កម្មដ្ឋាន៤០

កម្មដ្ឋាន៤០កម្មដ្ឋាន ៤០ គឺ កសិណ ១០ អសុភ ១០ អនុស្សតិ ១០ ព្រហ្មវិហារ ៤ អារុប្ប ៤ សញ្ញា ១ វវដ្ឋាន ១ រួមជា ៤០។

កសិណ ១០
  1. បឋវីកសិណ យកដីធ្វើជាវង់កសិណ។
  2. អាបោកសិណ យកទឹកធ្វើជាវង់កសិណ។
  3. តេជោកសិណ យកភ្លើងធ្វើជាវង់កសិណ។
  4. វាយោកសិណ យកខ្យល់ធ្វើជាកសិណ។
  5. នីលកសិណ យកវត្ថុមានពណ៌ខៀវជាកសិណ។
  6. បីតកសិណ យកវត្ថុមានពណ៌លឿងជាកសិណ។
  7. លោហិតកសិណ យកវត្ថុមានពណ៌ក្រហមជាកសិណ។
  8. ឱទាតកសិណ យកវត្ថុមានពណ៌សជាកសិណ។
  9. អាកាសកសិណ យកអាកាសដែលកំណត់ទុកជាកសិណ។
  10. អាលោកកសិណ យកពន្លឺជាកសិណ។
អសុភ ១០
  1. ឧទ្ធុមាតក អសុភហើមពោរពងឡើង។
  2. វិនីលក អសុភហើមមានពណ៌ខៀវដោយច្រើន។
  3. វិបុព្វក អសុភហើមមានខ្ទុះហូរទៅក្នុងខាងលើ ខាងក្រោម។
  4. វិច្ឆិទ្ទក អសុភដែលគេកាត់ដាច់ពាក់កណ្តាលខ្លួន។
  5. វិក្ខាយិតក អសុភដែលសត្វខាំកកេរស៊ីមានសំណាមរលុះរលាយផ្សេងៗ។
  6. វិក្ខិត្តក អសុភដែលគេកាត់ដាច់ចេញពីគ្នាជាកំណាត់ៗ រាត់រាយទៅផ្សេងៗ។
  7. ហតវិក្ខិត្តក អសុភដែលគេកាប់សាប់មានស្នាមសាំរវាម។
  8. លោហិតក អសុភត្រូវប្រហារមានឈាមហូរស្រោចស្រប។
  9. បុឡូវក អសុភមានដង្កូវចុះហូរចេញតាមទ្វារទាំង ៩។
  10. អដ្ឋិក អសុភមានតែរាងឆ្អឹងរាត់រាយខ្ចាត់ខ្ចាយទៅផ្សេងៗ។
អនុស្សតិ ១០
  1. ពុទ្ធានុស្សតិ សេចក្តីរលឹករឿយៗ មានពុទ្ធគុណជាអារម្មណ៍។
  2. ធម្មានុស្សតិ សេចក្តីរលឹករឿយៗ មានធម្មគុណជាអារម្មណ៍។
  3. សង្ឃានុស្សតិ សេចក្តីរលឹករឿយៗ មានសង្ឃគុណជាអារម្មណ៍។
  4. សីលានុស្សតិ សេចក្តីរលឹករឿយៗ មានសីលជាអារម្មណ៍។
  5. ចាគានុស្សតិ សេចក្តីរលឹករឿយៗ មានចាគគុណជាអារម្មណ៍។
  6. ទេវតានុស្សតិ សេចក្តីរលឹករឿយៗ មានសទ្ធាទិគុណរបស់ទេវតា និងសទ្ធាទិគុណ​របស់​ខ្លួន​ជា​អារម្មណ៍។
  7. មរណានុស្សតិ សេចក្តីរលឹករឿយៗ មានសេចក្តីស្លាប់ជាអារម្មណ៍។
  8. កាយគតាសតិ សេចក្តីរលឹកតាំងចុះក្នុងកាយ មានកោដ្ឋាសនិមិត្ត [និមិត្តរបស់​ចំណែក​នៃ​អាការៈ​ទាំង ៣២ មានសក់ជាដើម។] នៃអាការៈ មានសក់ជាដើមជាអារម្មណ៍។
  9. អានាបានស្សតិ សេចក្តីរលឹក មានអស្សាសបស្សាសនិមិត្ត [និមិត្តរបស់ខ្យល់​ដង្ហើម​ចេញ​ចូល។] ជាអារម្មណ៍។
  10. ឧបសមានុស្សតិ សេចក្តីរលឹករឿយៗ មានគុណរបស់ព្រះនិព្វានដែល​ជាទីរម្ងាប់​នូវទុក្ខ​ទាំង​ពួងជាអារម្មណ៍។
ព្រហ្មវិហារ ៤
  1. មេត្តា ផ្សាយមេត្តាដល់សព្វសត្វទាំងអស់។
  2. ករុណា ផ្សាយករុណាដល់សព្វសត្វទាំងអស់។
  3. មុទិតា ផ្សាយមុទិតាដល់សព្វសត្វទាំងអស់។
  4. ឧបេក្ខា ផ្សាយឧបេក្ខាដល់សព្វសត្វទាំងអស់។
អារុប្ប ៤
  1. អាកាសនញ្ចាយតនៈ យកអាកាសក្នុងបដិភាគនិមិត្ត ដែលកើតអំពីកសិណ ៩ លើក​អាកាសកសិណ​ចេញ ដែលមិនមានទីបំផុតជាអារម្មណ៍។
  2. វិញ្ញាណញ្ចាយតនៈ ស្រាវយកអរូបវិញ្ញាណទី១ ដែលផ្សាយទៅមិនមាន​ទីបំផុត​មក​ជា​អារម្មណ៍។
  3. អាកិញ្ចញ្ញាយតនៈ កំណត់យកអរូបវិញ្ញាណទី១ ដែលផ្សាយទៅមិនមាន​កង្វល់តិច​តួច​មក​ជាអារម្មណ៍។
  4. នេវសញ្ញានាសញ្ញាយតនៈ កំណត់យកសេចក្តីល្អិតរបស់អរូបវិញ្ញាណទី២ ដែល​មាន​ស្ទើរ​តែនឹងមិនមានមកជាអារម្មណ៍។
សញ្ញា ១

