២. អប្បមាទវគ្គ

អប្បមាទវគ្គ

☸️២. អប្បមាទវគ្គ មាន​ ១២​ គាថា
១.អប្បមាទោ  អមតំ  បទំបមាទោ  មច្ចុនោ  បទំ
អប្បមត្តា  ន  មីយន្តិយេ  បមត្តា  យថា  មតា ។

👉សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តិមិនស្លាប់ សេចក្តីប្រមាទ ជាផ្លូវនៃសេចក្តីស្លាប់ ជនទាំងឡាយ ដែលមិន​ប្រមាទហើយ ឈ្មោះថា មិនស្លាប់ ជនទាំងឡាយដែលប្រមាទហើយ ទុកដូចជាមនុស្សស្លាប់ទៅហើយ ។

២.ឯតំ  វិសេសតោ  ញត្វាអប្បមាទម្ហិ  បណ្ឌិតា
អប្បមាទេ  បមោទន្តិអរិយានំ  គោចរេ  រតា ។

👉ពួក​បណ្ឌិត បានជ្រាបនូវដំណើរនេះ ដោយប្លែកគ្នា (ទើបឋិតនៅ) ក្នុងសេចក្តីមិនប្រមាទ រីករាយក្នុងសេចក្តីមិន​ប្រមាទ បណ្ឌិតទាំងនោះ ជាអ្នកត្រេកអរក្នុងធម៌ជាទីគោចរ នៃព្រះអរិយបុគ្គលទាំងឡាយ ។

៣.តេ  ឈាយិនោ  សាតតិកានិច្ចំ  ទឡ្ហបរក្កមា
ផុសន្តិ  ធីរា  និព្វានំយោគក្ខេមំ  អនុត្តរំ  ។

👉បណ្ឌិតអ្នកមិន​ប្រមាទទាំងនោះ មានការពិនិត្យជាប្រក្រតី មានព្យាយាមជាប់តគ្នា មានសេចក្តិប្រឹងប្រែងមាំមួនជានិច្ច ជាអ្នកមាន​ប្រាជ្ញា តែងពាល់ត្រូវនូវព្រះនិព្វានជាទីក្សេមក្សាន្តចាកយោគៈ ជាធម្មគុណដ៏ប្រសើរបំផុត ។

៤.ឧដ្ឋានវតោ  សតីមតោសុចិកម្មស្ស  និសម្មការិនោ
សញ្ញតស្ស  ច  ធម្មជីវិនោអប្បមត្តស្ស  យសោភិវឌ្ឍតិ ។

👉យស តែងចម្រើនយ៉ាងក្រៃលែង ដល់បុគ្គលមានសេចក្តីប្រឹងប្រែង មានស្មារតី មានការងារស្អាត (ឥតទោស) ជា​អ្នកពិចារណារួចហើយទើបធ្វើជាអ្នកសង្រួម រស់នៅដោយធម៌ មិនមានសេចក្តីប្រមាទ ។

៥.ឧដ្ឋានេន​ប្បមាទេនសញ្ញមេន  ទមេន  ច
ទីបំ  កយិរាថ  មេធាវីយំ  ឱឃោ  នាភិកីរតិ  ។

👉អ្នកប្រាជ្ញ គប្បីសាងនូវកោះ គឺអរហត្តផល ជាកោះដែលជំនន់គឺកិលេសជន់ពន្លិចមិនបាន ដោយសេចក្តិប្រឹង​ប្រែងផង ដោយសេចក្តិមិនប្រមាទផង ដោយការសង្រួមក្នុងចតុប្បារិសុទ្ធិសីលផង​ ដោយទមៈគឺការទូន្មាននូវ​ ឥន្ទ្រិយផង ។

៦.បមាទមនុយុញ្ជន្តិពាលា  ទុម្មេធិនោ  ជនា
អប្បមាទញ្ច  មេធាវីធនំ  សេដ្ឋំវ  រក្ខតិ ។

👉ពួកជនពាលអប្បឥតប្រាជ្ញា តែងប្រកបរឿយៗ នូវសេចក្តីប្រមាទ ចំណែកអ្នកប្រាជ្ញ រមែងរក្សាទុកនូវសេចក្តីមិន​ ប្រមាទ ដូចទ្រព្យយ៉ាងប្រសើរ ។

៧.មា  បមាទមនុយុញ្ជេថមា  កាមរតិសន្ថវំ
អប្បមត្តោ  ហិ  ឈាយន្តោបប្បោតិ  វិបុលំ  សុខំ ។

👉អ្នកទាំងឡាយ ចូរកុំប្រកបរឿយៗ នូវសេចក្តីប្រមាទ ចូរកុំប្រកបរឿយៗ នូវសេចក្តីរីករាយ ត្រេកអរក្នុងកាមឡើយ ដ្បិតបុគ្គលអ្នកមិនប្រមាទ ខំសង្កេតពិនិត្យ រមែងបាន សេចក្តីសុខដ៏ទូលាយ ។

