បាបវគ្គ
មាន១២រឿង – ១៣គាថា
☸️២. រឿង សេយ្យសកភិក្ខុ
ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវសេយ្យសកភិក្ខុ ដែលជាសទ្ធិវិហារិក របស់ព្រះលោឡុទាយី ។ ព្រះសេយ្យសកៈនេះ ពេលដែលរាគៈ កើតឡើងហើយ ក៏បានទៅរកព្រះលោឡុទាយីៗ បានប្រាប់ឲ្យលោករម្ងាប់រាគៈនោះ ដោយហេតុដែលមិនត្រឹមត្រូវ ។ ព្រះ សេយ្យសកៈ ក៏បានធ្វើតាម ។
ព្រះបរមសាស្តាទ្រង់ជ្រាបហើយ ទ្រង់បានតិះដៀលជាច្រើន ហើយទ្រង់ត្រាស់ឲ្យប្រជុំសង្ឃ ទ្រង់បញ្ញត្តសិក្ខាបទ ហាមមិនឲ្យភិក្ខុប្រព្រឹត្តយ៉ាងនេះ បន្តទៅទៀត ហើយទ្រង់ត្រាស់ព្រះគាថានេះថា ៖
| ២. | បាបញ្ចេ បុរិសោ កយិរា | ន នំ កយិរា បុនប្បុនំ |
| ន តម្ហិ ឆន្ទំ កយិរាថ | ទុក្ខោ បាបស្ស ឧច្ចយោ ។ |
👉បើបុរសធ្វើបាប កុំធ្វើបាបនោះរឿយៗ ឡើយ កុំគប្បីធ្វើសេចក្តីពេញចិត្តក្នុងបាបនោះ ( ព្រោះថា ) ការសន្សំបាប តែងនាំសេចក្តីទុក្ខមកឲ្យ ។
