៨. សហស្សវគ្គ

សហស្សវគ្គ

☸️៨. សហស្សវគ្គ មាន​ ១៦ គាថា
១.សហស្សមបិ  ចេ  វាចាអនត្ថបទសញ្ហិតា
ឯកំ  អត្ថបទំ  សេយ្យោយំ  សុត្វា  ឧបសម្មតិ  ។

👉បើវាចា សូម្បី ១ ពាន់ម៉ាត់ ជាវាចាប្រកបដោយបទឥតប្រយោជន៍ (វាចានោះ ពុំប្រសើរឡើយ) បទមាន​ប្រយោជន័ណា​ សូម្បីតែ ១ បទដែលបុគ្គលស្តាប់ហើយស្ងប់រម្ងាប់បាន (បទនោះ) ឈ្មោះថា ប្រសើរជាង​ ។

២.សហស្សមបិ  ចេ  គាថាអនត្ថបទសញ្ហិតា
ឯកំ  អត្ថបទំ  សេយ្យោយំ  សុត្វា  ឧបសម្មតិ  ។

👉បើគាថា សូម្បី ១ ពាន់ ជាគាថាប្រកបដោយបទឥតប្រយោជន៍ (គាថានោះ ពុំប្រសើរឡើយ) បទនៃគាថាណា​​ សូម្បីតែ ១ បទដែលបុគ្គលស្តាប់ហើយស្ងប់រម្ងាប់បាន (បទនៃគាថានោះ) ឈ្មោះថា ប្រសើរជាង​ ។

៣.យោ  ច  គាថា  សតំ  ភាសេអនត្ថបទសញ្ហិតា
ឯកំ  ធម្មបទំ  សេយ្យោយំ  សុត្វា  ឧបសម្មតិ  ។

👉អ្នកណា គប្បីពោលគាថាមួយរយ ជាគាថា ប្រកបដោយបទឥតប្រយោជន៍ (គាថាដែលអ្នកនោះពោលហើយនោះ​ពុំប្រសើរឡើយ) បទនៃធម៌ណា សូម្បីតែ ១ បទដែលបុគ្គលស្តាប់ហើយស្ងប់រម្ងាប់បាន (ធម្មបទនោះ) ឈ្មោះ​ថា ប្រសើរជាង ។

៤.យោ  សហស្សំ  សហស្សេនអាហារេ  ច  អនិស្សិតោ
ឯកញ្ច  ជេយ្យមត្តានំស  វេ  សង្គាមជុត្តមោ  ។

👉អ្នកណា គប្បីឈ្នះពួកមនុស្សក្នុងសង្គ្រាមអស់មួយពាន់ៗ ដង (គឺមួយលាន) (អ្នកនោះមិនឈ្មោះថាជាអ្នកឈ្នះ​ដ៏ប្រសើរឡើយ) ចំណែកអ្នកណាឈ្នះខ្លួនឯងម្នាក់បាន អ្នកនោះឈ្មោះថា ជាមនុស្សខ្ពង់ខ្ពស់ គឺជាអ្នកច្បាំងដ៏​ពូកែក្រៃលែងក្នុងសង្គ្រាម ។

៥.អត្តា  ហវេ  ជិតំ  សេយ្យោ យា  ចាយំ  ឥតរា ​បជា
អត្តទន្តស្ស  បោសស្សនិច្ចំ  សញ្ញតចារិនោ  ។

👉ខ្លួនហ្នឹងឯងដែលបុគ្គលឈ្នះហើយ ប្រសើរជាង ចំណែកពួកសត្វក្រៅពីនេះ ដែលបុគ្គលឈ្នះហើយ មិនប្រសើរ​ឡើយ (ព្រោះ) កាលបើបុរសមានខ្លួនទូន្មានហើយ ជាអ្នកប្រព្រឹត្តសង្រួមជានិច្ច ។

៦.នេវ  ទេវោ  ន  គន្ធព្វោន  មារោ  សហ  ព្រហ្មុនោ
ជិតំ  អបជិតំ  កយិរាតថារូបស្ស  ជន្តុនោ  ។

👉ទេវតា គន្ធព្វ មារ ព្រមទាំងព្រហ្ម​មិនគប្បីធ្វើនូវជម្នះរបស់សត្វមានសភាពដូច្នោះឲ្យត្រឡប់ចាញ់វិញបានឡើយ ។

