ព្រាហ្មណវគ្គ
មាន៣៩រឿង – ៤២គាថា
☸️៦. រឿង ឣញ្ញត្របព្វជិត
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវបព្វជិត មួយរូប ដែលបួសក្រៅព្រះពុទ្ធសាសនា បានគិតថា “ព្រះសមណគោតម ត្រាស់ហៅនូវពួកសាវ័ក របស់ព្រះឣង្គថា បព្វជិត ឣាត្មាឣញ ជាបព្វជិតដូចគ្នាដែរ ការដែលព្រះឣង្គហៅឣញថា ជាបព្វជិត ក៏ជាការសមគួរដែរ” ហើយចូលទៅក្រាបទូលការនឹកគិត របស់ខ្លួន ដល់ព្រះសាស្តា ។
ព្រះសម្មាសម្ពុទ្ធ ទ្រង់ជ្រាបយ៉ាងនេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៦. | ពាហិតបាបោ ហិ ព្រាហ្មណោ | សមចរិយា សមណោតិ វុច្ចតិ |
| បព្វាជយមត្តនោ មលំ | តស្មា បព្វជិតោតិ វុច្ចតិ ។ |
👉អ្នកដែលមានបាបបន្សាត់ហើយ ឈ្មោះថា ព្រាហ្មណ៍ អ្នកដែលតថាគតហៅថាសមណៈ ព្រោះការប្រព្រឹត្តរម្ងាប់ អ្នកដែលដេញមន្ទិលនៃខ្លួន ហេតុនោះ ទើបតថាគតហៅថា បព្វជិត ។
