៤. គណ្ឌិភេទកចោរ

ពាលវគ្គ

មាន១៥រឿង – ១៦គាថា

☸️៤. រឿង គណ្ឌិភេទកចោរ

ព្រះបរមសាស្តាទ្រង់ប្រារឰនូវគណ្ឌិភេទកចោរ ជាចោរដែល លួចប្លន់ ក្នុងចំណោមនៃចោរដូចគ្នា ។ មានចោរពីរនាក់ បានទៅវត្តជេតពន ជាមួយនឹងប្រជាជនដែលនាំគ្នាទៅវត្ត ដើម្បីស្តាប់ព្រះធម៌ទេសនា ។

បណ្តាចោរទាំងពីរនាក់នោះ ចោរម្នាក់ បានឣង្គុយ តាំងចិត្តស្តាប់នូវព្រះធម៌ទេសនា ដោយសេចក្តីគោរពហើយ បានសម្រេចសោតាបត្តិផល, ចំណែក ចោរម្នាក់ទៀត ឣង្គុយសម្លឹងចាំតែលួចទ្រព្យសម្បត្តិ របស់ឣ្នកដទៃតែប៉ុណ្ណោះ, បើម្ចាស់គេភ្លេចខ្លួន នៅពេលណា, ក៏នឹងលួចយក នៅពេលនោះភ្លាម ។ បន្តិចក្រោយមក ចោរនោះ ក៏បានលួចទ្រព្យ របស់ឧបាសកម្នាក់ ដែលគាត់វេចជាប់នឹងជាយស្បៃ ចំនួន ៥ មាសក ហើយយកប្រាក់នោះ ទៅទិញម្ហូបឣាហារ ស្រា ចំណី មកស៊ីផឹកសប្បាយ នៅឯផ្ទះរបស់ខ្លួន និយាយដៀមដាម ចាក់ដោតទៅកាន់សំឡាញ់ម្នាក់នោះ ដោយប្រការផ្សេងៗ និយាយ លើកតម្កើងតែខ្លួនឯង ថា “ជាឣ្នកមានបញ្ញា ជាបណ្ឌិត” ។ ចំណែកឯ ចោរម្នាក់ទៀត ដែលសម្រេចសោតាបត្តិផល នោះ បានចូលទៅក្រាបទូលរឿងនោះ ថ្វាយព្រះសាស្តាទ្រង់ជ្រាប ។

ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៤.យោ  ពាលោ  មញ្ញតី  ពាល្យំបណ្ឌិតោ  វាបិ  ​តេន  សោ
ពាលោ  ច  បណ្ឌិតមានីស  វេ  ពាលោតិ  វុច្ចតិ  ។

👉អ្នកណា ជាមនុស្សពាល ហើយដឹងនូវភាពនៃខ្លួនថាជាពាល អ្នកនោះនឹងទៅជាបណ្ឌិតបានខ្លះ ដោយហេតុដែល​ដឹងខ្លួនថាជាពាលនោះឯង ឯអ្នកណា ជាមនុស្សពាល មានសេចក្តីប្រកាន់ថា ខ្លួនជាបណ្ឌិត អ្នកនោះ ឈ្មោះថាជា​មនុស្សពាល ដោយពិត ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១៥

📜 ០៥-ពាលវគ្គរឿង

📜១. ឣញ្ញត្របុរស
📜២. មហាកស្សបសទ្ធិវិហារិក
📜៣. ឣានន្ទសេដ្ឋី
📜៤. គណ្ឌិភេទកចោរ
📜៥. ព្រះឧទាយិត្ថេរ
📜៦. បាឋេយ្យកភិក្ខុ
📜៧. សុប្បពុទ្ធកុដ្ឋិ
📜៨. នាយកសកៈ
📜៩. នាយសុមនមាលាការ
📜១០. នាងឧប្បលវណ្ណាថេរី
📜១១. ជម្ពូកាជីវក
📜១២. ឣហិប្រេត
📜១៣. សដ្ឋីកូដប្រេត
📜១៤. ព្រះសុធម្មត្ថេរ
📜១៥. ព្រះវនវាសីតិស្សត្ថេរ