៤. ព្រះឣនុរុទ្ធត្ថេរ

អរហន្តវគ្គ​

មាន១០រឿង – ១០គាថា

☸️៤. រឿង ព្រះឣនុរុទ្ធត្ថេរ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះឣនុរុទ្ធត្ថេរ ។ ថ្ងៃមួយ ព្រះថេរៈ និមន្តទៅស្វែងរកសំពត់បង្សុកូល ព្រោះលោកមានចីវរចាស់ដាច់ដាចទាំងឣស់ ក៏ឃើញសំពត់ទិព្វដែលនាងទេពធីតា បានយកមកដាក់ លើគំនរសម្រាម ទើបលោកទាញយកសំពត់នោះមកដោយបង្សុកូលសញ្ញា ហើយយកសំពត់នោះ ធ្វើជាចីវរប្រើប្រាស់ ។

គ្រានោះឯង ព្រះសាស្តា ព្រមជាមួយព្រះឣសីតិមហាសាវ័ក ទ្រង់យាងទៅជួយធ្វើចីវរព្រះឣនុរុទ្ធត្ថេរផងដែរ ។ ពួកមហាជន បាននាំគ្នាមកធ្វើចង្ហាន់បិណ្ឌបាត ដើម្បីថ្វាយព្រះពុទ្ធជាម្ចាស់ ព្រមទាំងព្រះភិក្ខុសង្ឃ ដែលបាននិមន្តមក ជួយធ្វើចីវរ រហូតដល់មានភោជនាហារនៅសល់ជាច្រើន ។ ពួកភិក្ខុទាំង ឡាយ ឃើញយ៉ាងដូច្នេះហើយ ក៏បានតិះដៀល ថា “ព្រះឣនុរុទ្ធត្ថេរ មានបំណងចង់ឣួតឣាង ឲ្យឣ្នកផងគេដឹង ថា ខ្លួន មានញាតិញោមច្រើន ហើយបានឲ្យប្រជាជន យកចង្ហាន់បិណ្ឌបាត មកច្រើនលើសលប់ទៀតផង” ។

ព្រះសាស្តា មុននឹងទ្រង់ដោះស្រាយនូវពាក្យចោទ របស់ភិក្ខុទាំងអស់នោះ ទ្រង់ត្រាស់ថា “ព្រះខីណាស្រពទាំងឡាយ មិនដែលនិយាយពាក្យដែលទាក់ទង ដោយបច្ច័យឡើយ” ដូចនេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៤.យស្សាសវ  បរិក្ខីណាអាហារេ  ច  អនិស្សិតោ
សុញ្ញតោ  អនិមិត្តោ  ចវិមោក្ខោ  យស្ស  គោចរោ
អាកាសេវ  សកុន្តានំបទន្តស្ស  ទុរន្នយំ  ។

👉ជនណា អស់អាសវៈហើយ ទាំងមិនអាស្រ័យ (តណ្ហា និងទិដ្ឋិ) ក្នុងអាហារ ជនណា មានសុញ្ញតវិមោក្ខ អនិមិត្ត-វិមោក្ខ និង (អប្បណិហិតវិមោក្ខ) ជាគោចរ ដានជើងរបស់ជននោះ គេកម្រដឹងបាន ដូចដានជើងនៃពួកសត្វ​ស្លាបព្ធដ៏អាកាស ដូច្នោះ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១០

📜 ០៧-អរហន្តវគ្គរឿង

📜១. ហ្មជីវក
📜២. ព្រះមហាកស្សបត្ថេរ
📜៣. ព្រះពេលដ្ឋសីសត្ថេរ
📜៤. ព្រះឣនុរុទ្ធត្ថេរ
📜៥. ព្រះមហាកច្ចាយនត្ថេរ
📜៦. ព្រះសារីបុត្តត្ថេរ
📜៧. ព្រះកោសម្ពីវាសីតិស្សត្ថេរ
📜៨. ព្រះសារីបុត្តត្ថេរ
📜៩. ព្រះខទិរវនិយរេវតត្ថេរ
📜១០. ឣញ្ញត្រិត្ថី