៣. ឣានន្ទសេដ្ឋី

ពាលវគ្គ

មាន១៥រឿង – ១៦គាថា

☸️៣. រឿង ឣានន្ទសេដ្ឋី

ព្រះបរមសាស្តា ទ្រង់បានប្រារឰឣានន្ទសេដ្ឋី ដែលជាមនុស្សកំណាញ់ ស្វិតស្វាញ ។ ឣានន្ទសេដ្ឋីនេះ មានកូនប្រុសមួយ ឈ្មោះមូលសិរិ, គាត់បានកប់កំណប់ទ្រព្យទុក មានប្រាំកន្លែង មិនឲ្យឣ្នកណាម្នាក់បានដឹងឡើយ ។ ថ្ងៃក្រោយមក ឣានន្ទសេដ្ឋីនេះ បានធ្វើមរណកាលហើយ ទៅកើត ក្នុងត្រកូលចណ្ឌាល មានរូបរាងវិកលវិការ មិនសមប្រកបជាមនុស្សនឹងគេ មិនជាទីពេញចិត្ត ដល់ឣ្នកផងទាំងឡាយឡើយ ។

ចាប់តាំងតែអំពីពេលដែលទារកនោះ បានចាប់បដិសន្ធិ មករហូតដល់ពេលសម្រាលចេញមក, ត្រកូលចណ្ឌាលនោះ ក៏ធ្លាក់ខ្លួនក្រីក្រលំបាក រកស៊ីធ្វើកិច្ចការងារ មិនបានរីកចម្រើន រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក, ម្តាយ មិនឣាចចិញ្ចឹមកូននោះបាន ក៏បណ្តោយ ឲ្យកូនដើរទៅរកសុំទានគេ យកមកចិញ្ចឹមជីវិត ។ សម័យថ្ងៃមួយ ក្មេងនោះ បានដើរចូលទៅ ដល់ផ្ទះមូលសិរិសេដ្ឋី ដែលជាផ្ទះរបស់ខ្លួន កាលពីជាតិមុន ។

ក្នុងថ្ងៃជាមួយគ្នានោះផងដែរ ព្រះសាស្តា មានព្រះឣានន្ទ ជា បច្ឆាសមណៈ ស្តេចយាងទៅទីនោះ ទ្រង់ទតព្រះនេត្រឃើញក្មេងនោះហើយ ទ្រង់ត្រាស់ប្រាប់ដល់មូលសិរិសេដ្ឋី ថា “ក្មេងនេះ គឺជា ឣានន្ទសេដ្ឋី បិតារបស់ឣ្នក” ។ មូលសិរិសេដ្ឋី មិនជឿឡើយ ។ ព្រះសាស្តា ទ្រង់ត្រាស់ ឲ្យ ក្មេងនោះ ប្រាប់កំណប់ទ្រព្យ ដែលខ្លួនបានកប់ទុក កាលពីជាតិមុន ដើម្បីនឹងបញ្ជាក់ឲ្យមូលសិរិសេដ្ឋីជឿ… ហើយទ្រង់បានត្រាស់នូវព្រះគាថានេះ ថា ៖

៣.បុត្តា  មត្ថិ  ធនមត្ថិឥតិ  ពាលោ  វិហញ្ញតិ
អត្តា  ហិ  អត្តនោ  នត្ថិកុតោ  ​បុត្តា  ​កុតោ  ​ធនំ ។

👉ជនពាលតែងព្រួយលំបាក ដោយសេចក្តីសំគាល់ថា កូនទាំងឡាយរបស់អញមាន ទ្រព្យរបស់អញមាន តាមដែល​ពិត សូម្បីខ្លួនរបស់ខ្លួនក៏មិនមាន ចំណង់បើកូនទាំងឡាយ នឹងរាប់ថាមានអំពីណាបាន ទ្រព្យនឹងរាប់ថា មានអំពី​ណាបាន ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១៥

📜 ០៥-ពាលវគ្គរឿង

📜១. ឣញ្ញត្របុរស
📜២. មហាកស្សបសទ្ធិវិហារិក
📜៣. ឣានន្ទសេដ្ឋី
📜៤. គណ្ឌិភេទកចោរ
📜៥. ព្រះឧទាយិត្ថេរ
📜៦. បាឋេយ្យកភិក្ខុ
📜៧. សុប្បពុទ្ធកុដ្ឋិ
📜៨. នាយកសកៈ
📜៩. នាយសុមនមាលាការ
📜១០. នាងឧប្បលវណ្ណាថេរី
📜១១. ជម្ពូកាជីវក
📜១២. ឣហិប្រេត
📜១៣. សដ្ឋីកូដប្រេត
📜១៤. ព្រះសុធម្មត្ថេរ
📜១៥. ព្រះវនវាសីតិស្សត្ថេរ