៣. ព្រះពេលដ្ឋសីសត្ថេរ

អរហន្តវគ្គ​

មាន១០រឿង – ១០គាថា

☸️៣. រឿង ព្រះពេលដ្ឋសីសត្ថេរ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះពេលដ្ឋសីសត្ថេរ ដ៏មាន ឣាយុ ។ ព្រះថេរៈរូបនេះ និមន្តទៅបិណ្ឌបាត បានបាយច្រើន, បាយដែលសល់ពីឆាន់ លោកយកទៅហាល ធ្វើជាបាយក្រៀម ពេលណា លោកត្រូវការឆាន់ ក៏បានយកបាយក្រៀមនោះ មកត្រាំទឹក ហើយឆាន់ យូរៗ ទើបទៅបិណ្ឌបាតម្តង ។ មិនយូរប៉ុន្មាន រឿងនេះ ក៏បានឮទៅដល់ពួកភិក្ខុទាំងឡាយៗ បាននាំរឿងនេះ ទៅក្រាបទូលថ្វាយព្រះសាស្តាទ្រង់ជ្រាប ។

ព្រះសាស្តា ទ្រង់ត្រាស់ហៅភិក្ខុសង្ឃមកប្រជុំគ្នាហើយ ទ្រង់បានបញ្ញត្តសិក្ខាបទ ហាមធ្វើការសន្សំទុក ទ្រង់បានប្រកាសថា “ព្រះថេរៈ ជាឣ្នកមិនមានទោស ក្នុងរឿងនេះទេ ព្រោះព្រះឣង្គមិនទាន់បានបញ្ញត្តសិក្ខាបទនេះទុកមកពីមុន និង ព្រះថេរៈ ធ្វើយ៉ាងនេះ ព្រោះភាពជាឣ្នកមានសេចក្តីប្រាថ្នាតិច” យ៉ាងដូច្នេះហើយ ទ្រង់ត្រាស់ នូវព្រះគាថានេះ ថា ៖

៣.យេសំ  សន្និច្ចយោ  នត្ថិយេ  បរិញ្ញាតភោជនោ
សុញ្ញតោ  អនិមិត្តោ  ច វិមោក្ខោ  យេស  គោចរោ
អាកាសេវ  សកុន្តានំគតិ  តេសំ  ទុរន្នយោ  ។

👉ពួកជនណា មិនមានសេចក្តីសន្សំ ពួកជនណា កំណត់ដឹងភោជនហើយ ជនណា មានសុញ្ញតវិមោក្ខ អនិមិត្ត-វិមោក្ខ និង (អប្បណិហិតវិមោក្ខ) ជាគោចរ គតិគឺដំណើររបស់ពួកជននោះៗ គេកម្រដឹងបាន ដូចដំណើរនៃ​ពួកសត្វស្លាបព្ធដ៏អាកាស ដូច្នោះ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១០

📜 ០៧-អរហន្តវគ្គរឿង

📜១. ហ្មជីវក
📜២. ព្រះមហាកស្សបត្ថេរ
📜៣. ព្រះពេលដ្ឋសីសត្ថេរ
📜៤. ព្រះឣនុរុទ្ធត្ថេរ
📜៥. ព្រះមហាកច្ចាយនត្ថេរ
📜៦. ព្រះសារីបុត្តត្ថេរ
📜៧. ព្រះកោសម្ពីវាសីតិស្សត្ថេរ
📜៨. ព្រះសារីបុត្តត្ថេរ
📜៩. ព្រះខទិរវនិយរេវតត្ថេរ
📜១០. ឣញ្ញត្រិត្ថី