៧. ចិត្តគហបតី

បកិណ្ណកវគ្គ

មាន៩រឿង – ១៦គាថា

☸️៧. រឿង ចិត្តគហបតី

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវចិត្តគហបតី ។ ថ្ងៃមួយ គាត់មានបំណងចង់ទៅគាល់ព្រះសាស្តា ក្នុងក្រុងសាវត្ថី ហើយបានចេញអំពីស្រុក ព្រមជាមួយបរិវារ ជាច្រើន លុះទៅដល់ពាក់កណ្តាលផ្លូវ មានពួកទេវតា មកជប់លៀង ដោយភោជនាហារ គ្រប់ៗ គ្នា ។

ពេលដែលចិត្តគហបតី ចូលទៅគាល់ព្រះសាស្តា ក្តី ពេល ត្រឡប់ទៅវិញ ក្តី ពួកទេវតា បានបណ្តាល ឲ្យមានភ្លៀងរតនៈ ៧ ប្រការ ធ្លាក់ចុះមក ពេញរទេះរបស់គាត់ទាំងឣស់ ។

ក្នុងពេលដែលចិត្តគហបតីត្រឡប់ទៅវិញ, ព្រះឣានន្ទ បានចូលទៅ ក្រាបទូលសួរព្រះសាស្តា ថា “បពិត្រព្រះឣង្គ ដ៏ចម្រើន តើលាភសក្ការៈ កើតឡើង ដល់ចិត្តគហបតីនោះ ព្រោះហេតុដែលបានមកគាល់ព្រះឣង្គតែប៉ុណ្ណោះទេ ឬក៏គាត់ទៅទីដទៃទៀត លាភសក្ការៈ កើតឡើង ដូចគ្នាដែរ?” ។

ព្រះសាស្តា ទ្រង់បានត្រាស់ថា “ម្នាលឣានន្ទ ទោះបីជាចិត្តគហបតី ទៅទីណាក៏ដោយ ក៏លាភសក្ការៈ កើតឡើងបានដូចគ្នាដែរ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១៤.សទ្ធោ សីលេន សម្បន្នោយសោភោគសមប្បិតោ
យំ យំ បទេសំ ភជតិតត្ថ តត្ថេវ បូជិតោ ។

👉បុគ្គលអ្នកមានសទ្ធា បរិបូណ៌ដោយសីល​ ស្កប់ស្កល់ដោយយស​ និងភោគសម្បត្តិ គប់រក​ប្រទេស​ណាៗ​ គេ​តែង​បូជា​ ក្នុងប្រទេសនោះៗ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ២១-បកិណ្ណកវគ្គរឿង

📜១. បុព្វកម្មរបស់ព្រះឣង្គ
📜២. កុក្កុដណ្ឌខាទិកា
📜៣. ភទ្ទិយភិក្ខុ
📜៤. លកុណ្តកភទ្ទិយៈ
📜៥. នាយទារុសាកដិកៈ
📜៦. ភិក្ខុវជ្ជីបុត្រ
📜៧. ចិត្តគហបតី
📜៨. នាងចូឡសុភទ្ទា
📜៩. ព្រះឯកវិហារី