៨. ពហុភណ្ឌិកភិក្ខុ

ទណ្ឌវគ្គ

មាន១១រឿង – ១៣គាថា

☸️៨. រឿង ពហុភណ្ឌិកភិក្ខុ

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវភិក្ខុដែលមានគ្រឿងបរិក្ខារ ច្រើន ។ ភិក្ខុរូបនេះ កាលពីនៅជាគ្រហស្ថ ជាកុដុម្ពីក៍ ឣ្នកមានទ្រព្យសម្បត្តិច្រើន ពេលភរិយាស្លាប់ទៅ បានចូលទៅបួស ក្នុងព្រះពុទ្ធសាសនា តែមុននឹងបួស បានឲ្យគេសាងសាលា និង បន្ទប់សម្រាប់ដាក់នូវរបស់របរផ្សេងៗ, លុះបួសហើយ បានហៅឣ្នកបម្រើមក ដើម្បីឲ្យធ្វើចង្ហាន់ប្រគេន តាមសេចក្តីត្រូវការ វេលាយប់ គ្រងចីវរស្បង់មួយបន្លាស់ផ្សេង វេលាថ្ងៃ គ្រងចីវរស្បង់ មួយបន្លាស់ផ្សេងទៀត មិនឲ្យច្រឡំគ្នា ។ ពួកភិក្ខុទាំងឡាយ បានឃើញដូច្នេះហើយ ទើបនាំគ្នាយករឿងនេះ ទៅក្រាបទូលថ្វាយ ព្រះសាស្តាទ្រង់ជ្រាប ។ ព្រះសាស្តាទ្រង់តិះដៀលភិក្ខុរូបនោះជាច្រើន ។ ភិក្ខុរូបនោះ ក៏ក្រោធខឹងនឹងព្រះបរមសាស្តា ហើយបានដោះចីវរចេញ ឣំពីខ្លួនឣស់ នៅសល់តែស្បង់ប៉ុណ្ណោះ ស្រេចហើយ ក៏បានទៅឈរនៅ ក្នុងទីជំនុំនៃពួកបរិស័ទ ។

ព្រះសាស្តា ទ្រង់បាននាំឣតីតនិទានមក សម្តែងថាៈ ក្នុងជាតិដែលភិក្ខុរូបនេះ កើតជាឣារក្សទឹក (‘ខ្មោចទឹក’) ជាឣ្នកប្រាថ្នាចង់បាននូវទេវធម៌ គឺហិរិ និង ឱត្តប្បៈ តែឥឡូវនេះ បានចូលមកបួស ក្នុងព្រះពុទ្ធសាសនានេះហើយ ក៏ត្រឡប់ជាលះបង់ចោល នូវទេវធម៌នេះ ទៅវិញ ហើយបានមកឈរស្លៀកស្បង់តែមួយ ក្នុងចំណោមពុទ្ធបរិស័ទ យ៉ាងនេះ តើព្រោះហេតុដូចម្តេច? ។

ភិក្ខុ រូបនោះ បានឮដូច្នេះហើយ មានការតក់ស្លុត រន្ធត់ចិត្ត យ៉ាងខ្លាំង រហូតកើតមានហិរិ និង ឱត្តប្បៈ គ្រងចីវរ ក្រាបថ្វាយបង្គំព្រះសាស្តាហើយ គង់នៅក្នុងទីដ៏សមគួរមួយ ។

ព្រះសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១៣.ន  នគ្គចរិយា​  ន  ជដា  ន  បង្កានានាសកា  តណ្ឌិលសាយិកា  វា
រជោជល្លំ  ឧក្កុដិកប្បធានំសោធេន្តិ  មច្ចំ  អវិតិណ្ណកង្ខំ  ។

👉ការ​ប្រព្រឹត្ត​អាក្រាត​កាយ​ ទុក​សក់​ ដេក​លើ​ភក់​ មិន​បរិភោគ​បាយ​ ដេក​លើ​ផែន​ដី​ ប្រឡាក់​ខ្លួន​ដោយ​ធូលី​ ព្យាយាម​អង្គុយ​ច្រហោង ( ទាំង​អស់​នេះ ) មិន​អាច​ជម្រះ​សត្វ​ដែល​មិន​ទាន់​ឆ្លងផុត​សេចក្តី​សង្ស័យ​ឲ្យ​បរិសុទ្ធ​បាន​ឡើយ​ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១១

📜 ១០-ទណ្ឌវគ្គរឿង

📜១. ឆព្វគ្គិយភិក្ខុ
📜២. ភិក្ខុឆព្វគ្គីយ៍
📜៣. សម្ពហុលកុមារ
📜៤. ព្រះកោណ្ឌធានត្ថេរ
📜៥. ឧបោសថកម្ម
📜៦. ឣជគរប្រេត
📜៧. ព្រះមហាមោគ្គល្លានត្ថេរ
📜៨. ពហុភណ្ឌិកភិក្ខុ
📜៩. សន្តតិមហាឣមាត្យ
📜១០. ព្រះបិលោតិកត្ថេរ
📜១១. សុខសាមណេរ