២. ភិក្ខុសម្លាប់ហង្ស

ភិក្ខុវគ្គ

មាន១២រឿង – ២៣គាថា

☸️២. រឿង ភិក្ខុសម្លាប់ហង្ស

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ជាឣ្នកពូកែ ក្នុងរឿងផ្ទាត់ដុំក្រួស ។ ថ្ងៃមួយ ភិក្ខុនោះ កំពុងឣង្គុយសន្ទនា ជាមួយនឹងភិក្ខុទាំងឡាយ បានឃើញហង្សហើរមក ទើបប្រាប់ភិក្ខុផងគ្នាថា “ខ្ញុំ នឹងផ្ទាត់ដុំក្រួស ឲ្យត្រូវភ្នែកហង្សខាងនេះ ហើយឲ្យធ្លុះទៅខាងនុ៎ះ” ។ ភិក្ខុទាំងឡាយ ជាសំឡាញ់ មិនជឿ ។ ភិក្ខុរូបនោះ បានផ្ទាត់ដុំក្រួស តម្រង់ទៅរកភ្នែកហង្សហើយ ត្រូវចំភ្នែកតែម្តង ។ ហង្សបានធ្លាក់ចុះមកស្លាប់ មួយរំពេចនោះឯង ។ ភិក្ខុទាំងឡាយ បានឃើញហើយ ទើបយករឿងនោះ ទៅក្រាបទូល ដល់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់បានត្រាស់តិះដៀល ដោយប្រការផ្សេងៗ ហើយត្រាស់នូវព្រះគាថានេះ ថា ៖

៣.ហត្ថសញ្ញតោ បាទសញ្ញតោវាចាសញ្ញតោ សញ្ញតត្តមោ
អជ្ឈត្តរតោ សមាហិតោឯកោ សន្តុសិតោ តមាហុ ភិក្ខុំ ។

👉ជនណា សង្រួមដៃ សង្រួមជើង សង្រួមវាចា សង្រួមអត្តភាព​ ជាអ្នកត្រេកអរក្នុងការចម្រើន​កម្មដ្ឋាន​ ដែល​មាន​ក្នុង​ខ្លួន​ ជាហេតុមានចិត្តតម្កល់មាំ ជាអ្នកនៅឯកឯង តែងមានចិត្តត្រេកអរ​ក្នុង​ធម៌​ បណ្ឌិត​ទាំង​ឡាយ​ ហៅ​ជន​នោះ​ថា​ ភិក្ខុ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ២៥-ភិក្ខុវគ្គរឿង

📜១. បញ្ចភិក្ខុ
📜២. ភិក្ខុសម្លាប់ហង្ស
📜៣. កោកាលិកភិក្ខុ
📜៤. ព្រះធម្មារាមត្ថេរ
📜៥. ឣញ្ញត្រវិបក្ខកភិក្ខុ
📜៦. បញ្ចគ្គទាយកព្រាហ្មណ៍
📜៧. សម្ពហុលភិក្ខុ
📜៨. ភិក្ខុប្រាំរយរូប
📜៩. ព្រះសន្តកាយត្ថេរ
📜១០. ព្រះនង្គលកូដត្ថេរ
📜១១. ព្រះវក្កលិត្ថេរ
📜១២. សុមនសាមណេរ