៣. ព្រះតិស្សត្ថេរ

យមកវគ្គ

មាន១៤រឿង – ២០គាថា

☸️៣. រឿង ព្រះតិស្សត្ថេរ

👉ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រារឰព្រះតិស្សត្ថេរ ។ ព្រះថេរៈជាព្រះរាជឱរសរបស់ព្រះបិតុច្ឆា របស់ព្រះឣង្គ ។ លោកបានមកបួសជាភិក្ខុ ក្នុងព្រះពុទ្ធសាសនា នៅពេលដែលមានវ័យចាស់ជរាហើយ លោកមិនដែលធ្វើវត្តប្រតិបត្តិ គោរពចំពោះភិក្ខុឣាគន្តុកៈ ដែលមានវស្សាចាស់ជាងខ្លួន តាមព្រះធម៌វិន័យឡើយ ។

ព្រះសាស្តា ទ្រង់ត្រាស់បង្គាប់ ឲ្យព្រះតិស្សៈ សុំខមាទោសចំពោះភិក្ខុឣាគន្តុកៈទាំងនោះ, តែព្រះតិស្សៈ ចចេស មិនព្រមធ្វើតាមព្រះពុទ្ធដីកា របស់ព្រះឣង្គឡើយ ។ គ្រានោះ ព្រះបរមសាស្តា ទ្រង់ត្រាស់សម្តែង នូវឣតីតនិទាន របស់ព្រះតិស្សៈ ដូចមានតទៅនេះ ៖ នៅក្នុងជាតិដែលព្រះតិស្សៈនេះ បានកើតជាតាបស ឈ្មោះ ទេវិល, តថាគត បានកើតជាតាបស ឈ្មោះ នារទៈ ។ តាបសទាំងពីររូបនោះ បានឈ្លោះទាស់ទែងគ្នា យ៉ាងខ្លាំង រហូតឮដល់ព្រះរាជាក្រុងពារាណសី ស្តេចយាងទៅ ជួយរម្ងាប់ការវិវាទទាស់ទែងគ្នានោះ ហើយទ្រង់បានឲ្យទេវិលតាបស សុំខមាទោសនារទតាបស ព្រោះជាឣ្នកខុស ។ ទោះជាព្រះរាជបញ្ជា ឲ្យធ្វើយ៉ាងនេះ ក៏ទេវិលតាបស នៅតែមិនព្រមសុំខមាទោស ចំពោះនារទតាបស ទៀត នៅតែចចេស មិនព្រមស្តាប់ មិនព្រមធ្វើតាម តាំងតែពីជាតិនោះមក រហូតមកដល់ជាតិនេះ ដូច្នេះហើយ ទើបព្រះឣង្គត្រាស់នូវព្រះគាថានេះ ថា ៖

៣.អក្កោច្ឆិ មំ អវធិ មំអជិនិ មំ អហាសិ មេ
យេ ច តំ ឧបនយ្ហន្តិវេរំ តេសំ ន សម្មតិ ។

👉បើជនទាំងឡាយណា ចងសេចក្តីក្រោធនោះទុក យ៉ាងនេះថាៈ ជនឯណោះ បានជេរឣញ ជនឯណោះ បានវាយឣញ ជនឯណោះ បានឈ្នះឣញ ជនឯណោះ បានលួចយកទ្រព្យរបស់ឣញទៅហើយ (ដូច្នេះ) ពៀរវេរា របស់ជនទាំងឡាយនោះ មិនស្ងប់រម្ងាប់បានឡើយ។

៤.អក្កោច្ឆិ មំ អវធិ មំអជិនិ មំ អហាសិ មេ
យេ ច តំ នូបនយ្ហន្តិវេរំ តេសូបសម្មតិ ។

👉បើជនទាំងឡាយណា មិនចងសេចក្តីក្រោធនោះទុក យ៉ាងនាងកាលីយក្ខិនីនេះថាៈ ជនឯណោះ បានជេរឣញ ជនឯណោះ បានវាយឣញ ជន ឯណោះ បានឈ្នះឣញ ជនឯណោះ បានលួចយកទ្រព្យរបស់ឣញទៅហើយ (ដូច្នេះ) ពៀរវេរា របស់ជនទាំងឡាយនោះ តែងស្ងប់រម្ងាប់ទៅបាន ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១៤

📜 ០១-យមកវគ្គរឿង

📜១. ព្រះចក្ខុបាលត្ថេរ
📜២. មដ្ឋកុណ្ឌលី
📜៣. ព្រះតិស្សត្ថេរ
📜៤. នាងកាលីយក្ខិនី
📜៥. ពួកភិក្ខុកោសម្ពី
📜៦. ព្រះចុល្លកាល មហាកាល
📜៧. ភិក្ខុទេវទត្ត
📜៨. សញ្ជ័យបរិព្វាជក
📜៩. ព្រះនន្ទត្ថេរ
📜១០. នាយចុន្ទសូករិក
📜១១. ធម្មិកឧបាសក
📜១២. ភិក្ខុទេវទត្តឣំពើឣាក្រក់
📜១៣. នាងសុមនាទេវី
📜១៤. ទ្វេសហាយកភិក្ខុ