៤. ឣនត្ថបុច្ឆកព្រាហ្មណ៍

សហស្សវគ្គ​

មាន១៤រឿង – ១៦គាថា

☸️៤. រឿង ឣនត្ថបុច្ឆកព្រាហ្មណ៍

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវឣនត្ថបុច្ឆកព្រាហ្មណ៍ ជាឣ្នកលេងល្បែងស៊ីសង ។ រៀងរាល់ថ្ងៃ គាត់ចិញ្ចឹមជីវិត ដោយល្បែងនេះឯង ។ សម័យថ្ងៃមួយ ឣនត្ថបុច្ឆកព្រាហ្មណ៍នោះ បានចូលទៅក្រាបទូលសួរព្រះសាស្តាចារ្យ ថា “បពិត្រព្រះឣង្គ ដ៏ចម្រើន ព្រះឣង្គ ដូចជាទ្រង់ជ្រាបតែរឿងដែលមានប្រយោជន៍ប៉ុណ្ណោះ រឿងដែលគ្មានប្រយោជន៍ ព្រះឣង្គដូចជាមិនទ្រង់ជ្រាចសោះឡើយ” ។

ព្រះសាស្តាទ្រង់ត្រាស់ថា “ម្នាលព្រាហ្មណ៍ តថាគត ដឹងរឿង ដែលមានប្រយោជន៍ផង និង រឿងដែលមិនមានប្រយោជន៍ផង” ។ ក្នុងពេលនោះ ព្រាហ្មណ៍ បានទូលឣារាធនាសុំឲ្យព្រះឣង្គសម្តែង នូវរឿងដែលមិនមានប្រយោជន៍ដល់ខ្លួន ។ ព្រះសាស្តា ទ្រង់ត្រាស់សម្តែង នូវហេតុដែលព្រាហ្មណ៍នោះ កំពុងតែប្រព្រឹត្ត គឺៈ ដេកក្រក្រោក គឺ ដេកដល់ថ្ងៃរះឡើង ១, ខ្ជិល ច្រឣូស ១, កាចសាហាវ ១, ដេកច្រើន ១, ដើរផ្លូវឆ្ងាយតែម្នាក់ឯង ១, ខុសនឹងភរិយា របស់ឣ្នកដទៃ ១, ទាំង ៦ នេះ គឺជាហេតុនៃសេចក្តីវិនាស” ។

ព្រាហ្មណ៍ បានស្តាប់យ៉ាងនេះហើយ ក៏ស៊ប់ចិត្តជឿ ឥតមានសង្ស័យឡើយ ។ ព្រះសាស្តាកាលទ្រង់សម្តែងធម៌ បង្ហាញទោសនៃការលេងល្បែងភ្នាល់ ដល់ព្រាហ្មណ៍នោះ ទើបទ្រង់ត្រាស់ នូវព្រះគាថានេះ ថា ៖

៥.អត្តា  ហវេ  ជិតំ  សេយ្យោ យា  ចាយំ  ឥតរា ​បជា
អត្តទន្តស្ស  បោសស្សនិច្ចំ  សញ្ញតចារិនោ  ។

👉ខ្លួនហ្នឹងឯងដែលបុគ្គលឈ្នះហើយ ប្រសើរជាង ចំណែកពួកសត្វក្រៅពីនេះ ដែលបុគ្គលឈ្នះហើយ មិនប្រសើរ​ឡើយ (ព្រោះ) កាលបើបុរសមានខ្លួនទូន្មានហើយ ជាអ្នកប្រព្រឹត្តសង្រួមជានិច្ច ។

៦.នេវ  ទេវោ  ន  គន្ធព្វោន  មារោ  សហ  ព្រហ្មុនោ
ជិតំ  អបជិតំ  កយិរាតថារូបស្ស  ជន្តុនោ  ។

👉ទេវតា គន្ធព្វ មារ ព្រមទាំងព្រហ្ម​មិនគប្បីធ្វើនូវជម្នះរបស់សត្វមានសភាពដូច្នោះឲ្យត្រឡប់ចាញ់វិញបានឡើយ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១៤

📜 ០៨-សហស្សវគ្គរឿង

📜១. តម្ពទាឋិកចោរឃាតកៈ
📜២. ព្រះទារុចីរិយត្ថេរ
📜៣. នាងកុណ្ឌលកេសីថេរី
📜៤. ឣនត្ថបុច្ឆកព្រាហ្មណ៍
📜៥. សារីបុត្តមាតុលព្រាហ្មណ៍
📜៦. សារីបុត្តភាគិនេយ្យព្រា.
📜៧. សារីបុត្តសហាយព្រាហ្មណ៍
📜៨. ឣាយុវឌ្ឍនកុមារ
📜៩. សង្កិច្ចសាមណេរ
📜១០. ព្រះខានុកោណ្ឌញ្ញោត្ថរ
📜១១. ព្រះសប្បទាសត្ថេរ
📜១២. នាងបដាចារាថេរី
📜១៣. នាងកិសាគោត្តមី
📜១៤. នាងពហុបុត្តិកាថេរី