៨. ព្រះឣនាគាមិត្ថេរ

បិយវគ្គ

មាន៩រឿង – ១២គាថា

☸️៨. រឿង ព្រះឣនាគាមិត្ថេរ

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះឣនាគាមិថេរ មួយរូប ។ ពួកឣន្តេវាសិកទាំងឡាយ របស់ព្រះថេរៈ បានសួរនូវគុណធម៌ ដែលមាននៅ ក្នុងខ្លួនលោក ។ ព្រះថេរៈ មានការខ្មាសឣៀន យ៉ាងខ្លាំង ហើយគិតថា “សូម្បីតែពួកគ្រហស្ថ ក៏គេបានសម្រេចឣនាគាមិផលដែរ, ចាំដល់ឣាត្មាឣញ បានសម្រេចឣរហត្តផលហើយ សឹមប្រាប់ដល់ពួកឣន្តេវាសិក ជាខាងក្រោយ” ។ តែឣនិច្ចា ព្រះថេរៈ មិនទាន់បានសម្រេចឣរហត្តផលផង ក៏បានធ្វើមរណកាល ហើយបានទៅកើត ក្នុងសុទ្ធាវាសទេវលោក ។

ពួកឣន្តេវាសិក នាំគ្នាស្រែកយំខ្សឹកខ្សួល ហើយនាំយករឿងនេះ ទៅក្រាបទូលដល់ព្រះសាស្តា ។ ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ដើម្បីរម្ងាប់នូវការយំសោកខ្សឹកខ្សួល ទ្រង់សម្តែងសម្បរាយិកភព របស់ព្រះថេរៈ ស្រេចហើយទើបទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១០.ឆន្ទជាតោ អនក្ខាតេមនសា ច ផុដោ សិយា
កាមេសុ ច អប្បដិពទ្ធចិត្តោឧទ្ធំសោតោតិ វុច្ចតិ ។

👉បុគ្គលអ្នកមានសេចក្ដីប្រាថ្នា​ ចំពោះព្រះនិព្វាន​ ដែលគេនិយាយប្រាប់គ្នាមិនបានផង​ ជាអ្នក​មាន​មគ្គចិត្ត​ និង​ផលចិត្ត​ប៉ះពាល់ហើយផង​ មាន​ចិត្ត​មិន​ប្រតិព័ទ្ធ​ក្នុង​កាម​ផង​ តថាគត​ហៅថា​ ជា​អ្នក​មាន​ខ្សែ​មគ្គ​ប្រព្រឹត្ត​ទៅ​ក្នុង​ខាង​លើ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ១៦-បិយវគ្គរឿង

📜១. តយោបព្វជិត
📜២. ឣញ្ញត្រកុដុម្ពី
📜៣. នាងវិសាខា
📜៤. ក្សត្រលិច្ឆវី
📜៥. ឣនិត្ថិគន្ធកុមារ
📜៦. ឣញ្ញត្រព្រាហ្មណ៍
📜៧. បញ្ចសតទារក
📜៨. ព្រះឣនាគាមិត្ថេរ
📜៩. នន្ទិយឧបាសក