រដូវខ្មែរ

យល់ដឹងអំពីរដូវ

👉រដូវខ្មែរមាន ៣ យ៉ាងគឺ៖

  1. វស្សានរដូវ គិតតាំងអំពីថ្ងៃ ១រោច ខែអាសាឍរហូតដល់ថ្ងៃ ១៥កើតខែកក្តិត(វស្សានរដូវ)។
  2. ហេមន្តរដូវ គិតតាំងអំពីថ្ងៃ ១ រោច ខែកត្តិក រហូតដល់ថ្ងៃ ១ ៥កើត ខែផល្គុន (រដូវរំហើយ)។
  3. គិម្ហរដូវ គឺគិតតាំងអំពីថ្ងៃ ១ រោច ខែផល្គុន រហូតទៅដល់ថ្ងៃ ១៥ កើត ខែអាសាឍ(រដូវក្តៅ)។

👉រដូវមាន ៦ យ៉ាងទៀត

  1. ហេមន្តរដូវ គឺគិតពីថ្ងៃ ១ រោច ខែកត្តិក រហូតដល់ថ្ងៃ ១៥កើត ខែបុស្ស (រដូវសន្សើម)។
  2. សិសិររដូវ គឺគិតពីថ្ងៃ ១រោច ខែបុស្ស រហូតដល់ថ្ងៃ ១៥កើត ខែផល្គុន (រដូវរងារ ឬ រដូវត្រជាក់)។
  3. វស្សានរដូវ គឺគិតតាំងអំពីថ្ងៃ ១រោច ខែផល្គុន រហូតដល់ថ្ងៃ ១៥កើត ខែពិសាខ)
  4. គិម្ហរដូវ គឺគិតតាំងអំពីថ្ងៃ ១រោច ខែពិសាខ រហូតដល់ថ្ងៃ ១៥កើត ខែអាសាឍ។
  5. វស្សានរដូវ គឺគិតតាំងអំពីថ្ងៃ ១រោច ខែអាសាឍ រហូតដល់ថ្ងៃ១៥ កើត ខែភទ្របទ។
  6. សរទរដូវ គឺគិតអំពីថ្ងៃ ១រោច ខែភទ្របទ រហូតដល់ថ្ងៃ ១៥កើត ខែកត្តិក (រដូវមានខ្យល់ ភ្លៀង ធ្លាក់ទឹកសន្សើម) ។

👉រដូវអឺរ៉ុប មាន ៤ គឺ៖

  1. Spring ( និទាឃរដូវ) រដូវឈើលាស់ (គឺផ្ការីក)។
  2. Summer (រដូវក្តៅ) ផ្លែឈើទុំ ។
  3. Autumn or Fall (រដូវស្លឹកឈើជ្រុះ) រដូវភ្លៀង
  4. Winter (រដូវធ្លាក់ព្រិល) រដូវរងារ (សិសិររដូវ)
កំពុងផ្ទុកប្រតិទិនខ្មែរ...

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

💡 យល់ដឹង!

💡នំអន្សម
💡បុណ្យចូលព្រះវស្សា
💡មាឃបូជា
💡រដូវខ្មែរ
💡វិសាខបូជា

🫅 ប្រាសាទខ្មែរ

🫅គ្រឿង​បញ្ចុះ​ក្នុង​ប្រាសាទ
🫅ប្រភេទចម្លាក់ខ្មែរ
🫅ប្រភេទប្រាសាទ
🫅ផ្ទាំង​ចម្លាក់​ទេព​ប្រាំបួន​អង្គ
🫅រចនាសម្ព័ន្ធប្រាសាទ
🫅វិវត្តន៍ចម្លាក់ខ្មែរ
🫅សំណង់ប្រាសាទខ្មែរ