១០. ព្រះនង្គលកូដត្ថេរ

ភិក្ខុវគ្គ

មាន១២រឿង – ២៣គាថា

☸️១០. រឿង ព្រះនង្គលកូដត្ថេរ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះនង្គលកូដត្ថេរ ។ ព្រះថេរៈរូបនេះ កាលពីនៅជាគ្រហស្ថ ជាឣ្នកក្រីក្រលំបាកខ្លាំងណាស់ ស្លៀកពាក់ខោឣាវដាច់ដាច ដើរស៊ីឈ្នួលគេមកចិញ្ចឹមជីវិត, ថ្ងៃមួយ បានឃើញទោស ក្នុងឃរាវាស ក៏បានចូលទៅបួស ក្នុងព្រះពុទ្ធសាសនា តែបានទុកដាក់នង្គ័ល និង សំពត់ឣាវ ដែលចាស់ដាច់ដាចនោះ យ៉ាងល្អ ក្នុងទីកន្លែងមួយ, កាលបើសេចក្តីឣន្ទះឣន្ទែងចង់សឹក កើតឡើងហើយ ក៏ទៅមើលនង្គ័ល និង សំពត់ខោឣាវ ដែលខ្លួនបានទុក ក្នុងទីនោះ ហើយបានទូន្មានខ្លួន រហូតដល់បាត់សេចក្តីឣន្ទះឣន្ទែងចង់សឹក ស្រេចហើយ ទើបត្រឡប់មកវិញ ។

ភិក្ខុទាំងឡាយ បានឃើញយ៉ាងនេះហើយ ក៏នាំគ្នាទៅសួរព្រះថេរៈ ថា “ហេតុអ្វីបានជាលោកឯង និមន្តទៅកន្លែងនោះ ញឹកញាប់ម៉្លេះ?” ។ ព្រះថេរៈ បានឆ្លើយថា “ខ្ញុំទៅរកលោកឣាចារ្យរបស់ខ្ញុំ” ។

ក្រោយមក ព្រះសន្តកាយត្ថេរ បានសម្រេចនូវឣរហត្តផល ហើយមិនបាននិមន្តទៅកន្លែងនោះទៀតទេ ។ ភិក្ខុទាំងឡាយ បានសួរព្រះថេរៈ ទៀតថា “ហេតុអ្វីបានជាលោកឯង មិននិមន្តទៅរកលោកឣាចារ្យ ដូចជាកាលពីមុនទៀត?” ។ ព្រះថេរៈ បានឆ្លើយថា “ឥឡូវនេះ ខ្ញុំ ឈប់ជាប់ជំពាក់ ជាមួយនឹងលោកឣាចារ្យនោះ ទៀតហើយ សេចក្តីជាប់ជំពាក់នោះ ខ្ញុំ ក៏បានកាត់ផ្តាច់ចោលឣស់ហើយ” ។

ភិក្ខុទាំងឡាយ បានចោទព្រះថេរៈ ថា “ព្រះថេរៈ ពោលឣួតនូវព្រះឣរហត្តផល” ហើយបានចូលទៅក្រាបទូលដល់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់ត្រាស់ធានា ថា “ព្រះសន្តកាយត្ថេរ បាន ពោលត្រឹមត្រូវហើយ” ស្រេចហើយ ទ្រង់ត្រាស់ព្រះគាថានេះ ថា ៖ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះសន្តកាយត្ថេរ ។ ព្រះថេរៈ ជាឣ្នកមានកាយស្ងប់ មានមារយាទដ៏ត្រឹមត្រូវល្អ ព្រោះនិស្ស័យធ្លាប់បានកើតជារាជសីហ៍ ។ ធម្មតារាជសីហ៍ មុននឹងដេក តែងតែកំណត់ឣាការនៃកាយ លុះក្រោកឡើង ដឹងឣាការនោះខុសធម្មតា ក្នុងពេលដេកលក់ ទើបបានដាស់តឿនទូន្មានខ្លួនឯង ថា “នេះមិនសមគួរទេ” បើឃើញនូវឣាការនៃកាយនៅជាប្រក្រតី ទើបក្រោកឡើង ស្រែកបន្លឺសីហនាទ ៣ ដង ហើយទៅស្វែងរកចំណី តាមសេចក្តីត្រូវការ ។ ភិក្ខុទាំងឡាយ បានឃើញនូវកាយសមាចារ របស់ព្រះថេរៈហើយ ទើបទៅក្រាបទូលដល់ព្រះសាស្តា ។ ព្រះសាស្តាទ្រង់ត្រាស់ទូន្មានដល់ពួកភិក្ខុទាំងនោះ ឲ្យយកធ្វើជាគំរូតាមព្រះសន្តកាយត្ថេរ ហើយត្រាស់នូវព្រះគាថានេះថា ៖

២០.អត្តនា ចោទយត្តានំបដិមំសេតមត្តនា
សោ អត្តគុត្តោ សតិមាសុខំ ភិក្ខុ វិហាហិសិ ។

👉អ្នកចូរដាស់តឿនខ្លួនឯង​ ដោយខ្លួនឯង ចូរពិនិត្យខ្លួន​ ដោយខ្លួនឯង​ ម្នាលភិក្ខុ អ្នកនោះ​ បើមានស្មារតី រក្សា​ខ្លួន​ទុក​ហើយ នឹងនៅជាសុខ ។

២១.អត្តា ហិ អត្តនោ នាថោអត្តាវ អត្តនោ គតិ
តស្មា សំយម អត្តានំអស្សំ ភទ្រំវ វាណិជោ ។

👉មែនពិត​ ខ្លួនជាទីពឹងរបស់ខ្លួន ខ្លួនឯង​ ជាគតិរបស់ខ្លួន ព្រោះហេតុនោះ​ អ្នកចូររវាំងខ្លួន ដូច​ពាណិជ​រវាំង​សេះ​ដ៏​ល្អ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ២៥-ភិក្ខុវគ្គរឿង

📜១. បញ្ចភិក្ខុ
📜២. ភិក្ខុសម្លាប់ហង្ស
📜៣. កោកាលិកភិក្ខុ
📜៤. ព្រះធម្មារាមត្ថេរ
📜៥. ឣញ្ញត្រវិបក្ខកភិក្ខុ
📜៦. បញ្ចគ្គទាយកព្រាហ្មណ៍
📜៧. សម្ពហុលភិក្ខុ
📜៨. ភិក្ខុប្រាំរយរូប
📜៩. ព្រះសន្តកាយត្ថេរ
📜១០. ព្រះនង្គលកូដត្ថេរ
📜១១. ព្រះវក្កលិត្ថេរ
📜១២. សុមនសាមណេរ