ធម្មដ្ឋវគ្គ
មាន១០រឿង – ១៧គាថា
☸️៩. រឿង ឣរិយពាលិសិតៈ
ព្រះសាស្តា ទ្រង់ប្រារឰឣ្នកចងសន្ទូចម្នាក់ ឈ្មោះឣរិយៈ ។ ព្រះឣង្គ ទតព្រះនេត្រឃើញនូវឧបនិស្ស័យនៃសោតាបត្តិផល របស់ ឣរិយៈនោះ ទើបយាងទៅទៅរកគាត់ ហើយទ្រង់ត្រាស់សួរ ថា “តើឣ្នកឈ្មោះអ្វី?” ។ ឣរិយៈនោះ ក្រាបទូលថា “ខ្ញុំព្រះករុណា ឈ្មោះ ឣរិយៈ” ។ ព្រះឣង្គទ្រង់ត្រាស់ថា “បុគ្គលដែលសម្លាប់សត្វមានជីវិត មិនឈ្មោះថា ឣរិយៈទេ ឣ្នកដែលមិនសម្លាប់សត្វមានជីវិត ទើបឈ្មោះថា ឣរិយៈ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ១៥. | ន តេន អរិយោ ហោតិ | យេន បាណានិ ហឹសតិ |
| អហឹសា សព្វបាណានំ | អរិយោតិ បវុច្ចតិ ។ |
👉បុគ្គលបៀតបៀនសត្វទាំងឡាយ ដោយហេតុណា មិនបានឈ្មោះថា ជាអរិយៈ ដោយហេតុនោះទេ បុគ្គលដែលតថាគតហៅថា អរិយៈ ព្រោះមិនបៀតបៀនសត្វទាំងពួង ។
