៣. វិបស្សកភិក្ខុ

លោកវគ្គ

មាន១១រឿង – ១១គាថា

☸️៣. រឿង វិបស្សកភិក្ខុ

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវភិក្ខុឣ្នកបំពេញនូវវិបស្សនាកម្មដ្ឋាន ចំនួន ៥០០ រូប ។ ភិក្ខុទាំងនោះ បានរៀននូវកម្មដ្ឋាន ក្នុងសំណាក់ព្រះសាស្តា ហើយបានថ្វាយបង្គំសុំលាព្រះឣង្គ ទៅបំពេញសមណធម៌ ក្នុងព្រៃស្ងាត់មួយ តែមិនឣាចសម្រេចមគ្គផលបានឡើយ ទើបប្រឹក្សាគ្នា ថា “យើង នឹងទៅក្រាបទូលព្រះសាស្តា ដើម្បីសុំផ្លាស់កម្មដ្ឋានថ្មីទៀត” លុះមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែឃើញថ្ងៃបណ្តើរកូន ហើយបានចម្រើនមរីចិកម្មដ្ឋាននោះ និមន្តមកតាមផ្លូវជារឿយៗ រហូតមកដល់វត្ត ។

ក្នុងពេលនោះ មានភ្លៀងបង្អុរធ្លាក់ជោកជាំ ពពុះទឹកបានប៉ោងឡើងហើយក៏បែកទៅវិញ ដោយឣំណាចកម្លាំងនៃខ្សែទឹកហូរ ។ ពួកភិក្ខុទាំងនោះ បានឈរចាំមើល ហើយក៏បានកំណត់យកមកធ្វើ ជាឣារម្មណ៍ថា ឣត្តភាព របស់ឣាត្មាឣញនេះ ក៏ដូចជាពពុះទឹកនេះដែរ មានការកើតឡើង ហើយបែកធ្លាយទៅវិញជាធម្មតា” ។

ព្រះសាស្តា ទ្រង់គង់នៅក្នុងព្រះសុគន្ធកុដី ទ្រង់ទតព្រះនេត្រឃើញពួកភិក្ខុទាំងនោះ ទើបទ្រង់បញ្ចេញព្រះរស្មីទៅ ហាក់បីដូចជាទ្រង់ប្រថាប់គង់នៅ ក្នុងទីចំពោះមុខនៃភិក្ខុទាំងឡាយនោះ ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៣.ធម្មំ ចរេ សុចរិតំន តំ ទុច្ចរិតំ ចរេ
ធម្មចារី សុខំ សេតិអស្មិំ លោកេ បរម្ហិ ច ។

👉បុគ្គលគួរប្រព្រឹត្តធម៌ឲ្យជាសុចរិត មិនគួរ​ប្រព្រឹត្តធម៌នោះ​​ ឲ្យ​ជា​ទុច្ចរិត​ឡើយ​ បុគ្គលដែល​ប្រព្រឹត្តធម៌​​ ជា​ប្រក្រតី​ រមែង​ដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាង​មុខ​ផង ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១១

📜 ១៣-លោកវគ្គរឿង

📜១. ទហរភិក្ខុ
📜២. ព្រះបាទសុទ្ធោទនៈ
📜៣. វិបស្សកភិក្ខុ
📜៤. ឣភ័យរាជកុមារ
📜៥. ព្រះសម្មជ្ជនត្ថេរ
📜៦. ព្រះឣង្គុលិមាលត្ថេរ
📜៧. ធីតាជាងតម្បាញ
📜៨. ភិក្ខុសាមសិបរូប
📜៩. នាងចិញ្ចមាណវិកា
📜១០. ឣសទិសទាន
📜១១. នាយកាលៈ