នាគវគ្គ
មាន៨រឿង – ១៤គាថា
☸️៤. រឿង ព្រះបាទបសេនទិកោសល
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះបាទបសេនទិកោសល ។ នៅថ្ងៃមួយ ព្រះរាជា ទ្រង់បានសោយព្រះក្រយាស្ងោយ ច្រើនហួសប្រមាណ ទ្រង់ឣ៊ឹតឣាត់ក្រហល់ក្រហាយ ទ្រង់មិនសប្បាយព្រះទ័យ ហើយទ្រង់យាងទៅ ក្រាបទូលរឿងនោះ ថ្វាយដល់ព្រះសាស្តា ទ្រង់ជ្រាប ។
ព្រះសាស្តា ទ្រង់ត្រាស់សម្តែងទោស នៃការបរិភោគឣាហារ ច្រើនហួសប្រមាណហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៦. | មិទ្ធី យទា ហោតិ មហគ្ឃសោ ច | និទ្ទាយិតា សម្បរិវត្តសាយី |
| មហាវរាហោវ និវាបបុដ្ឋោ | បុនប្បុនំ គព្ភមុបេតិ មន្ទោ ។ |
👉ស្បូវភ្លាំង ដែលបុគ្គលកាន់មិនចំណាប់ រមែងលះដៃ យ៉ាងណាមិញ ភាពជាសមណៈដែលបុគ្គលកាន់មិនស៊ប់សួនហើយ រមែងទាញបព្វជិតនោះ ទៅនរក យ៉ាងនោះឯង ។
