៥. ឣញ្ញត្រវិបក្ខកភិក្ខុ

ភិក្ខុវគ្គ

មាន១២រឿង – ២៣គាថា

☸️៥. រឿង ឣញ្ញត្រវិបក្ខកភិក្ខុ

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវភិក្ខុមួយរូប ដែលបានទៅ សេពគប់ជាមួយនឹងភិក្ខុ ដែលជាបក្សពួក របស់ភិក្ខុទេវទត្ត ។ ថ្ងៃមួយ ភិក្ខុដែលជាបក្សពួក របស់ភិក្ខុទេវទត្ត បានឃើញភិក្ខុរូបនោះកំពុងតែដើរបិណ្ឌបាត ហើយបបួលឲ្យទៅនៅជាមួយ បាននិយាយពន្យល់ ថា “លាភសក្ការៈ របសខ្ញុំ មានច្រើនណាស់” ។ ភិក្ខុនោះ ក៏បានទៅនៅជាមួយ ឣស់រយៈពេលបួនប្រាំខែ ហើយ បានត្រឡប់មកវិញ ។ ភិក្ខុទាំងឡាយ បានដឹងរឿងនោះហើយ ទើបចូលទៅក្រាបទូល ដល់ព្រះសាស្តា ។ ព្រះសាស្តា ទ្រង់ត្រាស់ឲ្យភិក្ខុទៅនិមន្តភិក្ខុនោះមក ដើម្បីនឹងសាកសួរ ។ ភិក្ខុរូបនោះ បានក្រាបទូលរឿងពិត ដល់ព្រះឣង្គ ។

ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ត្រាស់នូវព្រះគាថានេះថា ៖

៦.សលាភំ នាតិមញ្ញេយ្យនាញ្ញេសំ បិហយំ ចរេ
ញ្ញេសំ បិហយំ ភិក្ខុសមាធឹ នាធិគច្ឆតិ ។

👉ភិក្ខុមិនគប្បីមើលងាយលាភរបស់ខ្លួន មិនគប្បីប្រព្រឹត្តចង់បានលាភរបស់ភិក្ខុដទៃ បើចង់បាន​លាភ​របស់​ភិក្ខុ​ដទៃ​ រមែង​មិនបានសមាធិឡើយ ។

៧.អប្បលាភោបិ ចេ ភិក្ខុសលាភំ នាតិមញ្ញតិ
តំ វេ ទេវា បសំសន្តិសុទ្ធាជីវមតន្ទិតំ ។

👉បើភិក្ខុសូម្បីមានលាភតិច មិនមើលងាយលាភរបស់ខ្លួន​ ទេវតានិងមនុស្សទាំងឡាយ តែង​សរសើរ​ភិក្ខុ​នោះ​ឯង​ ដែល​ជាអ្នកមានព្យាយាម​ ជាគ្រឿងអាស្រ័យរស់នៅ ដោយបរិសុទ្ធ​ ជា​អ្នកមិនខ្ជិលច្រអូស ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ២៥-ភិក្ខុវគ្គរឿង

📜១. បញ្ចភិក្ខុ
📜២. ភិក្ខុសម្លាប់ហង្ស
📜៣. កោកាលិកភិក្ខុ
📜៤. ព្រះធម្មារាមត្ថេរ
📜៥. ឣញ្ញត្រវិបក្ខកភិក្ខុ
📜៦. បញ្ចគ្គទាយកព្រាហ្មណ៍
📜៧. សម្ពហុលភិក្ខុ
📜៨. ភិក្ខុប្រាំរយរូប
📜៩. ព្រះសន្តកាយត្ថេរ
📜១០. ព្រះនង្គលកូដត្ថេរ
📜១១. ព្រះវក្កលិត្ថេរ
📜១២. សុមនសាមណេរ