៥. សានុសាមណេរ

នាគវគ្គ

មាន៨រឿង – ១៤គាថា

☸️៥. រឿង សានុសាមណេរ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសានុសាមណេរ ដែលជាកូនរបស់ឧបាសិកាម្នាក់ ។ សាមណេរនោះ ជាឣ្នកដល់ព្រម ដោយវត្តប្រតិបត្តិ យ៉ាងត្រឹមត្រូវ ជំនាញខាងសម្តែងធម៌ទេសនា ក្រោយមក សាមណេរ ប្រាថ្នានឹងលាចាកសិក្ខាបទ ហើយនិមន្តទៅផ្ទះ ដើម្បីនឹងសុំញោមស្រី លាចាកសិក្ខាបទ ។ ញោមស្រី មិនប្រាថ្នាចង់ឲ្យសាមណេរលាចាកសិក្ខាបទទេ ហើយបានហាមឃាត់ ដោយប្រការផ្សេងៗ ។

ក្នុងខណៈនោះឯង មាននាងយក្ខិនីមួយ ដែលធ្លាប់បានកើត ជាមាតា របស់សាមណេរពីជាតិមុន ដឹងហេតុនោះហើយ ក៏មិនចង់ឲ្យសាមណេរលាចាកសិក្ខាបទដែរ ទើបបានចូល ក្នុងរូបសាមណេរនោះហើយ សម្តែងឣាការផ្សេងៗ ឲ្យប្រាកដឡើង ។

ឧបាសិកា ដែលជាម្តាយ បានឃើញយ៉ាងនោះហើយ ក៏ភ័យខ្លាចតក់ស្លុត ក្រែងសាមណេរធ្វើកាលកិរិយា ទើបស្រែកយំ យ៉ាងខ្លាំង ធ្វើឲ្យពួកឣ្នកស្រុកផ្អើលឣ៊ូឣរ រត់ចូលមកមើលជាច្រើនកុះករ ។ កាលនាងយក្ខិនី ចេញឣំពីរូបសាមណេរហើយ, សាមណេរ ក៏បានដឹងខ្លួនឡើងវិញ ឃើញញោមស្រីស្រែកយំ ព្រមទាំងឣ្នកស្រុក ជាច្រើនកុះករ ទើបសួរញោមស្រី ។ ញោមស្រី ក៏បានពិត នូវរឿង នោះ ដល់សាមណេរ ហើយបានជួយពន្យល់ណែនាំ នូវសាមណេរ ដោយប្រការផ្សេងៗ ។ សាមណេរ បានយល់ច្បាស់ហើយ ក៏មានចិត្តកត់ស្លុត លែងចង់លាចាកសិក្ខាបទ ក្រោយមក ក៏បានឧបសម្បទាជាភិក្ខុ ក្នុងព្រះ ពុទ្ធសាសនា ។

ព្រះសាស្តា ទ្រង់ត្រាស់ទូន្មាន ឲ្យលោកខំព្យាយាម ឣប់រំចិត្ត របស់ខ្លួន ឲ្យរឹងមាំហើយ ត្រាស់នូវព្រះគាថានេះ ថា ៖

៧.ឥទំ បុរេ ចិត្តមចារិ ចារិកំយេនិច្ឆកំ យត្ថកាមំ យថាសុខំ
តទជ្ជហំ និគ្គហេស្សាមិ យោនិសោហត្ថិប្បភិន្នំ វិយ អំកុសគ្គាហោ ។

👉ក្នុងកាលមុនអំពីកាលនេះ ចិត្តនេះ​ បានត្រាច់ទៅកាន់ចារិក​ តាមអាការដែលខ្លួនប្រាថ្នា តាម​អារម្មណ៍​ដែល​ខ្លួន​ប្រាថ្នា​តាមសេចក្ដីសប្បាយ​ ក្នុងថ្ងៃនេះ អញនឹងសង្កត់សង្កិនចិត្តនោះ ដោយ​ឧបាយ​ដូច​ហ្ម​ដំរី​ កាន់​កង្វេរ​សង្កត់​សង្កិនដំរីចុះប្រេង ដូច្នោះដែរ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៨

📜 ២៣-នាគវគ្គរឿង

📜១. របស់ព្រះឣង្គ
📜២. ហត្ថាចារិយបុព្វកភិក្ខុ
📜៣. បុត្រព្រាហ្មណ៍បួននាក់
📜៤. ព្រះបាទបសេនទិកោសល
📜៥. សានុសាមណេរ
📜៦. ដំរីបាវេរកៈ
📜៧. សម្ពហុលភិក្ខុ
📜៨. មារ