៩. ព្រះធម្មិកត្ថេរ

បណ្ឌិតវគ្គ

មាន១១រឿង – ១៤គាថា

☸️៩. រឿង ព្រះធម្មិកត្ថេរ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះធម្មិកត្ថេរ ។ កាលដែលលោកនៅជាគ្រហស្ថ, ជាឧបាសកម្នាក់ដែលមានសទ្ធាជ្រះថ្លា យ៉ាងខ្លាំង ក្នុងព្រះពុទ្ធសាសនា ប្រាថ្នាចង់បួសជាភិក្ខុ ហើយក៏បានប្រឹក្សាជាមួយនឹងភរិយា របស់ខ្លួន ។ ភរិយា មិនចង់ឲ្យទៅបួសទេ បាននិយាយប្រាប់ ថា “សូមបងកុំឣាលទៅបួសឣី ចាំឲ្យកូនយើង ក្នុងផ្ទៃប្រសូតមកសិន” ។ លុះដល់ទារក ប្រសូតមកហើយ, ភរិយា បានប្រាប់ស្វាមីទៀត ថា “សូមបងរង់ចាំឲ្យកូនតូចនេះ ចេះដើរបន្តិចសិន ចាំទៅបួសចុះ” ។ ឧបាសក ឃើញដូចជាគ្មានបានការសោះ ទើប លួចរត់ទៅបួសជាភិក្ខុ ខំព្យាយាម បំពេញសមណធម៌ រហូតដល់បានសម្រេចព្រះឣរហត្តផល ។

ចំណែកភរិយានៅម្នាក់ឯងពុំបាន ក៏ចូលទៅបួសជាភិក្ខុនី ក្នុងព្រះពុទ្ធសាសនា ហើយបានសម្រេចព្រះឣរហត្តផលដូចគ្នាដែរ ។

ភិក្ខុទាំងឡាយ ប្រជុំគ្នានិយាយរឿងព្រះធម្មិកត្ថេរ ។

ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៩.ន អត្តហេតុ ន បរស្ស ហេតុន បុត្តមិច្ឆេ ន ធនំ ន រដ្ឋំ
ន ឥច្ឆេយ្យ  អធម្មេន សមិទ្ធិមត្តនោស សីលវា បញ្ញវា ធម្មិកោ សិយា ។

👉បណ្ឌិតមិនគួរធ្វើអាក្រក់ ព្រោះហេតុនៃខ្លួន មិនគួរធ្វើអាក្រក់ ព្រោះហេតុនៃអ្នកដទៃ មិនគួរប្រាថ្នាកូន មិនគួរ​ប្រាថ្នាទ្រព្យ មិនគួរប្រាថ្នារដ្ឋ មិនគួរប្រាថ្នាសេចក្តីសម្រេចដើម្បីខ្លួន ដោយហេតុមិនមែនជាធម៌ឡើយ លោកគួរ​​ជាអ្នកមានសីល មានប្រាជ្ញាប្រកបដោយធម៌ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១១

📜 ០៦-បណ្ឌិតវគ្គរឿង

📜១. ព្រះរាធត្ថេរ
📜២. ឣស្សជ្ជិបុនព្វសុកភិក្ខុ
📜៣. ព្រះឆន្នត្ថេរ
📜៤. ព្រះមហាកប្បិនត្ថេរ
📜៥. បណ្ឌិតសាមណេរ
📜៦. ព្រះលកុណ្តកភទ្ទិយៈ
📜៧. មាតានាងកាណា
📜៨. បញ្ចសតភិក្ខុ
📜៩. ព្រះធម្មិកត្ថេរ
📜១០. ធម្មស្សវនៈ
📜១១. ឣាគន្តុកភិក្ខុ