១៩. ធម្មដ្ឋវគ្គ

☸️១៩. ធម្មដ្ឋវគ្គ មាន​ ១៧ គាថា
១.ន តេន ហោតិ ធម្មដ្ឋោយេនត្ថំ សហសា នយេ
យោ ច អត្ថំ អនត្ថញ្ចឧភោ និច្ឆេយ្យ បណ្ឌិតោ ។

👉បុគ្គលកាត់សេចក្ដីដោយអាក្រក់ ដោយសារហេតុណា ឈ្មោះថា​ ជាអ្នកតាំងនៅក្នុងធម៌ ដោយ​ហេតុ​នោះ មិន​ទាន់​បាន​ទេ​ លុះត្រាតែបុគ្គលណា ជាបណ្ឌិតកាត់សេចក្ដីទាំងពីរ ។

២.អសាហសេន ធម្មេនសមេន នយតី បរេ
ធម្មស្ស គុត្តោ មេធាវីធម្មដ្ឋោតិ បវុច្ចតិ ។

👉គឺសេចក្ដី​ពិត និង​សេចក្ដីមិនពិត ណែនាំជនទាំងឡាយដទៃ​ ដោយមិនអាក្រក់ ដោយសារធម៌តាមសមគួរ ( ដល់​ទោស )​ បុគ្គលនោះ​ ឈ្មោះថា​ ជាអ្នកមានប្រាជ្ញា រក្សាធម៌ ទើបហៅថា អ្នកតាំងនៅក្នុងធម៌ ។

៣.ន តេន បណ្ឌិតោ ហោតិយាវតា ពហុ ភាសតិ
ខេមី អវេរី អភយោបណ្ឌិតោតិ បវុច្ចតិ ។

👉បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណា​ ឈ្មោះថា​ ជាបណ្ឌិត ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណោះ មិន​ទាន់​បានទេ​ លុះត្រាតែបុគ្គលដែលមានសេចក្ដីក្សេម មិនមានពៀរ មិនមានភ័យ ទើបហៅថា​ បណ្ឌិតបាន ។

៤.ន តាវតា ធម្មធរោយាវតា ពហុ ភាសតិ
យោ ច អប្បម្បិ សុត្វានធម្មំ កាយេន បស្សតិ
ស វេ ធម្មធរោ ហោតិយោ ធម្មំ នប្បមជ្ជតិ ។

👉បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណោះ​ ឈ្មោះថា​ ជាអ្នកទ្រទ្រង់ធម៌ ដោយ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណោះ​មិនទាន់បានទេ​ លុះត្រាតែបុគ្គលណា ស្ដាប់ពុទ្ធវចនៈសូម្បីមាន​ប្រមាណ​តិច​ ហើយឃើញ​ធម៌​ដោយ​នាមកាយ​គឺចិត្តបាន​ បុគ្គលនោះ​ ទើបឈ្មោះថា​ ​ជាអ្នក​ទ្រ​ទ្រង់​ធម៌ បុគ្គលណា មិន​មើល​ងាយ​ធម៌​បុគ្គល​នោះ​ឯង​ឈ្មោះថា​ ជាអ្នកទ្រទ្រង់ធម៌ ។

៥.ន តេន ថេរោ សោ ហោតិយេនស្ស បលិតំ សិរោ
បរិបក្កោ វយោ តស្សមោឃជិណ្ណោតិ វុច្ចតិ ។

👉បុគ្គលមានក្បាលស្កូវហើយ ដោយហេតុណា ឈ្មោះថា​ ជាថេរៈ​ ដោយហេតុនោះមិនទាន់បាន​ទេ​ វ័យ​របស់​បុគ្គល​នោះ​ចាស់ជ្រុលហើយ ហៅថា ចាស់ជាមោឃៈ ។

៦.យម្ហិ សច្ចញ្ច ធម្មោ ចអហឹសា សញ្ញមោ ទមោ
ស វេ វន្តមលោ ធីរោថេរោឥតិ បវុច្ចតិ ។

👉លុះត្រាតែសច្ចៈផង ធម៌ផង ការមិនបៀតបៀនផង ការសង្រួមផង​ ការទូន្មានខ្លួនឯងផង មាន​ក្នុង​បុគ្គល​ណា​ បុគ្គល​នោះឯង​ ជាអ្នកមានមន្ទិលខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា​ ទើបហៅថា ថេរៈ ។

