៥. នាយទារុសាកដិកៈ

បកិណ្ណកវគ្គ

មាន៩រឿង – ១៦គាថា

☸️៥. រឿង នាយទារុសាកដិកៈ

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវកូននាយទារុសាកដិកៈ ។ ទាំងកូនទាំងឪពុក ជាឣ្នកជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ។ សម័យថ្ងៃមួយ កូនរបស់គាត់ បានទៅលេងកូនគ្លី ជាមួយនឹងកូនរបស់ជនដទៃ ដែលជាឣ្នកមិច្ឆាទិដ្ឋិ ។ ពេលលេងកូនគ្លី កូនឣ្នកសម្មាទិដ្ឋិ បានរំឮកព្រះពុទ្ធគុណ មានបទថា “ឥតិបិ សោ ភគវា” ប៉ុណ្ណេះជាដើម ហើយបានលេងឈ្នះកូនឣ្នកមិច្ឆាទិដ្ឋិ គ្រប់ពេលវេលា ។

ថ្ងៃមួយនោះ ឪពុករបស់ក្មេងនោះ បាននាំគេទៅរកឧស ក្នុងព្រៃ ហើយបានដាក់រទេះ នៅក្បែរព្រៃខ្មោច ហើយលែងគោ ឲ្យដើរទៅរកស៊ី តាមចំណូលចិត្តរបស់វា ។ លុះដល់ល្ងាច គោទាំងពីរ ក៏បានដោយទៅ តាមហ្វូងចូលទៅ ក្នុងស្រុក ។ ពេលព្រលប់ ទើបនាយទារុសាកដិកៈ ទៅ តាមរកគោទាំងពីរនោះឃើញ ។ ក្នុងពេលជាមួយគ្នានោះ ឣ្នកនៅយាមទ្វារ បានបិទទ្វារចេញចូលទាំងឣស់ ។ នាយទារុសាកដិកៈ កុនដំណើរ មិនឣាចចេញទៅរកកូនបានឡើយ ។

ចំណែកឯ កូនរបស់គាត់ បាននៅចាំរទេះតែម្នាក់ឯង វេលាយប់ជ្រៅបន្តិចហើយ ក្មេងនោះ បានសូត្ររំឮកព្រះពុទ្ធគុណ ។ ពួកឣមនុស្ស ក្នុងព្រៃនោះ បាននាំគ្នាមកជួយថែរក្សា ការពារ មិនឲ្យមានឣន្តរាយ កើតមាន ដល់ក្មេងនោះ ។ ក្រោយមក ព្រះរាជាក្រុងមគធៈ ទ្រង់ជ្រាបហើយ ទើបនាំយកក្មេងនោះ ទៅគាល់ព្រះសាស្តា ទ្រង់ត្រាស់សរសើរពុទ្ធានុស្សតិ និង ទ្រង់ត្រាស់សួរព្រះឣង្គថា “តើមានធម៌ដទៃទៀតទេ ដែលមាន ឣានុភាព ដូចជាពុទ្ធានុស្សតិនេះ?” ។ ព្រះសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៧.សុប្បពុទ្ធំ បពុជ្ឈន្តិសទា គោតមសាវកា
យេសំ ទិវា ច រត្តោ ចនិច្ចំ ពុទ្ធគតា សតិ ។

👉សតិរបស់ជនពួកណា​ ដែលឋិតនៅក្នុងព្រះពុទ្ធគុណ អស់កាលជានិច្ច​ ទាំងថ្ងៃទាំងយប់ ជន​ពួក​នោះ​ ឈ្មោះ​ថា​ សាវ័ក​របស់ព្រះគោតម រមែងភ្ញាក់រឭកៗ​ ដោយប្រពៃ សព្វកាល ។

៨.សុប្បពុទ្ធំ បពុជ្ឈន្តិសទា គោតមសាវកា
យេសំ ទិវា ច រត្តោ ចនិច្ចំ ធម្មគតា សតិ ។

👉សតិរបស់ជនពួកណា​ ដែលឋិតនៅក្នុងព្រះធម្មគុណ​ អស់កាលជានិច្ច​ ទាំងថ្ងៃទាំងយប់ ជនពួក​នោះ​​ ឈ្មោះថា​សាវ័ក​របស់ព្រះគោតម រមែងភ្ញាក់រឭកៗ ដោយប្រពៃ សព្វកាល ។

៩.សុប្បពុទ្ធំ បពុជ្ឈន្តិសទា គោតមសាវកា
យេសំ ទិវា ច រត្តោ ចនិច្ចំ សង្ឃគតា សតិ ។

👉សតិរបស់ជនពួកណា​ ដែលឋិតនៅក្នុងព្រះសង្ឃគុណ​ អស់កាលជានិច្ច​ ទាំងថ្ងៃទាំងយប់ ជនពួក​នោះ​​​ ឈ្មោះ​ថា​ សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭកៗ ដោយប្រពៃ សព្វកាល ។

១០.សុប្បពុទ្ធំ បពុជ្ឈន្តិសទា គោតមសាវកា
យេសំ ទិវា ច រត្តោ ចនិច្ចំ កាយគតា សតិ ។

👉សតិរបស់ជនពួកណា ដែលឋិតនៅក្នុងកាយ អស់កាលជានិច្ច​ ទាំងថ្ងៃទាំងយប់ ជនពួក​នោះ​​ ឈ្មោះ​ថា​ សាវ័ក​របស់​ព្រះគោតម រមែងភ្ញាក់រឭកៗ ដោយប្រពៃ សព្វកាល ។

១១.សុប្បពុទ្ធំ បពុជ្ឈន្តិសទា គោតមសាវកា
យេសំ ទិវា ច រត្តោ ចអហឹសាយ រតោ មនោ ។

👉ចិត្តរបស់ជនពួកណា​ ត្រេកអរហើយ ក្នុងការមិនបៀតបៀនគេ​ ទាំងថ្ងៃទាំងយប់ ជនពួកនោះ ឈ្មោះថា​​ សាវ័ក​របស់​ព្រះគោតម​ រមែងភ្ញាក់រឭកៗ ដោយប្រពៃ សព្វកាល ។

១២.​សុប្បពុទ្ធំ បពុជ្ឈន្តិសទា គោតមសាវកា
យេសំ ទិវា ច រត្តោ ចភាវនាយ រតោ មនោ ។

👉ចិត្តរបស់ជនពួកណា ត្រេកអរហើយ ក្នុងមេត្តាភាវនា ទាំងថ្ងៃទាំងយប់​ ជនពួកនោះ ឈ្មោះថា សាវ័ក​របស់​ព្រះ​គោតម រមែងភ្ញាក់រឭកៗ ដោយប្រពៃ​ សព្វកាល ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ២១-បកិណ្ណកវគ្គរឿង

📜១. បុព្វកម្មរបស់ព្រះឣង្គ
📜២. កុក្កុដណ្ឌខាទិកា
📜៣. ភទ្ទិយភិក្ខុ
📜៤. លកុណ្តកភទ្ទិយៈ
📜៥. នាយទារុសាកដិកៈ
📜៦. ភិក្ខុវជ្ជីបុត្រ
📜៧. ចិត្តគហបតី
📜៨. នាងចូឡសុភទ្ទា
📜៩. ព្រះឯកវិហារី