៨.បមាទំ  អប្បមាទេនយទា  នុទតិ  បណ្ឌិតោ
បញ្ញាបាសាទមារុយ្ហអសោកោ  សោកិនឹ  បជំ
បព្វតដ្ឋោវ  ភុម្មដ្ឋេធីរោ  ពាលេ  អវេក្ខតិ  ។

👉កាលណាបណ្ឌិត បន្ទោបង់នូវសេចក្តីប្រមាទ ដោយសេចក្តីមិនប្រមាទ កាលណោះ លោកនឹងឡើងកាន់ប្រាសាទ​គឺបញ្ញា ជាបុគ្គលមិនសោក រមែងឃើញពួកសត្វដែលមានសោក ។ ធីរជនតែងពិចារណាឃើញពួកជនពាល ដូច​បុគ្គលដែលឈរលើកំពូលភ្នំ ហើយក្រឡេកមើលពួកជនដែលឋិតនៅលើផែនដី ដូច្នោះឯង ។

៩.អប្បមត្តា    បមត្តេសុសុត្តេសុ  ពហុជាគរោ
អពលស្សំវ   សីឃស្សោហិត្វា  យាតិ  សុមេធសោ  ។

👉បណ្ឌិតមានប្រាជ្ញាមោះមុត កាលពួកបុគ្គលកំពុងប្រមាទ លោកមិនប្រមាទ កាលពួកបុគ្គលកំពុងដេកលក់ លោក​ភ្ញាក់រឭកច្រើន លោករមែងលះបង់ចោលនូវបុគ្គលបែបនោះ ដូចសេះដែលរត់លឿន បានទៅចោលសេះដែល​មានកម្លាំងទន់ទាប ដូច្នោះឯង ។

១០.អប្បមាទេន  មឃវាទេវានំ  សេដ្ឋតំ  គតោ
អប្បមាទំ  បសំសន្តិបមាទោ  គរហិតោ  សទា ។

👉មឃវា គឺព្រះឥន្ទ បានដល់នូវភាពជាបុគ្គលប្រសើរបំផុតជាងទេវតាទាំងឡាយ ព្រោះតែសេចក្តីមិនប្រមាទ អ្នក​ប្រាជ្ញទាំងឡាយ តែងសរសើរនូវសេចក្តីមិនប្រមាទ ហើយត្មះតិះដៀលនូវសេចក្តីប្រមាទសព្វៗ កាល ។

១១.អប្បមាទរតោ  ភិក្ខុបមាទេ  ភយទស្សិ  វា
សញ្ញោជនំ  អណុំ  ថូលំឌហំ  អគ្គីវ  គច្ឆតិ  ។

👉ភិក្ខុអ្នកត្រេកអរ ក្នុងសេចក្តីមិនប្រមាទ ឬឃើញភ័យ ក្នុងសេចក្តីប្រមាទ តែងដុតចោលនូវសំយោជនៈទាំងតូច ទាំងធំ ដូចភ្លើងឆេះ (កម្ទេចនូវព្រៃ ទាំងព្រៃតូច ទាំងព្រៃធំ) ដូច្នោះឯង ។

១២.អប្បមាទរតោ  ភិក្ខុបមាទេ  ភយទស្សិ  វា
អភព្វោ  បរិហានាយនិព្វានស្សេវ  សន្តិកេ  ។

👉ភិក្ខុអ្នកត្រេកអរ ក្នុងសេចក្តីមិនប្រមាទ ឬឃើញភ័យ ក្នុងសេចក្តីមិនប្រមាទ ជាអ្នកមិនគួរនឹងសាបសូន្យចាកនូវ​គុណធម៌ឡើយ ឈ្មោះថា ឋិតនៅក្នុងទីជិតនៃព្រះនិព្វាន ។

ចប់អប្បមាទវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ២៦

📘 ធម្មបទគាថាម្ភៃប្រាំមួយវគ្គ

📘១. យមកវគ្គ
📘២. អប្បមាទវគ្គ
📘៣-ចិត្តវគ្គ
📘៤. បុប្ផវគ្គ
📘៥. ពាលវគ្គ
📘៦. បណ្ឌិតវគ្គ
📘៧. អរហន្តវគ្គ
📘៨. សហស្សវគ្គ
📘៩. បាបវគ្គ
📘១០. ទណ្ឌវគ្គ
📘១១. ជរាវគ្គ
📘១២. អត្តវគ្គ
📘១៣. លោកវគ្គ
📘១៤. ពុទ្ធវគ្គ
📘១៥. សុខវគ្គ
📘១៦. បិយវគ្គ
📘១៧. កោធវគ្គ
📘១៨. មលវគ្គ
📘១៩. ធម្មដ្ឋវគ្គ
📘២០. មគ្គវគ្គ
📘២១. បកិណ្ណកវគ្គ
📘២២. និរយវគ្គ
📘២៣. នាគវគ្គ
📘២៤. តណ្ហាវគ្គ
📘២៥. ភិក្ខុវគ្គ
📘២៦. ព្រាហ្មណវគ្គ