នាគវគ្គ
មាន៨រឿង – ១៤គាថា
☸️៨. រឿង មារ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវមារ ដែលចូលមកគាល់ព្រះឣង្គ ហើយបានក្រាបទូលឲ្យព្រះឣង្គត្រឡប់យាងទៅ សោយរាជ្យសម្បត្តិវិញ ។ ព្រះឣង្គ ទ្រង់ត្រាស់សួរសេចក្តីប្រាថ្នា របស់មារ ។
មារ បានក្រាបទូល ថា “ព្រះឣង្គទ្រង់បរិបូណ៌ ដោយឥទ្ធិបាទ ៤ ឣាចឣធិដ្ឋានភ្នំ ឲ្យកើតជាមាសទាំងឣស់បាន បើព្រះឣង្គ ទ្រង់យាងទៅសោយរាជ្យសម្បត្តិវិញហើយ ទូលព្រះបង្គំ នឹងបានមាសរបស់ព្រះឣង្គ ខ្លះៗ មិនខានឡើយ” ។ ព្រះសាស្តា ទ្រង់ត្រាស់ថា “ភ្នំមាស មានដល់ទៅពីរ ក៏នៅតែ មិនគ្រប់គ្រាន់ ដល់មនុស្សម្នាក់ដែរ, ឱវាទរបស់ឣ្នក និង ឱវាទរបស់ តថាគត ខុសផ្សេងអំពីគ្នា” ហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ១២. | អត្ថម្ហិ ជាតម្ហិ សុខា សហាយា | តុដ្ឋី សុខា យា ឥតរីតរេន |
| បុញ្ញំ សុខំ ជីវិតសង្ខយម្ហិ | សព្វស្ស ទុក្ខស្ស សុខំ បហានំ ។ |
👉កាលបើសេចក្ដីត្រូវការកើតឡើងហើយ សម្លាញ់ទាំងឡាយ នាំសេចក្ដីសុខមកឲ្យ សេចក្ដីត្រេកអរដោយបច្ច័យតាមមានតាមបាន ជាហេតុនាំសេចក្ដីសុខមកឲ្យ បុណ្យនាំសេចក្ដីសុខមកឲ្យ ក្នុងកាលទៀបក្ស័យជីវិត ការលះបង់ទុក្ខទាំងអស់បាន ជាហេតុនាំសេចក្ដីសុខមកឲ្យ ។
| ១៣. | សុខា មត្តេយ្យតា លោកេ | អថោ បេត្តេយ្យតា សុខា |
| សុខា សាមញ្ញតា លោកេ | អថោ ព្រហ្មញ្ញតា សុខា ។ |
👉សេចក្ដីប្រតិបត្តិល្អក្នុងមាតា នាំសេចក្ដីសុខមកឲ្យ ក្នុងលោក មួយទៀត សេចក្ដីប្រតិបត្តិល្អក្នុងបិតា នាំសេចក្ដីសុខមកឲ្យ សេចក្ដីប្រតិបត្តិល្អក្នុងព្រាហ្មណ៍ នាំសេចក្ដីសុខមកឲ្យ ។
| ១៤. | សុខំ យាវ ជរា សីលំ | សុខា សទ្ធា បតិដ្ឋិតា |
| សុខោ បញ្ញាយ បដិលាភោ | បាបានំ អករណំ សុខំ ។ |
👉សីលនាំសេចក្ដីសុខមកឲ្យ ដរាបដល់ចាស់ សទ្ធាដែលបុគ្គលតម្កល់ស៊ប់ហើយ នាំសេចក្ដីសុខមកឲ្យ ការបានប្រាជ្ញា នាំសេចក្ដីសុខមកឲ្យ ការមិនធ្វើបាបទាំងឡាយ នាំសេចក្ដីសុខមកឲ្យ ។
ចប់នាគវគ្គ ទី ២៣