៧.មាសេ  មាសេ  សហស្សេនយោ  យជេថ  សតំ  សមំ
ឯកញ្ច  ភាវិតត្តានំ មុហុត្តមបិ  បូជយេ
សាយេវ  បូជនា  សេយ្យោយញ្ចេ  វស្សសតំ  ហុតំ  ។

👉អ្នកណាបូជា (លោកិយមហាជន) ដោយទ្រព្យមួយពាន់រាល់ៗ ខែ អស់ ១ រយឆ្នាំគត់ ចំណែកឯការបូជាចំពោះ​បុគ្គលដែលមានខ្លួនអប់រំហើយតែ ១ នាក់ សូម្បីតែមួយរំពេច ការបូជានោះឯងប្រសើរជាងការបូជារបស់អ្នកដែល​បូជាអស់ ១ រយឆ្នាំនោះ ការបូជាអស់ ១០០ ឆ្នាំ នឹងប្រសើរអ្វីទៅ ។

៨.យោ  ច  វស្សសតំ ​ ជន្តុអគ្គឹ  បរិចរេ  វនេ
ឯកញ្ច  ភាវិតត្តានំមុហុត្តមបិ  បូជយេ
សាយេវ  បូជនា  សេយ្យោយញ្ចេ  វស្សសតំ  ហុតំ  ។

👉ជនណាបម្រើភ្លើងក្នុងព្រៃអស់ ១០០ ឆ្នាំ ចំណែកឯការបូជាចំពោះបុគ្គលដែលមានខ្លួនអប់រំហើយ តែ ១ នាក់ សូម្បីតែមួយរំពេច ការបូជានោះឯង ប្រសើរជាងការបូជារបស់ជននោះ ការបូជាភ្លើងអស់ ១០០ ឆ្នាំ មិនប្រសើរ​ឡើយ ។

៩.យង្កិញ្ចិ  យិដ្ឋំ  វ  ហុតំ  វ  លោកេសំវច្ឆរំ  យជេថ  បុញ្ញបេក្ខោ
សព្វំបិ  តំ  ន  ចតុភាគមេតិអភិវាទនា  ឧជុគតេសុ  សេយ្យោ  ។

👉បុគ្គលអ្នកប្រាថ្នាបុណ្យ គប្បីបូជាគ្រឿងសក្ការបូជា ធំតូចណាមួយក្នុងលោកអស់មួយឆ្នាំ ការបូជាទាំងអស់នោះ​ឯង រមែងមិនដល់នូវចំណែកទី ៤ នៃការអភិវាទ ចំពោះលោកទាំងឡាយ ដែលប្រព្រឹត្តត្រង់ហើយ (ដូច្នេះការ​អភិវាទចំពោះបុគ្គលដែលមានដំណើរត្រង់ មានព្រះសោតាបន្នជាដើមឡើងទៅ) ប្រសើរជាង ។

១០.អភិវាទនសីលិស្សនិច្ចំ  វុឌ្ឍាបចាយិនោ
ចត្តារោ  ធម្មា  វឌ្ឍន្តិអាយុ  វណ្ណោ  សុខំ  ពលំ  ។

👉ធម៌ ៤ ប្រការ គឺ អាយុ ១ វណ្ណៈ ១ សុខៈ ១ ពលៈ ១ រមែងចម្រើនដល់អ្នកដែលមានសេចក្តីឱនកាយថ្វាយបង្គំជា​ប្រក្រតី មានសេចក្តីកោតក្រែង ដល់បុគ្គលដែលចម្រើនជាងខ្លួន អស់កាលជានិច្ច ។

១១.យោ  ច  វស្សសតំ  ជីវេទុស្សីលោ  អសមាហិតោ
ឯកាហំ  ជីវិតំ  សេយ្យោសីលវន្តស្ស  ឈាយិនោ  ។

👉បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សទ្រុស្តសីល មានចិត្តមិនបានតម្កល់ខ្ជាប់ ឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលមានសីល មានការពិនិត្យពិចារណា ជាប្រក្រតី ប្រសើរជាង (ការរស់នៅរបស់បុគ្គលនោះ) ។

