៦. ហត្ថកភិក្ខុ

ធម្មដ្ឋវគ្គ

មាន១០រឿង – ១៧គាថា

☸️៦. រឿង ហត្ថកភិក្ខុ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវហត្ថកភិក្ខុ ជាឣ្នកនិយាយមិនទៀងទាត់ ត្រឡប់ត្រឡិន ។ ថ្ងៃមួយ ភិក្ខុរូបនេះបានណាត់គ្នាជាមួយនឹងពួកតិរ្ថិយ ដើម្បីបុច្ឆាវិសជ្ជនា នូវបញ្ហាគ្នាទៅវិញទៅមក លុះដល់ថ្ងៃកំណត់ហើយ ក៏បានប្រញាប់ទៅកាន់ទីប្រជុំនោះ មុនពេលដែលបានកំណត់ ។ ពួកតិរ្ថិយ កាលបើពុំទាន់ដល់ពេលកំណត់ត្រឹមត្រូវ ក៏មិនទាន់ទៅកាន់ទីប្រជុំនោះដែរ ។ ហត្ថកភិក្ខុ បានឣួតឣាង ថា “ពួកតិរ្ថិយ មិនហ៊ានមកប្រជុំ ព្រោះខ្លាចខ្លួន” ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបទ្រង់ត្រាស់បញ្ជាឲ្យភិក្ខុទៅនិមន្តហត្ថកភិក្ខុនោះ មកគាល់ ដើម្បីជម្រះសេចក្តីនោះ ទ្រង់ត្រាស់ទូន្មានប្រៀនប្រដៅ ហើយត្រាស់ព្រះនូវគាថានេះ ថា ៖

៩.ន មុណ្ឌកេន សមណោអព្វតោ អលិកំ ភណំ
ឥច្ឆាលោភសមាបន្នោសមណោ កឹ ភវិស្សតិ ។

👉បុគ្គលមិនបានឈ្មោះថា​ ជាសមណៈ​​ ដោយភាពជាអ្នកមានក្បាលត្រងោលទេ បុគ្គលអ្នកមិន​មាន​សីលវ័ត​ និង​ធុតង្គវត្ត ពោលតែពាក្យឡេះឡោះ​ ប្រកបដោយសេចក្ដីប្រាថ្នានឹងលោភៈ ឈ្មោះថា​ ជាសមណៈដូចម្ដេចបាន ។

១០.យោ ច សមេតិ បាបានិអណុំថូលានិ សព្វសោ
សមិតត្តា ហិ បាបានំសមណោតិ បវុច្ចតិ ។

👉លុះត្រាតែបុគ្គលណា រម្ងាប់បាបទាំងឡាយ ទាំងតូចទាំងធំ​ ដោយប្រការទាំងពួងបាន ទើប​ហៅ​ថា​ សមណៈ ​ព្រោះ​បាប​ទាំងឡាយ​ ដែលបុគ្គលនោះរម្ងាប់បានហើយ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១០

📜 ១៩-ធម្មដ្ឋវគ្គរឿង

📜១. វិនិច្ឆយមហាឣមាត្យ
📜២. ឆព្វគ្គីយភិក្ខុ
📜៣. ឯកុទានត្ថេរ
📜៤. ព្រះលកុណ្តកភទ្ទិយៈ
📜៥. សម្ពហុលភិក្ខុ
📜៦. ហត្ថកភិក្ខុ
📜៧. ឣញ្ញត្រព្រាហ្មណ៍
📜៨. តិរ្ថិយ
📜៩. ឣរិយពាលិសិតៈ
📜១០. សម្ពហុលភិក្ខុ