អានកំណាព្យ “ច្បាប់ប្រដៅជនប្រុសស្រី” និពន្ធដោយៈ| បណ្ឌិត អ៊ូ ចុង
សម្លេងភ្ជាប់មកពីយូធូប
កំណាព្យបណ្ឌិត អ៊ូ ចុង
🔸បណ្ឌិត អ៊ូ ចុង ជាអតីតកវីកំណាព្យដ៏ល្បីឈ្មោះមួយរូបរបស់ប្រទេសកម្ពុជា ។ គាត់ជាកូនទីប្រាំរបស់ព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ ។ យោងតាមឯកសារចាស់បានចារថា លោកតាក្រម ង៉ុយមានកូនចំនួន ៦នាក់ សុទ្ធតែប្រុសមានឈ្មោះថា ដួង ចេង ចា ចិន ចុង និងចេវ ។ តាមការតំណាលប្រាប់ថារបស់លោកតាជិម លិន កើតនៅឆ្នាំ១៩៣៨ ត្រូវជាក្មួយប្រសារបស់លោកតា អ៊ូ ចុង បានឲ្យដឹងថា លោកតា អ៊ូ ចុង បានស្លាប់នៅចន្លោះទស្សវត្សរ៍ឆ្នាំ១៩៤០ ហើយបានបន្សាល់ទុកកូនចំនួន ៤ នាក់ គឺប្រុសចំនួន ៣នាក់គឺឈ្មោះ អ៊ូ ម៉ឺន អ៊ូ ម៉ុន អ៊ូ មឿន និងស្រីម្នាក់ឈ្មោះ អ៊ូ កាទុយ ។ រហូតមកដល់ពេលនេះ គ្មានកូនណាម្នាក់នៅរស់ឡើយ ។
🔸លោក អ៊ូ ចុងមានមាឌធំ សម្បុរស ហើយខ្ពស់ ។ គាត់មានរូបរាង និងអត្តសញ្ញាណដូចឪពុកលោកដែរគឺកាត់សក់បះច្រូងទៅលើ ចូលចិត្តពាក់អាវស កកុដឡេវធំ និងស្លៀកផាមួងពេលមានពិធីបុណ្យទានម្តងៗ ចំណែកនៅផ្ទះវិញគាត់ចូលចិត្តពាក់ហើយស្លៀកខោខ្លី ។
🔸អត្ថបទកំណាព្យរបស់គាត់ ត្រូវបានបោះពុម្ពជាសៀវភៅ ដែលមានមាតិកាដូចជា ច្បាប់គោរពមាតាបិតា ពុទ្ធប្បវត្តិ និងដំបូន្មានផ្សេងៗ ។ ប្រហែលក្នុងឆ្នាំ២០០០ លោកព្រឹទ្ធាចារ្យភិរម្យ ប្រាជ្ញ ឈួន បានច្រៀងជាចម្រៀងចាប៉ីដងវែង នូវច្បាប់បណ្ឌិត អ៊ូ ចុងនេះយ៉ាងពីរោះក្បោះក្បាយ ។
🔸នៅក្នុងចម្រៀងកំណាព្យចាប៉ីដងវែង ច្បាប់បណ្ឌិត អ៊ូ ចុង នេះ មានតែបីចំណងជើងទេគឺ ច្បាប់គោរពមាតាបិតា (បទកាកគតិ) ១ កិរិយាចិញ្ចិមជីវិតដោយកម្រ (បទព្រហ្មគិត) ១ និង ដំបូន្មានគ្រហស្ថ (បទព្រហ្មគិត) ១ ។ ច្បាប់ក្រមទាំងបីនេះមានដាក់ជូន នៅក្នុងអត្ថបទខាងក្រោម ។ ដូច្នេះ លោកអ្នកអាចស្ដាប់បណ្ដើរផ្ទៀងផ្ទាត់អត្ថបទបណ្ដើរ ហើយនៅផ្នែកខាងក្រោមបំផុតនៃអត្ថបទនេះមានភ្ជាប់តំណ សម្រាប់ទាញយកសៀវភៅ បណ្ឌិត អ៊ូ ចុង ទាំងស្រុងផងដែរ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
🕮 ចំនួនអត្ថបទមាន: ៥
📝 ភិរម្យភាសាអ៊ូ ហៅ ង៉ុយ


👉ច្បាប់ក្រមង៉ុយក៏ត្រូវបានបោះពុម្ពផ្សាយ ដោយពុទ្ធសាសនបណ្ឌិត្យ ក្នុង ព.ស.២៥១៦ / គ.ស.១៩៧២ ដែលបានប្រមូលចងក្រងស្នាដៃរបស់គាត់មានដូចជា៖
- ច្បាប់ល្បើកថ្មី (ជាបទកាកគតិ-ឆ្នាំ១៩២២)
- ច្បាប់កេរកាលថ្មី (ជាបទព្រហ្មគីតិ-ឆ្នាំ១៩២២)
- សេចក្ដីរំលឹកដាស់តឿន (ជាបទពាក្យ៧-ឆ្នាំ១៩៣១)
- ពាក្យកាព្យប្រដៅជនប្រុសស្រី (ជាបទពាក្យ៧- មិនដឹងកាលបរិច្ឆេទ, អាចក្នុងឆ្នាំ១៩៣៥ ព្រោះថាស្នាដៃទី៥)
- បណ្ដាំក្រមង៉ុយ (ជាបទព្រហ្មគីតិ- ក្នុងរវាងឆ្នាំ១៩៣៥)
👉ច្បាប់គោរពមាតាបិតា និង កិរិយាចិញ្ចិមជីវិតដោយកម្រ (កំណាព្យ បណ្ឌិត អ៊ូ ចុង)
អ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ ១៨៦៥ – ១៩៣៦