១២.យោ  ច  វស្សសតំ  ជីវេទុប្បញ្ញោ  អសមាហិតោ
ឯកាហំ  ជីវិតំ  សេយ្យោបញ្ញវន្តស្ស  ឈាយិនោ  ។

👉បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សមិនមានប្រាជ្ញា មានចិត្តមិនបានតម្កល់ខ្ជាប់ ឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលមានប្រាជ្ញា មានការពិនិត្យពិចារណា ជាប្រក្រតី ប្រសើរជាង (ការរស់នៅរបស់បុគ្គលនោះ) ។

១៣.យោ  ច  វស្សសតំ  ជីវេកុសីតោ  ហីនវីរិយោ
ឯកាហំ  ជីវិតំ  សេយ្យោវីរិយំ  អារភតោ  ទឡ្ហំ ។

👉បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សខ្ជិល (មានចិត្តងុលងប់ក្នុងអកុសលវិតក្ក) មានព្យាយាម​ថោកថយ​ឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលមានប្រារព្ធនូវសេចក្តីព្យាយាមមាំមួន  ប្រសើរជាង (ការរស់នៅ​របស់បុគ្គលនោះ) ។

១៤.យោ  ច  វស្សសតំ  ជីវេអបស្សំ  ឧទយព្វយំ
ឯកាហំ  ជីវិតំ  សេយ្យោបស្សតោ  ឧទយព្វយំ  ។

👉បុគ្គលណា រស់នៅមួយរយឆ្នាំ មិនឃើញការកើតឡើងនិងការវិនាសទៅ (នៃបញ្ចក្ខន្ធ) ឯការរស់នៅសូម្បីតែមួយ​ថ្ងៃ របស់លោកដែលឃើញ ការកើតឡើង និងការវិនាសតៅ (នៃបញ្ចក្ខន្ធ) ប្រសើរជាង (ការរស់នៅរបស់បុគ្គល​នោះ) ។

១៥.យោ  ច  វស្សសតំ  ជីវេអបស្សំ  អមតំ  បទំ
ឯកាហំ  ជីវិតំ  សេយ្យោបស្សតោ  អមតំ  បទំ  ។

👉បុគ្គលណា រស់នៅមួយរយឆ្នាំ មិនឃើញអមតមហានិព្វាន ឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលឃើញ​អមតមហានិព្វានប្រសើរជាង (ការរស់នៅរបស់បុគ្គលនោះ) ។

១៦.យោ  ច  វស្សសតំ  ជីវេអបស្សំ  ធម្មមុត្តមំ
ឯកាហំ  ជីវិតំ  សេយ្យោបស្សតោ  ធម្មមុត្តមំ  ។

👉បុគ្គលណា រស់នៅមួយរយឆ្នាំ មិនឃើញធម៌ដ៏ខ្ពង់ខ្ពស់ (គឺលោកុត្តរធម៌ ៩ យ៉ាង) ឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលឃើញធម៌ដ៏ខ្ពង់ខ្ពស់ ប្រសើរជាង (ការរស់នៅរបស់បុគ្គលនោះ) ។

ចប់សហស្សវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ២៦

📘 ធម្មបទគាថាម្ភៃប្រាំមួយវគ្គ

📘១. យមកវគ្គ
📘២. អប្បមាទវគ្គ
📘៣-ចិត្តវគ្គ
📘៤. បុប្ផវគ្គ
📘៥. ពាលវគ្គ
📘៦. បណ្ឌិតវគ្គ
📘៧. អរហន្តវគ្គ
📘៨. សហស្សវគ្គ
📘៩. បាបវគ្គ
📘១០. ទណ្ឌវគ្គ
📘១១. ជរាវគ្គ
📘១២. អត្តវគ្គ
📘១៣. លោកវគ្គ
📘១៤. ពុទ្ធវគ្គ
📘១៥. សុខវគ្គ
📘១៦. បិយវគ្គ
📘១៧. កោធវគ្គ
📘១៨. មលវគ្គ
📘១៩. ធម្មដ្ឋវគ្គ
📘២០. មគ្គវគ្គ
📘២១. បកិណ្ណកវគ្គ
📘២២. និរយវគ្គ
📘២៣. នាគវគ្គ
📘២៤. តណ្ហាវគ្គ
📘២៥. ភិក្ខុវគ្គ
📘២៦. ព្រាហ្មណវគ្គ