៥. សម្ពហុលភិក្ខុ

ធម្មដ្ឋវគ្គ

មាន១០រឿង – ១៧គាថា

☸️៥. រឿង សម្ពហុលភិក្ខុ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុច្រើនរូប ជាឣ្នកប្រាថ្នានូវលាភសក្ការៈ ។ ភិក្ខុទាំងនោះបានចូលទៅក្រាបទូលសុំឲ្យព្រះសាស្តា ទ្រង់ត្រាស់បង្គាប់ដល់ពួកភិក្ខុដែលរៀនធម៌ ក្នុងសំណាក់ភិក្ខុដទៃៗ ទៀត ពេលរៀនធម៌ចប់ហើយ ត្រូវឲ្យទៅសាកប្រឡង ក្នុងសំណាក់របស់ខ្លួន ជាមុនសិនហើយ ទើបសូត្រស្វាធ្យាយបាន ។

ព្រះសាស្តា ទ្រង់ជ្រាបនូវសេចក្តីប្រាថ្នា របស់ភិក្ខុទាំងនោះ ហើយ មិនទ្រង់ឣនុញ្ញាតឡើយ ហើយត្រាស់នូវព្រះគាថានេះ ថា ៖

៧.ន វាក្ករណមត្តេនវណ្ណបោក្ខរតាយ វា
សាធុរូបោ នរោ ហោតិឥស្សុកី មច្ឆរី សឋោ ។

👉បុគ្គលមានសេចក្ដីឫស្យា មានសេចក្ដីកំណាញ់ ជាអ្នកអួតអាង​ ឈ្មោះថា​ ជាមនុស្សល្អ ដោយ​ហេតុ​ត្រឹម​តែ​ធ្វើ​ការ​និយាយ​ពាក្យល្អ ។

៨.យស្ស ចេតំ សមុច្ឆិន្នំមូលឃច្ចំ សមូហតំ
ស វន្តទោសោ មេធាវីសាធុរូបោតិ វុច្ចតិ ។

👉លុះត្រាតែទោសជាតិ មានឫស្យាជាដើមនេះ​ បុគ្គលណា​ បានផ្ដាច់ផ្ដិលដកឡើង​ ធ្វើឲ្យមានឫស​គល់​ដាច់​ហើយ​ បុគ្គល​នោះ​ ជាអ្នកមានទោសខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា​ ទើបហៅថា​ ​ជាមនុស្សល្អបាន ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១០

📜 ១៩-ធម្មដ្ឋវគ្គរឿង

📜១. វិនិច្ឆយមហាឣមាត្យ
📜២. ឆព្វគ្គីយភិក្ខុ
📜៣. ឯកុទានត្ថេរ
📜៤. ព្រះលកុណ្តកភទ្ទិយៈ
📜៥. សម្ពហុលភិក្ខុ
📜៦. ហត្ថកភិក្ខុ
📜៧. ឣញ្ញត្រព្រាហ្មណ៍
📜៨. តិរ្ថិយ
📜៩. ឣរិយពាលិសិតៈ
📜១០. សម្ពហុលភិក្ខុ