៩. ចុឡកាលឧបាសក

អត្តវគ្គ

មាន១០រឿង – ១០គាថា

☸️៩. រឿង ចុឡកាលឧបាសក

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវចុឡកាលឧបាសក ។ រាត្រីថ្ងៃមួយ ឧបាសក បានទៅស្តាប់ព្រះធម៌ទេសនា ក្នុងព្រះវិហារ លុះព្រឹកឡើង គាត់បានចេញពីព្រះវិហារ ដើរសំដៅទៅកាន់ផ្ទះ របស់ខ្លួន ។ ក្នុងពេលជាមួយគ្នានោះ មានចោរមួយក្រុម បានរត់មក តាមផ្លូវនោះ ហើយបានបោះទ្រព្យដែលលួចនោះ នៅចំពោះមុខឧបាសកនោះ រួចហើយ ក៏បានរត់គេចខ្លួនបាត់ទៅ ។ ម្ចាស់ទ្រព្យ បានដេញតាមមក យ៉ាងប្រកិតៗ លុះឃើញទ្រព្យ របស់ខ្លួន នៅចំពោះមុខឧបាសកនោះហើយ ក៏សម្គាល់ ថា “ឧបាសកនេះ ជាចោរ” ហើយបានចាប់វាយធ្វើបាប យ៉ាងខ្លាំង ។

ពួកនាងទាសី ទៅដងទឹក បានឃើញយ៉ាងនេះហើយ ក៏ជួយប្រាប់ដល់ម្ចាស់ទ្រព្យថា “ឧបាសកនេះ មិនមែនជាចោរទេ គឺគាត់ជាមនុស្សល្អ” ហើយបានឲ្យដោះលែង ឲ្យបានរួចផុតពីសេចក្តីស្លាប់ ។ ភិក្ខុទាំងឡាយ បានដឹងរឿងនោះហើយ ក៏នាំគ្នាទៅក្រាបទូល ដល់ព្រះសាស្តា ។

ព្រះសាស្តាចារ្យទ្រង់សម្តែងធម្មីកថា ត្រាស់ព្រះគាថានេះថា ៖

៩.អត្តនា វ កតំ បាបំអត្តនា សំកិលិស្សតិ
អត្តនា អកតំ បាបំអត្តនា វ វិសុជ្ឈតិ
សុទ្ធិ អសុទ្ធិ បច្ចត្តំនាញ្ញោ អញ្ញំ វិសោធយេ ។

👉អ្នកធ្វើបាបខ្លួនឯង រមែងសៅហ្មងខ្លួនឯង អ្នកមិនធ្វើបាបខ្លួនឯង តែងបរិសុទ្ធស្អាតខ្លួនឯង សេចក្ដី​បរិសុទ្ធ​និង​មិន​បរិសុទ្ធជារបស់ចំពោះខ្លួន អ្នកដទៃនឹងធ្វើអ្នកដទៃ ឲ្យបរិសុទ្ធពុំបានឡើយ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១០

📜 ១២-អត្តវគ្គរឿង

📜១. ពោធិរាជកុមារ
📜២. ព្រះឧបនន្ទសាក្យបុត្រ
📜៣. ព្រះបធានិកតិស្សត្ថេរ
📜៤. មាតារបស់កុមារកស្សបៈ
📜៥. មហាកាលឧបាសក
📜៦. ភិក្ខុទេវទត្ត
📜៧. ការព្យាយាមបំបែកសង្ឃ
📜៨. ព្រះកាលត្ថេរ
📜៩. ចុឡកាលឧបាសក
📜១០. ព្រះឣត្តទត្ថត្ថេរ