បកិណ្ណកវគ្គ
មាន៩រឿង – ១៦គាថា
☸️៦. រឿង ភិក្ខុវជ្ជីបុត្រ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុវជ្ជីបុត្រ ជាព្រះរាជឱរស របស់ក្សត្រវជ្ជី ដែលបានលះបង់រាជសម្បត្តិ ចេញទៅសាងផ្នួស នៅឣាស្រ័យ ក្នុងព្រៃស្ងាត់ ក្បែរក្រុងវេសាលី ។ សម័យថ្ងៃមួយ ភិក្ខុវជ្ជី បានឮសូរសំឡេងតូរ្យតន្ត្រី យ៉ាងគគ្រឹកគគ្រែង ដែលគេបន្លែងឡើង ក្នុងទីក្រុង ក៏មានចិត្តតក់ស្លុតរន្ធត់ ពន់ប្រមាណ នឹកគិតដល់ខ្លួនឯង ថា “ឣាត្មាឣញ ជាមនុស្សឣភ័ព្វ ឣនាថា មករស់នៅ ក្នុងព្រៃស្ថានស្ងាត់ តែម្នាក់ឯង ឥតមានគ្នីគ្នា ប្រៀបដូចជាកំណាត់ឈើ ដែលគេបោះបង់ចោល” ហើយ មានសេចក្តីខ្វល់ខ្វាយឣន្ទះឣន្ទែង ប្រាថ្នាចង់លាចាកសិក្ខាបទ ទើបបានចូលទៅគាល់ព្រះសាស្តា ក្រាបទូលរឿងនេះ ថ្វាយដល់ព្រះឣង្គ ។
ព្រះសាស្តាចារ្យ ទ្រង់ជ្រាបហើយត្រាស់នូវព្រះគាថានេះថា ៖
| ១៣. | ទុប្បព្វជ្ជំ ទុរភិរមំ | ទុរាវាសា ឃរា ទុខា |
| ទុក្ខោ សមានសំវាសោ | ទុក្ខោ សមានសំវាសោ | |
| តស្មា ន ចទ្ធគូ សិយា | ន ច ទុក្ខានុបតិតោ សិយា ។ |
👉ការចេញបួសបានដោយក្រ ការត្រេកអរត្រូវបានដោយក្រ ផ្ទះទាំងឡាយ មានការនៅគ្រប់គ្រង ដោយលំបាក ជាការក្រ ការនៅរួមដោយជនស្មើគ្នា ( ដែលមិនមានសេចក្តីកោតក្រែង ) ជាការក្រ ជនអ្នកដើរផ្លូវឆ្ងាយ គឺវដ្ដៈ តែងត្រូវសេចក្ដីទុក្ខធ្លាក់ជាប់តាម ព្រោះហេតុនោះ បុគ្គលមិនគប្បីជាអ្នកដើរផ្លូវឆ្ងាយផង មិនគប្បីជាអ្នកត្រូវសេចក្ដីទុក្ខធ្លាក់ជាប់តាមផង ។