៧.ន វាក្ករណមត្តេនវណ្ណបោក្ខរតាយ វា
សាធុរូបោ នរោ ហោតិឥស្សុកី មច្ឆរី សឋោ ។

👉បុគ្គលមានសេចក្ដីឫស្យា មានសេចក្ដីកំណាញ់ ជាអ្នកអួតអាង​ ឈ្មោះថា​ ជាមនុស្សល្អ ដោយ​ហេតុ​ត្រឹម​តែ​ធ្វើ​ការ​និយាយ​ពាក្យល្អ ។

៨.យស្ស ចេតំ សមុច្ឆិន្នំមូលឃច្ចំ សមូហតំ
ស វន្តទោសោ មេធាវីសាធុរូបោតិ វុច្ចតិ ។

👉លុះត្រាតែទោសជាតិ មានឫស្យាជាដើមនេះ​ បុគ្គលណា​ បានផ្ដាច់ផ្ដិលដកឡើង​ ធ្វើឲ្យមានឫស​គល់​ដាច់​ហើយ​ បុគ្គល​នោះ​ ជាអ្នកមានទោសខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា​ ទើបហៅថា​ ​ជាមនុស្សល្អបាន ។

៩.ន មុណ្ឌកេន សមណោអព្វតោ អលិកំ ភណំ
ឥច្ឆាលោភសមាបន្នោសមណោ កឹ ភវិស្សតិ ។

👉បុគ្គលមិនបានឈ្មោះថា​ ជាសមណៈ​​ ដោយភាពជាអ្នកមានក្បាលត្រងោលទេ បុគ្គលអ្នកមិន​មាន​សីលវ័ត​ និង​ធុតង្គវត្ត ពោលតែពាក្យឡេះឡោះ​ ប្រកបដោយសេចក្ដីប្រាថ្នានឹងលោភៈ ឈ្មោះថា​ ជាសមណៈដូចម្ដេចបាន ។

១០.យោ ច សមេតិ បាបានិអណុំថូលានិ សព្វសោ
សមិតត្តា ហិ បាបានំសមណោតិ បវុច្ចតិ ។

👉លុះត្រាតែបុគ្គលណា រម្ងាប់បាបទាំងឡាយ ទាំងតូចទាំងធំ​ ដោយប្រការទាំងពួងបាន ទើប​ហៅ​ថា​ សមណៈ ​ព្រោះ​បាប​ទាំងឡាយ​ ដែលបុគ្គលនោះរម្ងាប់បានហើយ ។

១១.ន តេន ភិក្ខុ សោ ហោតិយាវតា ភិក្ខតេ បរេ
វិស្សំ ធម្មំ សមាទាយភិក្ខុ ហោតិ ន តាវតា ។

👉បុគ្គលណា ដើរសូមជនទាំងឡាយដទៃ ដោយហេតុត្រឹមណា​ បុគ្គលនោះ មិនបានឈ្មោះថា​ ជា​ភិក្ខុ ដោយ​ហេតុ​ត្រឹម​ណោះទេ​ បុគ្គលសមាទានធម៌ជាពិស ឈ្មោះថា​ ជា​ភិក្ខុដោយហេតុត្រឹម​តែ​ការ​ដើរ​សូម​ប៉ុណ្ណោះ​មិន​ទាន់​បាន​ទេ ។

១២.​យោធ បុញ្ញញ្ច បាបញ្ចវាហេត្វា ព្រហ្មចរិយវា
សង្ខាយ លោកេ ចរតិស វេ ភិក្ខូតិ វុច្ចតិ ។

👉លុះត្រាតែបុគ្គលណា ក្នុងលោកនេះ​ បន្សាត់បុណ្យនិងបាបចេញហើយ​ ជាអ្នកមានការប្រព្រឹត្ត​ដ៏​ប្រសើរ ត្រាច់​ទៅ​ក្នុង​លោក​ ដោយសេចក្ដីចេះដឹង​ បុគ្គលនោះឯង ទើបហៅថា​ ជាភិក្ខុ ។

