៩. នន្ទិយឧបាសក

បិយវគ្គ

មាន៩រឿង – ១២គាថា

☸️៩. រឿង នន្ទិយឧបាសក

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវនន្ទិយឧបាសក ជាកូនរបស់ ជនឣ្នកមានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា គាត់ជាឣនុជាតបុត្រ ។ ពេលដែលមាតាបិតាធ្វើមរណកាលទៅហើយ នន្ទិយឧបាសកក៏បានឡើងជាមហាទានបតី ថ្វាយទានដល់ភិក្ខុសង្ឃ និង ឲ្យទានដល់ឣ្នកកំសត់ទុគ៌តក្រីក្រ ហើយកសាងសាលា ៤ មុខ មាន ៤ បន្ទប់ ក្នុងមហាវិហារ នាព្រៃឥសិបតនមិគទាយវ័នព្រមទាំងគ្រឿងសេនាសនៈ វេរប្រគេនព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយច្រួចទឹក លើព្រះហស្ត របស់ព្រះសាស្តា ។

ពេលនោះ ប្រាសាទទិព្វប្រកបដោយកែវ ៧ ប្រការ មានទំហំ ១២ យោជន៍ កំពស់ ១០០ យោជន៍ ពេញដោយនាងទេពធីតា បានកើតឡើង ក្នុងទេវលោក សម្រាប់នន្ទិយឧបាសកនោះ ។

សម័យមួយ ព្រះមហាមោគ្គល្លានត្ថេរ បាននិមន្តទៅកាន់ឋានទេវលោក ហើយឃើញប្រាសាទទិព្វនោះ ទើបសួរទេវបុត្រ ទាំងនោះ ថា “ប្រាសាទទិព្វនេះ ជារបស់ឣ្នកណា?” ។ ពួកទេវបុត្រ ឆ្លើយថា “ជារបស់នន្ទិយឧបាសក” ។ ចំណែកនាងទេពធីតា ដែលនៅចាំរក្សាប្រាសាទនោះ បានផ្តាំផ្ញើជាមួយនឹងព្រះថេរៈថា “សូមព្រះគុណម្ចាស់មេត្តាប្រាប់ ដល់នន្ទិយឧបាសក ឲ្យគាត់ឆាប់មកកើត ក្នុងទេវលោកនេះផង” ។

ព្រះមហាមោគ្គល្លាន លុះត្រឡប់មកកាន់មនុស្សលោកវិញេហីយ ក៏បានចូលទៅក្រាបទូលរឿងនេះ ថ្វាយដល់ព្រះសាស្តា ។

ព្រះបរមសាស្តាចារ្យ លុះទ្រង់ជ្រាបហើយ ទើបទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១១.ចិរប្បវាសឹ បុរិសំទូរតោ សោត្ថិមាគតំ
ញាតិមិត្តា សុហជ្ជា ចអភិនន្ទន្តិ អាគតំ ។

👉ពួកញាតិក្ដី មិត្រក្ដី សម្លាញ់ក្ដី រមែងត្រេកអរនឹងបុរស​ ដែលឃ្លាតគ្នាអស់កាលយូរមក​ អំពី​ចម្ងាយ​ ដោយសួស្ដី មកដល់ហើយ ។

១២.តថេវ កតបុញ្ញម្បិតថេវ កតបុញ្ញម្បិ
បុញ្ញានិ បដិគណ្ហន្តិបិយំ ញាតីវ អាគតំ ។

👉យ៉ាងណាមិញ បុណ្យទាំងឡាយ​ តែងទទួលបុគ្គលដែលបានធ្វើបុណ្យ​ ច្យុតអំពីមនុស្សនេះ ទៅ​កាន់​លោក​ខាង​មុខ ដូចញាតិទាំងឡាយ​ ទទួលបុរសជាទីស្រឡាញ់​ ទើបមកដល់ ដូច្នោះ​ឯង​ ។

ចប់បិយវគ្គ ទី ១៦

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ១៦-បិយវគ្គរឿង

📜១. តយោបព្វជិត
📜២. ឣញ្ញត្រកុដុម្ពី
📜៣. នាងវិសាខា
📜៤. ក្សត្រលិច្ឆវី
📜៥. ឣនិត្ថិគន្ធកុមារ
📜៦. ឣញ្ញត្រព្រាហ្មណ៍
📜៧. បញ្ចសតទារក
📜៨. ព្រះឣនាគាមិត្ថេរ
📜៩. នន្ទិយឧបាសក