ធម្មដ្ឋវគ្គ
មាន១០រឿង – ១៧គាថា
☸️៥. រឿង សម្ពហុលភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុច្រើនរូប ជាឣ្នកប្រាថ្នានូវលាភសក្ការៈ ។ ភិក្ខុទាំងនោះបានចូលទៅក្រាបទូលសុំឲ្យព្រះសាស្តា ទ្រង់ត្រាស់បង្គាប់ដល់ពួកភិក្ខុដែលរៀនធម៌ ក្នុងសំណាក់ភិក្ខុដទៃៗ ទៀត ពេលរៀនធម៌ចប់ហើយ ត្រូវឲ្យទៅសាកប្រឡង ក្នុងសំណាក់របស់ខ្លួន ជាមុនសិនហើយ ទើបសូត្រស្វាធ្យាយបាន ។
ព្រះសាស្តា ទ្រង់ជ្រាបនូវសេចក្តីប្រាថ្នា របស់ភិក្ខុទាំងនោះ ហើយ មិនទ្រង់ឣនុញ្ញាតឡើយ ហើយត្រាស់នូវព្រះគាថានេះ ថា ៖
| ៧. | ន វាក្ករណមត្តេន | វណ្ណបោក្ខរតាយ វា |
| សាធុរូបោ នរោ ហោតិ | ឥស្សុកី មច្ឆរី សឋោ ។ |
👉បុគ្គលមានសេចក្ដីឫស្យា មានសេចក្ដីកំណាញ់ ជាអ្នកអួតអាង ឈ្មោះថា ជាមនុស្សល្អ ដោយហេតុត្រឹមតែធ្វើការនិយាយពាក្យល្អ ។
| ៨. | យស្ស ចេតំ សមុច្ឆិន្នំ | មូលឃច្ចំ សមូហតំ |
| ស វន្តទោសោ មេធាវី | សាធុរូបោតិ វុច្ចតិ ។ |
👉លុះត្រាតែទោសជាតិ មានឫស្យាជាដើមនេះ បុគ្គលណា បានផ្ដាច់ផ្ដិលដកឡើង ធ្វើឲ្យមានឫសគល់ដាច់ហើយ បុគ្គលនោះ ជាអ្នកមានទោសខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា ទើបហៅថា ជាមនុស្សល្អបាន ។