១៣.ន មោនេន មុនិ ហោតិមូឡ្ហរូបោ អវិទ្ទសុ
យោ ច តុលំវ បគ្គយ្ហវរមាទាយ បណ្ឌិតោ ។

👉បុគ្គលមានសេចក្ដីវង្វេង​ ជាធម្មតា​ មិនមានការចេះដឹង​ មិនបានឈ្មោះថា​ ជាមុនី ដោយភាពជា​អ្នក​ស្ងៀម​ទេ​ លុះ​ត្រា​តែបុគ្គលណា​ ជាបណ្ឌិតកាន់យកធម៌ដ៏ប្រសើរ​ វៀរចាកបាបទាំងឡាយ ។​

១៤.បាបានិ បរិវជ្ជេតិស មុនី តេន សោ មុនិ
យោ មុនាតិ ឧភោ លោកេមុនិ តេន បវុច្ចតិ ។

👉ដូចបុគ្គលកាន់ជញ្ជីងហើយថ្លឹងដូច្នោះ បុគ្គលនោះ​ ទើបឈ្មោះថា​ ជាមុនី​ ដោយភាពជាអ្នកស្ងៀមនោះបាន បុគ្គល​ណា​ ដឹងប្រយោជន៍ទាំងពីរក្នុងលោក​ បុគ្គលនោះ ហៅថាមុនី ដោយហេតុនោះ ។

១៥.ន តេន អរិយោ ហោតិយេន បាណានិ ហឹសតិ
អហឹសា សព្វបាណានំអរិយោតិ បវុច្ចតិ ។

👉បុគ្គលបៀតបៀនសត្វទាំងឡាយ ដោយហេតុណា​ មិនបានឈ្មោះថា​ ជាអរិយៈ ដោយហេតុ​នោះ​ទេ បុគ្គល​ដែល​តថាគត​ហៅថា អរិយៈ​ ព្រោះមិនបៀតបៀនសត្វទាំងពួង ។

១៦.ន សីលព្វតមត្តេនពាហុសច្ចេន វា បន
អថ វា សមាធិលាភេនវិវិត្តសយនេន វា ។

👉មា្នលភិក្ខុ បើភិក្ខុមិនទាន់ដល់នូវការអស់អាសវៈទេ​ កុំអាលទុកចិត្តដោយគុណត្រឹមតែសីល​និង​វ័ត ឬ​ដោយ​ភាព​ជា​អ្នក​ចេះដឹងច្រើនឡើយ ។

១៧.ផុសាមិ នេក្ខម្មសុខំអបុថុជ្ជនសេវិតំ
ភិក្ខុ វិស្សាសមាបាទិអប្បត្តោ អាសវក្ខយំ ។

👉មួយទៀត ដោយការបានសមាធិ ឬដោយការដេកក្នុងទីស្ងាត់​ ឬក៏ដោយគុណមាន​ប្រមាណ​ប៉ុណ្ណេះថា អាត្មាអញ ពាល់​ត្រូវនេក្ខម្មសុខ​ ដែលបុថុជ្ជនមិនដែលជួបប្រសព្វ ដូច្នេះឡើយ ។

ចប់ធម្មដ្ឋវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ២៦

📘 ធម្មបទគាថាម្ភៃប្រាំមួយវគ្គ

📘១. យមកវគ្គ
📘២. អប្បមាទវគ្គ
📘៣-ចិត្តវគ្គ
📘៤. បុប្ផវគ្គ
📘៥. ពាលវគ្គ
📘៦. បណ្ឌិតវគ្គ
📘៧. អរហន្តវគ្គ
📘៨. សហស្សវគ្គ
📘៩. បាបវគ្គ
📘១០. ទណ្ឌវគ្គ
📘១១. ជរាវគ្គ
📘១២. អត្តវគ្គ
📘១៣. លោកវគ្គ
📘១៤. ពុទ្ធវគ្គ
📘១៥. សុខវគ្គ
📘១៦. បិយវគ្គ
📘១៧. កោធវគ្គ
📘១៨. មលវគ្គ
📘១៩. ធម្មដ្ឋវគ្គ
📘២០. មគ្គវគ្គ
📘២១. បកិណ្ណកវគ្គ
📘២២. និរយវគ្គ
📘២៣. នាគវគ្គ
📘២៤. តណ្ហាវគ្គ
📘២៥. ភិក្ខុវគ្គ
📘២៦. ព្រាហ្មណវគ្គ