោហៈទាំងនេះបាន ជាអ្នកឆ្លងកន្លងអន្លង់ទាំង ៤ បានដល់ត្រើយ គឺព្រះនិព្វាន ជាអ្នកមានឈាន មិនញាប់ញ័រដោយតណ្ហា មិនមានសេចក្ដីសង្ស័យ មិនប្រកាន់មាំ ជាអ្នករលត់កិលេសហើយ តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។
| ៣៣. | យោធ កាមេ បហន្ត្វាន | អនាគារោ បរិព្វជេ |
| កាមភវបរិក្ខីណំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉បុគ្គលណា ក្នុងលោកនេះ បានលះបង់កាមទាំងឡាយ ជាអ្នកមិនមានផ្ទះ គេចចេញចាកកាមបាន តថាគតហៅបុគ្គលនោះ ដែលអស់កាមភពហើយ ថាជាព្រាហ្មណ៍ ។
| ៣៤. | យោធ តណ្ហំ បហន្ត្វាន | អនាគារោ បរិព្វជេ |
| តណ្ហាភវបរិក្ខីណំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉បុគ្គលណា ក្នុងលោកនេះ បានលះបង់កាមទាំងឡាយ ជាអ្នកមិនមានផ្ទះ គេចចេញចាកកាមបាន តថាគតហៅបុគ្គលនោះ ដែលអស់កាមភពហើយ ថាជាព្រាហ្មណ៍ ។
| ៣៥. | យោធ តណ្ហំ បហន្ត្វាន | អនាគារោ បរិព្វជេ |
| តណ្ហាភវបរិក្ខីណំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉បុគ្គលណាក្នុងលោកនេះ បានលះបង់តណ្ហាហើយ ជាអ្នកមិនមានផ្ទះ គេចចេញចាកតណ្ហាបាន តថាគតហៅបុគ្គលដែលអស់តណ្ហា និងភពហើយនោះ ថាជាព្រាហ្មណ៍ ។
| ៣៦. | ហិត្វា មានុសកំ យោគំ | ទិព្វំ យោគំ ឧបច្ចគា |
| សព្វយោគវិសំយុត្តំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉បុគ្គលណា លះកិលេសជាគ្រឿងប្រកប ដែលជារបស់មនុស្ស កន្លងកិលេសជាគ្រឿងប្រកប ដែលជារបស់ទិព្វបានហើយ តថាគតហៅបុគ្គល ដែលផុតស្រឡះចាកកិលេសជាគ្រឿងប្រកបទាំងពួងនោះ ថាជាព្រាហ្មណ៍ ។
| ៣៧. | ចុតឹ យោ វេទិ សត្តានំ | ឧបបត្តិញ្ច សព្វសោ |
| សព្វលោកាភិភុំ វីរំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉តថាគតហៅបុគ្គលដែលលះបង់សេចក្ដីត្រេកអរក្នុងកាមគុណ និងមិនត្រេកអរក្នុងកិរិយានៅក្នុងព្រៃ ជាអ្នកមានចិត្តត្រជាក់ មិនមានឧបក្កិលេសគ្របសង្កត់លោកទាំងពួង មានសេចក្ដីព្យាយាមនោះ ថាជាព្រាហ្មណ៍ ។
| ៣៨. | ចុតឹ យោ វេទិ សត្តានំ | ឧបបត្តិញ្ច សព្វសោ |
| អសត្តំ សុគតំ ពុទ្ធំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉បុគ្គលណា ដឹងច្បាស់ចុតិនិងបដិសន្ធិរបស់ពួកសត្វ ដោយអាការទាំងពួងបាន តថាគតហៅបុគ្គលដែលជាអ្នកមិនជាប់ក្នុងកាម អ្នកមានដំណើរល្អ ដោយសេចក្ដីប្រតិបត្តិ អ្នកត្រាស់ដឹងនូវសច្ចៈ ៤ នោះ ថាជាព្រាហ្មណ៍ ។
| ៣៩. | យស្ស គតឹ ន ជានន្តិ | ទេវា គន្ធព្វមានុសា |
| ខីណាសវំ អរហន្តំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉ទេវតា គន្ធព្វ និងពួកមនុស្សទាំងឡាយ មិនដឹងគតិ របស់បុគ្គលណា តថាគតហៅបុគ្គល ដែលជាអ្នកមានអាសវៈអស់ហើយ ជាព្រះអរហន្ដនោះ ថាជាព្រាហ្មណ៍ ។
| ៤០. | យស្ស បុរេ ច បច្ឆា ច | មជ្ឈេ ច នត្ថិ កិញ្ចនំ |
| អកិញ្ចនំ អនាទានំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉បុគ្គលណា មិនមានសេចក្ដីកង្វល់ក្នុងកាលមុនផង ក្នុងកាលជាខាងក្រោយផង ក្នុងកាលជាកណ្ដាលផង តថាគតហៅបុគ្គលដែលជាអ្នកមិនមានសេចក្ដីកង្វល់ មិនមានសេចក្ដីប្រកាន់នោះ ថាជាព្រាហ្មណ៍ ។
| ៤១. | ឧសភំ បវរំ វីរំ | មហេសឹ វិជិតាវិនំ |
| អនេជំ ន្ហាតកំ ពុទ្ធំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉តថាគតហៅវីរបុរស អ្នកអង់អាច អ្នកប្រសើរ អ្នកស្វែងរកគុណដ៏ធំ ឈ្នះមារ មិនមានកិលេស ជាគ្រឿងញាប់ញ័រ ងូតលាងកិលេស ត្រាស់ដឹងសច្ចៈនោះ ថាជាព្រាហ្មណ៍ ។
| ៤២. | បុព្វេនិវាសំ យោ វេទិ | សគ្គាបាយញ្ច បស្សតិ |
| អថោ ជាតិក្ខយំ បត្តោ | អភិញ្ញាវោសិតោ មុនិ | |
| សព្វវោសិតវោសានំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉បុគ្គលណាដឹងច្បាស់ខន្ធបញ្ចកៈដែលខ្លួនធ្លាប់អាស្រ័យក្នុងកាលមុនផង ឃើញច្បាស់នូវឋានសួគ៌ និងអបាយភូមិផង មួយទៀត បានសម្រេចធម៌ជាគ្រឿងអស់ជាតិ ជាអ្នកប្រាជ្ញសេ្រចកិច្ចហើយ ព្រោះអភិញ្ញា តថាគតហៅបុគ្គលដែលជាអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ចប់សព្វគ្រប់ហើយនោះ ថាជាព្រាហ្មណ៍ ។
ចប់ព្រាហ្មណវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារនៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ។
🔸គាថាធម្មបទ ជាភាសាអង់គ្លេស DhammapAda
ចំនួនវគ្គក្នុងគម្ពីរធម្មបទ