សញ្ញានោះ សំដៅយក អាហារេបដិកូលសញ្ញា ដែលយោគាវចរពិចារណា​អាហារ​ដោយ​បដិកូល។

វវដ្ឋាន ១

វវដ្ឋាននោះ សំដៅយកចតុធាតុវវដ្ឋាន ដែលព្រះយោគាវចរពិចារណាកំណត់ធាតុទាំង ៤ ក្នុង​ករជកាយ។

រួមទាំងអស់ ត្រូវជាកម្មដ្ឋាន ៤០។

👉ប្រភពៈ វិបស្សនាធុរៈ

កំពុងផ្ទុកប្រតិទិនខ្មែរ...

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៣៨

📝 វិបស្សនាធុរៈ

📝កថាវត្ថុ១០
📝កម្មដ្ឋាន៤០
📝កម្មបថ១០
📝កសិណ១០
📝កាយគតាសតិ
📝គោចរ ៣ យ៉ាង
📝ចរិត៦យ៉ាង
📝ជំនួញខុស ៥ប្រការ
📝តិរច្ឆានវិជ្ជា
📝តួវិបស្សនាបញ្ញា
📝ត្រៃលក្ខណ៍
📝ទោសនៃសីលវិបត្តិ
📝ធុតង្គ
📝និមិត្តរបស់កម្មដ្ឋាន
📝បច្ចយសន្និស្សិតសីល
📝បច្ចវេក្ខណៈ១៦
📝បរិញ្ញា ៣
📝បរិភោគ៤យ៉ាង
📝បលិពោធ ១០យ៉ាង
📝បាបធម៌ ៥ យ៉ាង
📝បុញ្ញកិរិយាវត្ថុ
📝ពោធិបក្ខិយធម៌
📝ព្រហ្មវិហារធម៌៤
📝ភិក្ខុសីល
📝មេថុនសំយោគ
📝វសី ៥យ៉ាង
📝សង្ខារ
📝សង្ឃគុណ
📝សិក្ខាបទ៦
📝សីលរបស់គ្រហស្ថ
📝សីលរបស់​សាមណេរ
📝សុទ្ធិកថា
📝សំវរធម៌
📝អនុស្សតិ១០
📝អសុភ១០
📝អានាបានស្សតិកម្មដ្ឋាន
📝អារុប្ប៤
📝អាហារេបដិកូលសញ្ញា