៦. ភិក្ខុវជ្ជីបុត្រ

បកិណ្ណកវគ្គ

មាន៩រឿង – ១៦គាថា

☸️៦. រឿង ភិក្ខុវជ្ជីបុត្រ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុវជ្ជីបុត្រ ជាព្រះរាជឱរស របស់ក្សត្រវជ្ជី ដែលបានលះបង់រាជសម្បត្តិ ចេញទៅសាងផ្នួស នៅឣាស្រ័យ ក្នុងព្រៃស្ងាត់ ក្បែរក្រុងវេសាលី ។ សម័យថ្ងៃមួយ ភិក្ខុវជ្ជី បានឮសូរសំឡេងតូរ្យតន្ត្រី យ៉ាងគគ្រឹកគគ្រែង ដែលគេបន្លែងឡើង ក្នុងទីក្រុង ក៏មានចិត្តតក់ស្លុតរន្ធត់ ពន់ប្រមាណ នឹកគិតដល់ខ្លួនឯង ថា “ឣាត្មាឣញ ជាមនុស្សឣភ័ព្វ ឣនាថា មករស់នៅ ក្នុងព្រៃស្ថានស្ងាត់ តែម្នាក់ឯង ឥតមានគ្នីគ្នា ប្រៀបដូចជាកំណាត់ឈើ ដែលគេបោះបង់ចោល” ហើយ មានសេចក្តីខ្វល់ខ្វាយឣន្ទះឣន្ទែង ប្រាថ្នាចង់លាចាកសិក្ខាបទ ទើបបានចូលទៅគាល់ព្រះសាស្តា ក្រាបទូលរឿងនេះ ថ្វាយដល់ព្រះឣង្គ ។

ព្រះសាស្តាចារ្យ ទ្រង់ជ្រាបហើយត្រាស់នូវព្រះគាថានេះថា ៖

១៣.ទុប្បព្វជ្ជំ ទុរភិរមំទុរាវាសា ឃរា ទុខា
ទុក្ខោ​ សមានសំវាសោទុក្ខោ​ សមានសំវាសោ
តស្មា ន ចទ្ធគូ សិយាន ច ទុក្ខានុបតិតោ សិយា ។

👉ការចេញបួសបានដោយក្រ ការត្រេកអរត្រូវបានដោយក្រ​ ផ្ទះទាំងឡាយ​ មានការនៅគ្រប់​គ្រង​​ ដោយ​លំបាក ជា​ការ​ក្រ​ ការនៅរួមដោយជនស្មើគ្នា ( ដែល​មិន​មាន​សេចក្តី​កោត​ក្រែង )​ ជាការក្រ ជន​អ្នក​ដើរ​ផ្លូវ​ឆ្ងាយ​ គឺ​វដ្ដៈ​ តែង​ត្រូវ​សេចក្ដីទុក្ខធ្លាក់ជាប់តាម ព្រោះ​ហេតុ​នោះ​ បុគ្គល​មិន​គប្បី​ជា​អ្នក​ដើរ​ផ្លូវ​ឆ្ងាយ​ផង​ មិន​គប្បី​ជា​អ្នក​ត្រូវ​សេចក្ដី​ទុក្ខ​ធ្លាក់ជាប់តាមផង ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ២១-បកិណ្ណកវគ្គរឿង

📜១. បុព្វកម្មរបស់ព្រះឣង្គ
📜២. កុក្កុដណ្ឌខាទិកា
📜៣. ភទ្ទិយភិក្ខុ
📜៤. លកុណ្តកភទ្ទិយៈ
📜៥. នាយទារុសាកដិកៈ
📜៦. ភិក្ខុវជ្ជីបុត្រ
📜៧. ចិត្តគហបតី
📜៨. នាងចូឡសុភទ្ទា
📜៩. ព្រះឯកវិហារី